-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Tuesday, January 30, 2024

កំម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកអង្គរបូរីឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីការជួញដូរនិងប្រើប្រាស់នៃសាធាតុញៀន.........

ចំនួនអ្នកទស្សនា: Views


ខេត្តតាកែវ.ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៩និង១០នាទីព្រឹក លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដឹកនាំដោយលោកវរសេនីយ៍ទោឌី រ៉ាវុធ អធិការរង និងលោកវរសេនីយ៍ត្រី ប៉េងវណ្ណ: ផ្នែកគ្រឿងញឿន សហការជាមួយ លោក សុខ កុសល់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ បានចុះបង្រ្កាបមុខសញ្ញាចែកចាយ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ កែវ វិបុល ស្ថិតនៅក្នុងភូមិស្វាយខាងជើង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ជាម្ចាស់ផ្ទះឈ្មោះ កែវ វិបុល ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដដកហូតបានសម្ភារៈមួយចំនួន មានដូចខាងក្រោម៖ 

 

១.ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់       

 ២.ទូរស័ព្ទដៃចំនួន ០១គ្រឿង និងសម្ភារៈសម្រាប់សេពសាធាតុញៀនមួយចំនួន។

 

ក្រោយពីសួរចម្លើយជនសង្ស័យឈ្មោះ កែវ វិបុល រួចកម្លាំងជំនាញបានឈានទៅឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់ទៀតឈ្មោះ កែវ បុល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា។


ដកហូតបានសម្ភារៈមួយចំនួន មានដូចខាងក្រោម៖ ថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន និងសម្ភារៈសម្រាប់សេពសាធាតុញៀនមួយចំនួន។


បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនទៅអមសាលាដំបូងខេត្តតាកែវចាត់ការទៅតាមនីតិវិធី។