-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Tuesday, May 14, 2024

សមត្ថកិច្ចស្រុកបាទីឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់.!

ចំនួនអ្នកទស្សនា: Views

 

ស្រុកបាទី៖ នៅរសៀលថ្ងៃ ចន្ទ ទី ១៣ ខែ  ឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ១៥ និង៥០ នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវីធី ពីឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាកម្លាំងជំនាញផ្នែកប្រឆាំងបទល្មេីសគ្រឿងញៀន ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១ នាក់ នៅត្រង់ចំណុច ភូមិត្រពាំងឈូក ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ដែលជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន។


សូមបញ្ជាក់ថាជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕