-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Sunday, January 21, 2024

លោក ឃុត វឌ្ឍនា ស្នងការរងខេត្តកំពង់ស្ពឺត្រូវបានចៅក្រមសើបសួរឃុំខ្លួនចាប់ពី៦ខែដល់១ឆ្នាំពីបទទ្វេពន្ធភាព.....

ចំនួនអ្នកទស្សនា: Views

កំពង់ស្ពឺ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ស្នងការរងខេត្តកំពង់ស្ពឺ ក្រោមបទ ទ្វេពន្ធភាព ប្រព្រឹត្តិនៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ០៤ និងមាត្រា ០៩ នៃច្បាប់ឯកពន្ធភាព យោងតាមច្បាប់ស្តីពីឯកពន្ធភាពមាត្រា០៤ទ្វេឯកពន្ធភាពជាចំណងអាពាហ៍ពិពាហ៍ដែលបុរសមានប្រពន្ធ២និងស្ត្រីមានប្តី២ត្រូវចាត់ទុកថាមានពិរុទ្ធពីបទពន្ធភាពបុរសឬស្រ្តីណាដែលមានចំណងអាពារណ៍ពីមុនមិនទាន់រលត់នៅឡើយ។

ហើយទៅចុះបញ្ជីអាពាហ៍ពិពារហ៍ថ្មីមួុយទៀតអ្នកផ្សំគំនិតត្រូវមានទោសដូចគ្នាមាត្រា០៩ជនណាប្រព្រឹត្តល្មើសនិងមាត្រា០៤នៃច្បាប់នេះត្រូវផន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់១ឆ្នាំនិងពិន័យជាប្រាក់ពីរសែនរៀលដល់មួយលានរៀលឬផន្ទាទោសណាមួយនៃទោសទាំង២។

បន្ទាប់ : ១/ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ឃុត វឌ្ឍនា ទៅពន្ធនាគារខេត្តកំពង់ស្ពឺ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ។ 

២/ឱ្យប្រធាន ពន្ធនាគារខេត្តកំពង់ស្ពឺ ទទួលឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសំម្រេចផ្សេងពីនេះ ។

 ៣/ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញ ក្នុងករណីចាំបាច់ ។


ទាក់ទិននិងមន្រ្តីចេញលិខិត បញ្ជាក់ ពោះម៉ាយ របស់ចៅសង្កាត់ បឹងសាឡាន លោក ហែន កន ពីបទ រួមគំនិតក្លែងឯកសារ តើក្រសួងមហាផ្ទៃ ចាត់វិធានការយ៉ាងណាវិញ ក្នុងនាមជាមន្ត្រី បំរើការងារ សាធារណៈ ប្រព្រឹត្តបទល្មើស ធ្វើអោយប៉ះពាល់យ៉ាង ធ្ងន់ធ្ងរ ដល់ស្ថាប័នរដ្ឋនោះ៕