-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

លោក ប៊ុន សុខុម មានអំណាចធំប៉ុណ្ណាបានជាគឃ្លើងធ្វើកន្លែងចាក់សាំងអត់ច្បាប់ដីចំណីផ្លូវត្រូវរដ្ធបាលចេញលិខិត្យឲ្យរុះរើសមិនស្ដាប់នៅធ្វើបន្តធ្វើបានរលូន.....

ចំនួនអ្នកទស្សនា: Views








ខេត្តតាកែវ.ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៥ ការ៉ាស់សាំងមួយសាងសង់អត់ច្បាប់បន្តសាងសង់បានរលូន មួយកន្លែងស្ថិតនៅភូមិត្រពាំងរាំង ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ  ។



បើយោងតាមសេចក្ដីជួនដំណឹង ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៥ របស់រដ្ធបាលស្រុកព្រៃកប្បាស លេខ២០១៦សជណចុះថ្ងៃទី១៩ខែខសភាឆ្នាំ២០១៤ ស្ដីពីការស្ទប់ស្កាត់ការសាងសង់សំណង់ខុសច្បាប់ រដ្ធបាលស្រុកសូមជម្រាបជួន លោក ប៊ុន សុខុម ដែលជាម្ចាស់សំណង់សាងសង់ខាងលើរំលោភលើដីចំណីរផ្លូវ ឲ្យរុះរើសជាបន្ទាន់ ។

ទោះបីជារដ្ធបាលស្រុកព្រៃកប្បាសចេញសេចក្ដីជូនដំណឹងជូនលោក ប៊ុន សុខុម ឲ្យផ្អាក់សាងសង់ក៌ដោយក៌លោកមិនញញ្ជើតនិងលិខិតរបស់រដ្ធបាលស្រុកដែរ ថែមទាំងបន្ត   ធ្វើដដែលរហូតមកដល់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៥ ចាប់ទូរម៉ាសុីនចាក់សាំងសំរាប់ធ្វើអាជីវកម្មចាក់សាំងរបស់លោកថែមទៀត។

មហាជនហាក់ មានការងឿយឆ្ងល់ថាហេតុអ្វី មិនមានមន្រ្តីជំនាញធ្វើការហាមឃាត់ទៀតចំពោះអ្នកល្មើសច្បាប់ទាំងនេះទៅតាមផ្លូវច្បាប់ បើរដ្ធបាលស្រុកជូនដំណឹងទៅហើយ តែបុគ្គលនេះមិនគោរពរបស់អជ្ញាធរមូលដ្ថានផង ឬមួយ លិខិតចេញដោយសាលាស្រុកគ្រាន់ជាការបង់គ្រប់កិច្ច កន្ទេលធំបន្លំដេក ដើម្បីបំភាន់ភ្នែកមហាជន ឬក៌ដូចពាក្យចាស់ថាឆ្កែនៅតែព្រូស មនុស្សនៅតែដើរ តើលោក ប៊ុន សុខុម បានរៀបចំសែនព្រេងលាភសក្ខារៈនិងដាក់មន្តអាគមន៌ជួនគ្រប់ជំនាញអស់ហើយមើលទៅបានជាស្ងាត់ស្ងៀមយ៉ាងនេះ ។


បើតាមការបញ្ចាក់របស់លោក ញឹម ដារ៉ា នៅកន្លែងទីតាំងនេះបានប្រាប់មកអង្គភាពយើងថាគាត់មិនខ្លាចនៃការសាងសង់ការរ៉ាស់សាំងនេះទេព្រោះគ្មានខុសច្បាប់ឯណាព្រោះក្បាលដីរបស់គាត់ ហើយគាត់ក៍បានប្រាប់ទៅអជ្ញាធរស្រុក ខេត្ត ជាសេសរ៉ែថាមពលខេត្តតាកែវ ហើយចំពោះលិខិតដែលរដ្ធបាលស្រុកព្រៃកប្បាសចេញអោយខាងគាត់រុះរើសនោះ ដោយសារលោកអភិបាលស្រុកគឺ ឌឹម គឹសាន គាត់អត់បានដឹងម្ចាស់ដីនៅខាងក្រោយ មិនតែប៉ុណ្ណោះ គាត់ថែមទាំងនិយាយទៀតថា បើមិនចេញលិខិតជួនដំណឹងទៅម្ចាស់សំណង់ដើម្បីរុះរើសទេ ការសែតផ្សាយថាគាត់អោយដីទៅគេម្ចាស់សាងសង់នោះ  ។

ដោយឡែកខាងរ៉ែថាមពលខេត្តតាកែវ ក៍បានចុះមកពិនឹត្យមើលផងដែរ ហើយខាងជំនាញរ៉ែខេត្តក៍ថាមិនខុសអីដែរហើយខាងជំនាញនិងរៀបឯកសារជួនពួកគាត់ នេះតាមការបញ្ចាក់របស់លោក ញឹម ដារ៉ា។

ទោះជាយ៉ាងអង្គភាពយើងក៍បានខលទៅលោក ឌឹម គឹមសាន អភិបាលស្រុកព្រៃកប្បាសជុំវិញទីតាំងខាងលើនេះដែរ តែលោកបានលើកហើយនិយាយថារវល់ជាប់ប្រជុំនៅភ្នំពេញ។

រីឯខាងមន្ទីររ៉ែ និងថាមពលខេត្តតាកែវ គឺ លោកផេង វុត អង្គភាពយើងបានទំនាក់ទំនងសុំការបក់ស្រាយបំភ្លឺជុំវិញទីតាំងខាងលើនេះដែរតែពុំអាចទាក់ទង់បានទេ។

ដូចនេះប្រជារដ្ធសុំសំណុំពរដល់ ឯកឧត្ដម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវសូម ជួយពិនឹត្យមើលមន្រ្តីជំនាញនិងទីតាំងខាងលើនេះសាងសង់ពិតជាត្រឹមត្រូវឬក៍យ៉ាងណា ដោយអនុគ្រោះផងទាន។

អង្គភាពយើងខ្ញុំរងចាំការផ្សាយបំភ្លឺរាល់ភាគគីពាក់ព័ន្ធ រាល់ម៉ោងធ្វើការ។



Share This
Author Image

About www.phnomboreytvonline.com

0 Comments:

Post a Comment