-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Saturday, May 18, 2024

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនិងករណីហិង្សាបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់នៅស្រុកបាទី.....

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ ៖ នៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៤ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការណ៍និងសមត្ថកិច្ចខេត្តកោះកុង តាមស្រាយជ្រាវនិងចាប់ឃាត់ខ្លួន បានជនសង្ស័យ២នាក់បន្ទាប់ពីប្រើហឹង្សាទៅលើជនរងគ្រោះបណ្ដាលឲ្យស្លាបបាត់បង់ជីវិតនៅឯស្រុកបាទី ខេត្តតាកែវ រួចរត់គេចលាក់ខ្លួនរហូតមកដល់ខេត្តកោះកុង តែត្រូវអស់លាក់ត្រូវបានកំម្លាំងសមត្ថកិច្ចតាមទាំង២សហការណ៌ស្រាវជ្រាវរហូតដល់មានតំរុយមុខសញ្ញាកន្លែងជនល្មើសក៌ធ្វើការឡោមព័ន្ធឃាត់ខ្លួនតែម្ដង។

តាមដីកាបង្គាប់ឲ្យឃាត់ខ្លួនបញ្ជាក់ថា មានជនសង្ស័យ៤នាក់ត្រូវជាប់សង្ស័យក្នុងករណីហិង្សាមានស្ថានទម្ងន់ទោសព្រោះតែមរណៈភាពនៃជនរងគ្រោះ កើតឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិក្រាំសសរ ឃុំក្រាំលាវ ស្រុកបាទី ខេត្តតាកែវ។

 ក្នុងដីកាក៏បានបង្ហាញផងដែរថា ជនសង្ស័យទាំង៤នាក់មាន៖ ទី១ ឈ្មោះ ចឹម សំណាង ភេទប្រុស អាយុ១៧ឆ្នាំ។ ទី២ឈ្មោះ រូ វិចិត្ត ភេទប្រុស អាយុ១៩ឆ្នាំ។ ទី៣ឈ្មោះ ខ្លី ពេជ្រ ភេទប្រុស អាយុ២០។ ទី៤ឈ្មោះ ខ្លី សំភា ភេទប្រុស អាយុ២៣ ទាំង៤នាក់រស់នៅភូមិ ឃុំកើតខាងលើ។ 

ក្នុងដីកាបញ្ជាក់ថា ឈ្មោះ ខ្លី សំភា ត្រូវបានឃាត់ខ្លួនមកសួរនាំភ្លាមៗក្រោយបង្កហេតុ ដោយឡែក៣នាក់ទៀតត្រូវតុលាការចេញដីកាតាមចាប់ខ្លួន។ 

ដោយឡែកតាមការបញ្ជាក់ពីលោក ឧត្តមសេនីយ៍ត្រី ហ៊ិន សុខេន ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាខេត្តតាកែវ នៅព្រឹកថ្ងៃទី១៤ ខែឧសភានេះ បានឲ្យដឹងដែរថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឈ្មោះ រូ វិចិត្ត ត្រូវបានចាប់ឃាត់ខ្លួននៅឯស្រុកកោះកុង ខេត្តកោះកុង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីចាត់ការបន្ត។

បច្ចុប្បន្នជនសង្ស័យ២នាក់ គឺឈ្មោះ ខ្លី សំភា និងឈ្មោះ រូ វិចិត្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី៕