-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Sunday, May 5, 2024

មនុស្ស៣នាក់ រងរបួសធ្ងន់ បន្ទាប់ពីរថយន្តបុកម៉ូតូចំនួន២គ្រឿង នៅមិនទាន់អស់ល្បឿន រួចបន្តទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀត...

ចំនួនអ្នកទស្សនា: Views

កំពង់ស្ពឺ ៖ ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៣មានមនុស្សបីនាក់រងរបួសធ្ងន់បន្ទាប់ពីរថយន្តបុកម៉ូតូ២គ្រឿងមិនទាន់អស់ល្បឿនបន្តទៅបុករថយន្តមួយគ្រឿងទៀត នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៩៩-១០០ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕


សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បើករត់គេច) សណ្ដោងរថយន្តខូចមួយគ្រឿងម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម3 A-6731 ។

អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេច) ដែលបើកបរពីទិសខាងលិចទៅទិសខាងកើត ដល់ចំណុចលើ បានដាច់កាបសណ្ដោង ធ្វើឲ្យរថយន្តដែលខូចដាច់ទៅបុកពីក្រោយ និងកិនម៉ូតូចំនួន២គ្រឿង ។

 ១.ម៉ូតូម៉ាក BRAND ND125 ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1A-4638 បើកបរដោយឈ្មោះ អុឹម តុលា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ  និងម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខឧត្តមានជ័យ1F-3201 បើកបរដោយឈ្មោះ អុឹម មីនា ភេទប្រុស អាយុ២៣ឆ្នាំ អ្នករួមដំណើរ១នាក់ ឈ្មោះ កាយ មេសា ភេទប្រុស អាយុ១៩ឆ្នាំ ទាំង២នាក់ រស់នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។


ប្រភពព័ត៌មានបានបញ្ជាក់ថា រួចរថយន្តបង្កនេះបន្តទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀត ម៉ាកASIA GRANTO ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ3A-3778បើកបរដោយឈ្មោះ សុខ ភឿន ភេទប្រុស អាយុ៥៦ រស់នៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្នុងទិសដៅស្របទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម÷ របួសធ្ងន់ចំនួន៣នាក់ ប្រុស (ឈ្មោះ អុឹម តុលា.ឈ្មោះ អុឹម មីនា.ឈ្មោះ កាយ មេសា) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។


បញ្ជាក់ ៖ ចំពោះរថយន្ត០១គ្រឿង ម៉ាកASIA GRANTO ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ3A-3778 ដោយម្ចាស់រថយន្តឃើញការខូចខាតស្រាល មិនប្ដឹងផ្ដល់ទាមទារអ្វីឡើយ ដោយសុំយករថយន្តទៅជួសជុលដោយខ្លួនឯង។ វត្ថុតាងរថយន្តមួយគ្រឿង និងម៉ូតូ២គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីបន្តនីតិវិធីច្បាប់ ៕