-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Monday, May 13, 2024

គ្រោះថ្នាក់ចរាចរណ៍ លុចស៊ិសវ៉ាជែងមេឃកំពុងភ្លៀង ប៉ះជាមួយរថយន្តធំ បណ្ដាលឱ្យខូចខាតយ៉ាង ធ្ងន់ធ្ងរ

ចំនួនអ្នកទស្សនា: Views

 

ខេត្តសៀមរាប៖រថយន្តចំនួន 2 គ្រឿង បានរងការខូ..ចខា..តយ៉ាងធ្ង..ន់ធ្ង..រ ក្នុងហេតុ..ការណ៍..គ្រោះ..ថ្នា..ក់ចរាចរណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញ។


នៅថ្ងៃទី ១២ខែឧសភា ឆ្នាំ២០២៤ នៅចំណុច ចន្លោះគីឡូម៉ែត្រលេខ ៣៥៣ និង៣៥៤ (លើស្ពានព្រីង) ស្ថិតនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវជាតិលេខ 6 រវាងរថយន្តតូច និងរថយន្តធំ និងបង្កាន់ដៃស្ពាន។

សមត្ថកិច្ចបានបន្តថា គ្រោះ..ថ្នា..ក់..ចរាចណ៍ នេះរថយន្តម៉ាក LEXUS RX300 ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល 2A-6396 បើកបរដោយឈ្មោះ ម៉េង សាមេ៉ត ភេទប្រុស អាយុ 40ឆ្នាំ រស់នៅភូមិ បាឡាត់ ឃុំនរា ស្រុកសង្កែរ ខេត្តបាត់ដំបង បើកពីកើត ទៅលិច បានបើកឡើងវ៉ាជែង មេឃកំពុងភ្លៀង។ ចំណែករថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-1614 មានសណ្តោងរ៉ឺម៉កពីក្រោយ ពណ៌ក្រហម ផ្លាកលេខ កំពង់ចាម 4A-1785 អ្នកបើកបរមិនដឹងអត្តសញ្ញាណ បើកពីកើត ទៅលិច បានរ៉េចង្កូតមកឆ្វេង បុ..កក្បាលរថយន្តម៉ាក LEXUS RX 300 និងបុ..កបង្កាន់ដៃស្ពានតែម្ដង។

សមត្ថកិច្ចបានបន្តទៀតថា ក្នុងហេតុ..ការណ៍..នេះ បណ្ដាលឱ្យ ខូ..ចខាតរថយន្ត ធ្ង..ន់02គ្រឿង និង ខូចបង្កាន់ដៃស្ពាន១ផ្ទាំងផងដែរ។ មូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបររថយន្តម៉ាក LEXUS RX 300 បើកឡើងវ៉ាជែង ពេលមេឃកំពុងភ្លៀងខ្លាំង និងនៅកន្លែងមានគំនូសសញ្ញាហាមវ៉ាជែង។

កម្លាំងជំនាញចុះសម្រួលចរាចរណ៍និងយករថយន្តទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋានដើម្បីធ្វើការតាមនិតិវិធី។ 

សូមបញ្ជាក់ គ្រោះ..ថ្នាក់ច..រាចរណ៍នេះមិនមានឲ្យមនុស្សរងរបួ..សនោះទេ៕