-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Saturday, January 13, 2024

សង្វៀន​បញ្ជាល់មាន់​មួយកន្លែងដុះ​ស្លែ ចាស់វស្សាកំពុងដំណើរការលេងយ៉ាងរលូននៅស្រុកពញ្ញាក្រែក.......

ចំនួនអ្នកទស្សនា: Views


ខេត្តត្បូងឃ្មុំ  ៖ ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៤ ប្រភពពីប្រជាពលរដ្ឋ រស់នៅឃុំកោងកាង ស្រុកពញាក្រែក បានបញ្ជាក់ឲ្យដឹងថា ក្រុមអ្នកញៀនល្បែងមានទាំងរថយន្ត ទំនើបៗ និងម៉ូតូ ចាប់ផ្ដើម​កក្រើកដំណើរការ​វិញ​ហើយ សម្រុកចូល​លេង​ល្បែង បញ្ជាល់មាន់ខ្នាយដែកបៀ​រ អាប៉ោង យ៉ាង​គគ្រឹកគគ្រេង ហើយ​បុគ្គល​ដែល​ហ៊ាន​បើក​ល្បែង​នោះ ប្រហែលជា​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​បិទបាំង​នៅ​ពីក្រោយ ទើប​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

កន្លងមក​ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​បិទ​ល្បែង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរជា លោក ថាញ់ សុខ​វ៉ាត អធិការដ្ឋាន​នគរបាល​ស្រុក​ពញ្ញាក្រែក និង លោក លី​សុភា​លីន អភិបាល​ស្រុក​ពញ្ញាក្រែក បណ្តែតបណ្តោយ​ឲ្យមាន​ល្បែងភ្នាល់​ដាក់លុយ​ស៊ីសង​ខុសច្បាប់ ក្នុង​មូលដ្ឋាន​

របស់​ខ្លួន លេង​ស្រែក​ហ៊ោកញ្ជ្រៀវ ពេញព្រៃចំការកៅស៊ូ ហើយ​មាន​អ្នកចូលរួម​លេងល្បែង បញ្ជាល់មាន់ យ៉ាង​ពពាក់ពពូន នៅ​ចំណុច​ចម្ការកៅស៊ូ ក្នុងមូលដ្ឋាន ឃុំ​កោងកាង ស្រុក​ពញាក្រែក ដោយ​សេរី ។​


​បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ថ្នាក់ស្រុក ព្រមទាំង​ស្ថាប័ណ្ឌពាក់ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មិន​ខ្វល់​ពី​អានុសាសន៍​សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​ចរាចរណ៍​ណែនាំ​នៅ​ពេល​ថ្មីៗ​នេះ ឲ្យ​បិទ​ល្បែង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរ​ជា​ម្ចាស់​ទីតាំង ហ៊ាន​ផ្គើន​បទបញ្ជា​ប្រមុខ​ថ្នាក់​នាំ​កម្ពុជា​ទៅវិញ​។​

​ហេតុនេះហើយ​ទើប ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ម៉ុន

មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ចន្ទ​សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ ចាត់មន្រ្តីក្រោមឱវាទមានវិធានការ​បង្ក្រាប​ល្បែងភ្នាល់​ដាក់​លុយ​ស៊ីសង​ខុសច្បាប់ នៅ​ចំណុច​ចំការកៅស៊ូ ខាងក្រោយផ្ទះពលរដ្ឋជិត១គីឡូ កន្លះ នៅឃុំកោងកាង ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ ជាបន្ទាន់ ជៀសវាង​អាចកេី​ត​អំពើហឹង្សា​ក្នុង​គ្រួសារ ចោរកម្ម​​ផ្សេងៗ ដូចជា ចោរលួច ឆក់ ប្លន់ និង​គ្រឿងញៀន រីក​រាលដាល​គូរឲ្យ​កត់សម្គាល់ថែម​ទៀតផង​។​


​​ទេីប​មានការ​រិះគន់ចំៗ ចាប់តាំងពី​លោក ម៉ុន មា​គ៌ា ចូលកាន់​តំណែង​ជា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ គឺ​មិនសូវ​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង បញ្ជាល់មាន់ បៀ​រ អាប៉ោង ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ទេ​។​

​ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​នាយ​ឧឧត្តមសេនីយ៍ស ថេត អគ្គស្នងការ​នគរបាល​ជាតិ មិន​គួរ​មើលរំលង​ភាព​អសកម្មរបស់នគរបាលខេតត្បូងឃ្មុំមួយចំនួនឡើយ៕