-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

ចាប់ឃាត់ខ្លួនបុរស់ម្នាក់តាមដីការបង្គាប់របស់ចៅក្រុម ពីបទពាក់ព័ន្ធជួញដូរខុសច្បាប់នៃសារធាតុញៀន......

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ.ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៨និង០០នាទី លោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ បានបញ្ជាកម្លាំងជំនាញរបស់អធិការដ្ឋាន និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអង្កាញ់ ចុះអនុវត្តដីកាបង្កាប់ឱ្យចាប់ខ្លួនលេខ១៣៨​ ចុះថ្ងៃ​ទី៣១​ ខែ​មករា​ ឆ្នាំ​២០២៤​ ចេញ​ដោយ​លោក​ ​វៃ​ រចនា​ ចៅក្រម​ស៊េី​បសួរនៃសាលាដំបូងខេត្តតាកែវ​ មួយករណី នៅចំណុចភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ឃាត់ខ្លួនបានមុខសញ្ញា០១នាក់៖​ ឈ្មោះ​ ទេព​ ផល​ ហៅតាក់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរ មិនពិតប្រាកដ​ ពីបទៈ​ ជួញដូរ​ដោយខុសច្បាប់នៅសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ 

បន្ទាប់មកកម្លាំងយើងបាននាំខ្លួនជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ ដើម្បីសាកសួរ​ និងកសាងសំណុំរឿងតាមនីតិវិធី​ ៕

Share This
Author Image

About www.phnomboreytvonline.com

0 Comments:

Post a Comment