-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Wednesday, May 8, 2024

បុរសម្នាក់ជាមន្រ្តីពន្ធនាគារខេត្តកណ្ដាលជិះម៉ូតូទៅធ្វើការ តែអកុសលត្រូវបានរថយន្តបែនដឹកខ្សាច់បុកស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ....

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៤ បុរសម្នាក់ជាមន្រ្តីពន្ធនាគារខេត្តកណ្ដាល ពាក់សក្តិ៤កន្លះ បានជិះម៉ូតូទៅធ្វើការ តែអកុសលត្រូវបានរថយន្តបែនដឹកសាច់បួងចង្កូតបាត់ចូលការដ្ឋានបុកចំពីមុខពេញទំហឹងរួចកិនពីលើបណ្ដាលឲ្យស្លាប់ភ្លាមៗ  ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

 សពមានឈ្មោះ សួងសុភ័ក្រ្ក ភេទប្រុសអាយុ៥៥ឆ្នាំ ជាមន្រ្តីពន្ធធនាគារ រសនៅភូមិអន្លង់រមៀតខាងជើង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកSUSAKI VIVAពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1CI-3080 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣៦៩ ទិសដៅពីជើងទៅត្បូងគោលបំណងទៅយាមនៅពន្ធនាគារក្នុងខេត្តកណ្ដាល ខណះពេលជិះមកដល់ចំណុចកើតហេតុនេះ ស្រាប់តែមានរថយន្តបង្កបែនដឹកខ្សាច់មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 3F-8731បើកដោយបុរសម្នាក់ធ្វើដំណំ ណើរបញ្ចាស់ទិសគ្នាពីត្បូងមកជើងក្នុងល្បឿនលឿន ខណះបើកមកដល់ចំណុចកើតហេតុបួងចង្កូតបត់ឆ្វេងចូលទៅក្នុងការដ្ឋានក៏កន្លែងដឹកខ្សាច់ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងអូសចូលក្រោមរថយន្តរួចកិនទៅលើបុរសជាម្ចាស់ម៉ូតូចំដងខ្លួនស្លាប់  ។


 ក្រោយកេីតហេតុភ្លាមៗ អ្នកបើកបរក៏បានបើកទ្វាររត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចក៏បានទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីសង្ខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ៕