ភ្នំពេញ៖ ថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២៥ មានទីតាំងល្បែងសុីសងឆ្នោតឡូូតូ8888 តាមប្រព័ន្ធអនឡាញមួយកន្លែងស្ថិតនៅក្នុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកលេងដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងដោយសេរី រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ពុំមានវិធាការទប់ស្កាត់ និងបង្រ្កាបនោះទេ! ធ្វើអោយមហា ជនរិះគន់ដាក់ការសង្ស័យថា ទីតាំងល្បែងសុីសងទាំងនេះប្រហែលជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានផងក៍មិនដឹង ?បានជាមិនហ៊ានបង្រ្កាប។
ប្រភពដដែលបានអោយដឹងទៀតថា ទីតាំងល្បែងជល់មាន់ខុសច្បាប់តាមប្រព័ន្ធអនឡាញបង្កប់នៅចំណុចទីតាំងខាងលើកំពុងតែបើកដំណើរការអោយក្រុមញៀនល្បែងលេងរាល់ថ្ងៃបង្កភាពរញេរញ៉ៃអនាធិបតេយ្យយ៉ាងខ្លាំងធ្វើអោយពលរដ្ឋរស់ នៅមូលដ្ឋានមានការ ព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គមនិងអំពើចោរកម្មចោរលួច. ចោរឆក់.ចោរប្លន់ ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនជាដើមចមកើតចេញពីល្បែងសុីសងនេះឯង។
ដូច្នេះហើយទើបប្រជាពលរដ្ឋស្នើដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ. លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាប់ ទីតាំងល្បែងសុីសងជល់មាន់ខុសច្បាប់តាមប្រព័ន្ធអនឡាញដែលស្ថិតក្នុងភូមិ សាស្ត្រខាងលើនេះអោយមានប្រសិទ្ធភាពស្របតាមគោលនយោបាយ ភូមិ.ឃុំ.សង្កាត់. មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយ ក្រសួងមហាផ្ទៃ ដើម្បីដាក់អោយមន្ត្រីថ្នាក់ក្រោមជាតិអនុវត្ត ទប់ស្កាត់និងបង្ក្រាប រាល់ល្បែងស៊ីសងប្រកបដោយប្រសិទ្ធភាព។
គួររំលឹកថាកាលពីថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៤ កន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាល រាជធានី ខេត្ត ទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់ទីតាំងបនល្បែងស៊ីសងផ្សងសំណាងគ្រប់ប្រភេទគ្មានការលើកលែង។ដោយឡែកអាជ្ញាធរនិងសមត្ថ កិច្ចមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបណ្ដោយអោយល្បែងសុីសងមាន់ជល់ខុសច្បាប់តាមប្រពន្ធ័អនឡាញ បើកបង្កប់មួយកន្លែងបើកលេងដោយសេរីយ៉ាងពេញបន្ទុក!ផ្គើនទៅនឹងបទបញ្ជា នាយករដ្ឋមន្រ្តី។ #ក្រសួងមហាផ្ទៃ #ក្រសួងយុត្ថិធម #រដ្ធបាលខណ្ឌស្ទឹងមានជ័យ #ប៉ុស្ថិរដ្ធបាលស្ទឹងមានជ័យ៣ #អធិការដ្ថាននគបាលខណ្ឌស្ទឹងមានជ៌យ #រដ្ធបាលរាជធានីភ្នំពេញ
0 Comments:
Post a Comment