-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Monday, May 20, 2024

ម្ចាស់បំណុលម្នាក់បានទៅទាលុយពីកូនបំណុលមិនទាន់និងបាននិយាយស្រួលបួលផងត្រូវបានកូនបំណុលទាញកាំបិតកាប់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងក្នុងក្លឹបឈាម...

ចំនួនអ្នកទស្សនា: Views

កណ្តាល ៖នៅថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៤ មានករណីឃាតកម្មមួយបានកើតឡើង នៅចំណុច ផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ  ស្ថិតនៅភូមិពោធិលើឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។


ជនរងគ្រោះស្លាប់ឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍លើឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។


ជនសង្ស័យឈ្មោះ ឡុង ឈាវ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិពោធិ៍លើឃុំត្រើយស្លាស្រុកស្អាងខេត្ត កណ្តាល មុខរបរ ជាងដែក គេចខ្លួនវត្ថុតាងចាប់យកកាំបិតផ្គាក់ចំនួន០១ ផ្លែដែកដងឈើ មានប្រវែង៦៦ស.ម។


កាលពីថ្ងៃ១៩ ខែឧសភាខឆ្នាំ២០២៤កើតហេតុ ជនរងគ្រោះបានទៅផ្ទះជនសង្សយ័ដើម្បីទាលុយពីជនសង្ស័យ ដែលកន្លងមកប្តីរបស់ជនរងគ្រោះបានធ្វើការងារជាងដែកជាមួយជនសង្សយ័ ចំនួន៣៦មុឺនរៀលនៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុឈ្មោះ ឈ្មោះ ហាន មី ជនរងគ្រោះ បានមកសួរនាំរឿងលុយដែលជំពាក់ប្តីរបស់ខ្លួនចំនួន៣៦មុឺន។


ជនសង្ស័យឆ្លើយថាមិនទាន់មានលុយទេ ចាំបើកប្រាក់ខែសិន ពេលនោះក៏បានទាក់ពាក្យសម្តីគ្នាហើយជនសង្ស័យ ក៏បានយកកាំបិតផ្គាក់មកកាប់ទៅលើជនរងគ្រោះត្រូវចំសៀតផ្កាបណ្តាលអោយស្លាប់តែម្តង ពេលធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូគប់ជ្រុងគេចខ្លួនចេញពីផ្ទះតែម្តង។


ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានសហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុកស្រាវជ្រាវស្វែងរកជនសង្សយ័ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕