-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Saturday, February 3, 2024

ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ពាក់ព័ន្ធករណីចែកចាយនៃសារធាតុញៀន........

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ.ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២០និង២០នាទី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដឹកនាំដោយវរសេនីយ៍ទោ ឌី រ៉ាវុធ និងលោកវរសេនីយ៍ត្រី ប៉េង វណ្ណ: នាយផ្នែក បានចុះបង្រ្កាបមុខសញ្ញាចែកចាយ និងប្រើប្រាស់នៃសារធាតុញៀនខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ ណុប ភារម្យ ស្ថិតនៅក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ មានដូចខាងក្រោមៈ

 ទី១ឈ្មោះ ណុប សារឹទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ (មុខសញ្ញាចែកចាយយ៉ាងសកម្ម)

- ទី២ឈ្មោះ អឿន ទីន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ

- ទី៣ឈ្មោះ ទេព សុវណ្ណ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ

- ទី៤ឈ្មោះ ឆាន់ វ៉ាន់ឆេត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ

- ទី៥ឈ្មោះ សែ អេង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសាំងខ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ

- ទី៦ឈ្មោះ សេង ពន្លក ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឫស្សី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ

 

ដកហូតបានសម្ភារៈមួយចំនួន មានដូចខាងក្រោម៖ 

១.ម្សៅក្រាមពណ៌សថ្លាចំនួន ០៥កញ្ចប់តូច       

២.ថង់ប្លាស្ទិចសម្រាប់ច្រកសាធាតុញៀនមួយចំនួន

៣.ទូរស័ព្ទដៃចំនួន ០៣គ្រឿង 

 ៤.ម៉ូតូចំនួន ០៣គ្រឿង និងសម្ភារៈសម្រាប់សេពសាធាតុញៀនមួយចំនួន។

      

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។