ខេត្តតាកែវ.ថ្ងៃី៣០ខែមិថុនាឆ្នាំ២០២៥ ទូកដឹកស្រូវរបស់វៀតណាមធំៗចូលតាមច្រកបាក់ដៃអាចនិងមិនហ៊ានចូលមកទិញស្រូវដោយសារមានកុងត្រូលជជុះ បង្ខំឲ្យបង់លុយ តាមរយះពួកគេដោយក្នុងមួយទូកចាប់ពីរ (៥៥០០០០៛ )ហាសិបប្រាំមុឺនរៀល ទៅ (៨០០០០០៛)ប៉ែតសិបមុឺនរៀល ។
បើតាមប្រភពពីម្ចាស់ទូកបានប្រាប់មកមេការខាងទិញស្រូវនៅខាងកម្ពុជាថា ទូករបស់ពួកគាត់ចូលមកទិញស្រូវ បានបង់ចូលបេនតាមជំនាញដែលពាក់ព័ន្ធទៅតាមផ្លូវច្បាប់ចេញចូលទៅហើយ តែបែរជានៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៥ ស្រាបតែក្រុមមួយទៀតបាននិយាយប្រាប់គាត់ថា បើចង់ចូលមកទិញស្រូវចូលច្រកបាក់ដៃនេះត្រូវទំនាក់ទំនងមក ទុក្ខឲ្យក្រុមគេជាអ្នករត់ការ ទៅវិញ បើពុំដូចនោះគេនិងបិតមិនអោយចូលទិញស្រូវនៅច្រកនេះទេ។
តែបើទោះបីជាយ៉ាងណាក៍ដោយ ពួកគាត់ក៍មិនបារម្មណ៌ចំពោះការគំរាមកំហែងនេះទេ បើបង់ថ្លៃពេកពួកគាត់អាចរកច្រកផ្សេងទៀត ឬអាចទំលាក់ថ្លៃស្រូវនៅខាងកម្ពុជាប៉ុណ្ណោះ ហើយអ្វីដែលគាត់បង់នោះទៅច្បាប់ដែលបានកំណត់ដែលត្រូវបង់ច្រកនិងបេនទៅហើយ តែអ្វីដែលគាត់បារម្មណ៌គឺខាងកសិករខ្មែរទៅវិញទេ តើធ្វើនេះចំណេញដល់កសិករឬគាប់កដល់កសិករប្រឈម ជី ថ្នាំ សាំង ម៉ាស៊ូត ឡើងថ្លៃ ឥឡូវទឹកលិចស្រូវ កសិករបន់ឲ្យតែស្រូវឡើងថ្លៃដើម្បីដោះបំណុលចិន បើមិនបានជួយពួកគាត់ សុំកុំជាន់ពន្លិចគាត់អី ហើយកុំដើម្បីផលប្រយោជន៌ផ្ទាល់ខ្លួន កុំឲ្យរាស្រ្តទឹកភ្នែក ។
ដូចនេះហើយប្រជាពលរដ្ធ ក៍ដូចក្រុមឈ្មួញសុំណុំពរដល់អជ្ញាធរក្នុងមូលដ្ថាន មន្រ្តីជំនាញពាក់ព័ន្ធ និងជាពិសេស ឯកឧត្ដម វុី សំណាង អភិបាលនៃគណៈភិបាល ខេត្តតាកែវ សុំជួយពិនឹត្យក្រុមទាំងនេះផងទៀន ពិតជាដូចពាក្យពេជ្រលើកឡើងខាងលើនេះមែនឬយ៉ាងណា តែបើពិតមែនសូមជួយមានវិធានការទបស្កាត់ជាបន្ទាន់វាអាចជាជំងឺមហារីកសំរាប់កសិករ។
0 Comments:
Post a Comment