-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

សេចក្ដីជូនដំណឹង

ចំនួនអ្នកទស្សនា: Views



ខេត្តតាកែវ. ថ្ងៃទី០៨ខែសីហាឆ្នាំ២០២៥ អង្គភាពគេហទំព័រ ភ្នំបូរី ធីវីអនឡាញ  សូមប្រកាសជាសារធារណៈថា លោក ញឹម រ៉ា ដែលមានតួនាទីជានិពន្ធនាយករង ត្រូវបានអង្គភាពបញ្ឈប់ ជាបុក្គលិកនៅក្នុងអង្គភាពគេហទំព័រ ភ្នំបូរី ធីវីអនឡាញ នេះទៀតទេ ដូចនេះសូមមហាជនឬអជ្ញាធរពាក់ព័ន្ធទានជ្រៀប ដើម្បីកុំអោយមានការភាន់ច្រឡំ 


#រដ្ធបាលខេត្តកណ្ដាល #ក្រសួងព័ត៌មាន #រដ្ធបាលខេត្តតាកែវ #រដ្ធបាលខេត្តកំពង់ស្ពឺ #រដ្ធបាលខេត្តកំពង់ឆ្នាំ #រដ្ធបាលខេត្តកំពត #រដ្ធបាលខេត្តព្រះសីហនុ #រដ្ធបាលខេត្តព្រៃវែង #រដ្ធបាលរាជធានីភ្នំពេញ #រដ្ធបាលខេត្តសៀមរាប

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាចំពោះរំលោភបំពានយ៉ាងគឃ្លើនម្តងហើយម្តងទៀតរបស់ភាគីថៃលើបូរណភាពទឹកដីកម្ពុជា និងរំលោភបទឈប់បាញ់

ចំនួនអ្នកទស្សនា: Views

 

នៅវេលាម៉ោង ១១ ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។ គួររំលឹកផងដែរថា កម្ពុជាទើបតែបានរៀបចំឱ្យមានដំណើរកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី៣0ខែកក្កដា ឆ្នាំ២០២៥ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា។ 


ទង្វើនេះគឺជាការរំលោភដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។ កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ, ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញ និងប្រកបប្រសិទ្ធភាព, ទាមទារឱ្យថៃបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។


At 11 a.m. this morning, Thai armed forces, accompanied by heavy machinery such as excavators, entered An Ses area within Cambodian sovereign territory, and even laid barbed wire, despite strong objections from our forces. It is also worth noting that Cambodia recently arranged a visit by foreign military attachés to those locations on July 30, 2025, clearly demonstrating that these areas are part of Cambodian sovereign territory. 


This act constitutes a flagrant violation of the ceasefire and poses a grave threat to peace and security along the border between the two countries, as well as to the wider region. Cambodia calls on the international community — particularly partner countries that have worked tirelessly to help achieve this hard-won ceasefire and wish to see it fully and effectively implemented — to demand that Thailand immediately stop its aggressive actions and strictly respect international law, especially Cambodia’s sovereignty and territorial integrity.

កម្លាំងអធិការដ្ថាននគបាលស្រុកព្រៃកប្បាសចុះបង្រ្កាបនិងឃាត់ខ្លួនសង្ស័យម្នាក់ពាក់ព័ន្ធចែកចាយនិងប្រើប្រាស់នៃសារធាតុញៀន……

ចំនួនអ្នកទស្សនា: Views



ខេត្តតាកែវ.​ ថ្ងៃទី០១ ខែសីហា​​ ឆ្នាំ២០២៥ វេលាម៉ោង២២និង១០នាទី ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការខេត្តតាកែវបានបញ្ជាមក លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ និងប៉ុស្តិ៍នគរបាលរដ្ឋបាល​ព្រៃ​ផ្ដៅ បានចុះបង្ក្រាប​ ករណី​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ (មួយ​ករណី​ មួយ​ទីតាំង​)នៅចំនុច​ក្នុង​វត្តព្រៃផ្ដៅ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ផ្ដៅត្បូង​ ឃុំ​ព្រៃ​ផ្ដៅ​ ស្រុក​ព្រៃ​កប្បាស​ ខេត្តតាកែវ​ ។

ឃាត់​ខ្លួន​បាន​មុខសញ្ញា​ ​០១នាក់​ ឈ្មោះ​ ពាង​ សុវណ្ណ​  អាយុ​២៤ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​​ រស់នៅ​ភូមិព្រៃផ្ដៅត្បូង ឃុំ​ព្រៃផ្ដៅ​ ស្រុក​ព្រៃ​កប្បាស​ ខេត្តតាកែវ​​ ។

(ជួញដូរ​ និងប្រើប្រាស់​)​ ដក់ហូតវត្ថុតាងរួមមានៈ​ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៦កញ្ចប់​ និង​កញ្ឆា​ចំនួន​០១​ កញ្ចប់​ និង​ សម្ភារៈ​ប្រើប្រាស់​គ្រឿង​​ញៀន​មួយចំនួន​ ។

បន្ទាប់មកកម្លាំងសមត្ថិកិច្ចក៍បាននាំខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅអយ្យាការអមសាលាដំបូងខេត្តតាកែវទៅតាមនីតិវិធីច្បាប់​ ។





សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ

ចំនួនអ្នកទស្សនា: Views



សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជាចូលរួមកិច្ចូប្រជុំពិសេសដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះសហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន។ 


គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។ 

 

ប្រទេសម៉ាឡេស៊ី រសៀលថ្ងៃចន្ទ ទី២៨ កក្កដា ២០២៥


Attend the special meeting in Kuala Lumpur hosted by Malaysia, co-organized by the United States and with participation of China.


The purpose of this meeting is to achieve an immediate ceasefire, which was initiated by President Donald Trump and agreed to by both Prime Ministers of Cambodia and Thailand. 


Malaysia, 28th July 2025


#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា​ #Peaceofcambodia

កម្ពុជាប្រាប់ទៅថៃថា គ្មានហេតុផលអ្វីដែលកម្ពុជា បាញ់ទៅលើប្រាសាទតាមាន់ ដែលជាដួងព្រលឹកដូនតាខ្លួន នោះឡើយ....

ចំនួនអ្នកទស្សនា: Views

បើយោងតាមការចុះផ្សាយផេកផ្លូវការរបស់ក្រសួងការពារជាតិអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានផ្តាំទៅភាគីថៃថា គ្មានហេតុផលអ្វីដែលកម្ពុជាបាញ់ប្រាសាទតាមាន់ដែលជាដួងព្រលឹង របស់ដូនតាខ្លួនឯង ដូចការចោទប្រកាន់យ៉ាងគឃ្លើន និងគ្មានការអៀនខ្មាស់របស់ភាគីថៃនោះឡើយ។


ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពជាលើកទីពីរនៃដំណើរការឈ្លានពានរបស់ទាហានថៃ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានធ្វើការទាត់ចោលទាំងស្រុងចំ ពោះផេកផ្លូវការរបស់កងទ័ពជើងគោកថៃ ដែលបានផ្សាយថាកម្ពុជា បានបាញ់ផ្លោងបេអឹម២១ ទៅតំបន់ប្រាសាទតាមាន់ ដោយការចោទប្រកាន់ពីសំណាក់ទាហានថៃនេះ គឺពិតជាអស់សំណើច និងគួរឲ្យហួសចិត្តជាខ្លាំង ខណៈប្រាសាទតាមាន់ជាប្ររបស់ខ្មែរ គ្មានហេតុផលណាមួយដែលកម្ពុជាបាញ់កម្ទេចដួងព្រលឹងខ្លួនឯងនោះទេ។

លោកជំទាវម៉ាលី សុជាតា បានឆ្លើយតបបែបចំអក និងគួរឲ្យសំណើចចំពោះការចោទប្រកាន់របស់ ទាហានឈ្លានពានសៀមថា «តាមការពិតប្រាសាទដែលដូនតាខ្មែរជាអ្នកសាងសង់ ហើយជាកម្មសិទ្ធស្របច្បាប់ក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយផ្អែកលើផែនទីស្របច្បាប់ ប្រាសាទតាមាន់ស្ថិតនៅក្នុងទឹកដី នៃខេត្តឧត្តរមានជ័យរបស់កម្ពុជា។ ដូច្នេះគ្មានហេតុផលណាមួយដែលកម្ពុជាត្រូវបំផ្លិតបំផ្លាញកម្ទេចនូវ ទ្រព្យសម្បត្តិខ្លួននោះទេ....ប៉ុន្តែមានតែភាគីថៃទេ ដែលមានចេតនាទុច្ចរិតទាំងអស់នេះ»។

លោកជំទាវម៉ាលី សុជាតា បានបន្ថែមទៀតថា សកម្មភាពឈ្លានពាន និងគិតទុកជាមុនរបស់ភាគីថៃដែលបានរំលោភ បំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជានេះគឺបានធ្វើឡើងជាបន្តបន្ទាប់ និងពង្រីកកាន់តែធំឡើងបើទោះបីជាមានការដាក់សម្ពាធពីអន្តរជាតិក៏ដោយនោះ។ យ៉ាងណាក៏ដោយកម្ពុជា នឹងមិនដកថយ និងចុះញ៉មចំពោះការឈ្លានពានរបស់សៀមនោះឡើយ ហើយនឹងធ្វើការវាយបកទៅវិញ ដើម្បីរក្សាសិទ្ធការពារខ្លួនស្របទៅតាមច្បាប់អន្តរជាតិ និងការពារដែនអធិបតេយ្យ និងសេចក្តីសុខរបស់ប្រជាជនខ្មែរទាំងមូលផងដែរ។

ជាមួយគ្នានោះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតកម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះ«បទឈប់បាញ់ជាបន្ទាន់» និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិដដែល៕ អត្ថបទ បាន ចក់

ប្រជាពលរដ្ធប្រម៉ាន៧មុឺននាក់ដែលជាពលករបានវិលត្រលប់មកចូលប្រទេសកម្ពុជាយើងវិញ…

ចំនួនអ្នកទស្សនា: Views


ព័ត៌មានបឋម ៖ នៅថ្ងៃទី២៧ខែកក្ដដាឆ្នាំ២០២៥ យ៉ាងហោជណាស់មានប្រជាពល​រដ្ឋ​ខ្មែរ​ដែល​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃយ៉ាងតិច​៧ម៉ឺននាក់ បាននិងវិល​ត្រឡប់​ពី​ប្រទេស​ថៃ ចូល​មកប្រទេស​កំណើត​វិញ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​«ដូង​» ស្ថិត​ក្នុងស្រុក​កំ​រៀង ខេត្ត​បាត់ដំបង ។

នេះ​បើ​តាម​ការ​ប្រកាស​ឱ្យ​​ដឹង​ជា​មុន​របស់​ឯកឧត្ដមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនៅ​ព្រឹក​នេះ​។

ប្រភពពីបុត្រី សន្តិតភាព

ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិសាត់ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ថភាសខ្លួនមកពីព្រំដែន…….

ចំនួនអ្នកទស្សនា: Views

 

ខេត្តពោធិសាត់.នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិសាត់ បានចុះពិនិត្យសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ធដែលបានជម្លៀសចេញពីតំបន់ប្រឈមរងគ្រោះយីយារដោយចោរឈ្លានពានដោយទ័ពថៃ កមកន្លែងទីតាំងសុវត្ថិភាព ក្នុងនោះដែរឯកឧត្ដម ខូយ រីដា ក៍បាននាំយកស្បៀងគ្រឿងឧបភោគបរិភោគបន្ថែម ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋយើងដែលបានជម្លៀសចេញពីតំបន់ប្រឈមព្រំដែន ក្នុងឃុំថ្មដាស្រុកវាលវែង ខេត្តពោធិសាត់ មកទីតាំងសុវត្ថិភាព។

បង្កឡើងដោយភាគីថៃធ្វើការបញ្ឆេះសង្ក្រាម ដោយទាហានថៃបានបើកការវាយប្រហារដោយកាំភ្លើងធំជាច្រើនគ្រាប់ មកលើទីតាំងជាច្រើនកន្លែងនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់តាំងពីអំឡុងម៉ោង៥ព្រឹក។