-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Wednesday, February 14, 2024

កម្លាំងគណ:បញ្ជារឯកភាពស្រុកអង្គបូរីឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនិងករណីគ្រឿងញៀន...

ចំនួនអ្នកទស្សនា: Views


ខេត្តតាកែវ.នៅល្ងាចយប់ថ្ងៃទី១៣ខែកុម្ភ:ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញ របស់លោករស់ ប៊ុនធឿន អភិបាលស្រុក និងជាប្រធានគណះបញ្ជាការឯកភាពនៃរដ្ឋបាលស្រុក លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានចូលរួមជាមួយលោក ហាយ សារិន អភិបាលរងស្រុកអង្គរបូរី បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គរបូរី (កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរបូរី និងកម្លាំងកងរាជអាវុធហត្ថស្រុកអង្គរបូរី) ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុល ស្ថិតនៅលើផ្លូវខេត្តលេខ1TK1 ចន្លោះគីឡូមែត្រលេខ១៣-១៤ នៅចំណុចស្ពានហូរឈាម នៅក្នុងភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ បានធ្វើការឃាត់ម៉ូតូ ០១គ្រឿង មានមនុស្សចំនួន ០៣នាក់ ដូចខាងក្រោមៈ

១.ឈ្មោះ ពៅ ហ៊ីម ភេទប្រុស អាយុ២៥ឆ្នាំ  មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ 

 

២.ឈ្មោះ ពៅ ខន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា


 ៣.ឈ្មោះ ចុះ ស៊ីល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា និងឆែកឆេរដកហូតបានវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖ 


 ១.ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច    

 ២.ម៉ូតូចំនួន ០១គ្រឿង

 ៣.ទូរស័ព្ទចំនួន ០២គ្រឿង 

 ៤.កូនកាំបិតចំនួន ០១ដើម និងសម្ភារៈសម្រាប់សេពសាធាតុញៀនមួយចំនួន។

 

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។