-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Monday, January 8, 2024

ដីទួលបុរាណ៌មួយកន្លែងត្រូវបានក្រុមគ្រឿងចក្រកាយបំភ្លេចបំផ្លាញយកអាចម៌ដីលក់បានយ៉ាងស្រួលដោយអជ្ញាធម៌និងមន្រ្តីជំនាញកំពង់រក្សាស្ងៀមស្ងាត...

ចំនួនអ្នកទស្សនា: Views


ខេត្តតាកែវ.ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ មានគ្រុមគ្រឿងចក្រមួយគ្រុមកំពង់កាយដីទួលបុរាណ៌ មួយកន្លែងបានយ៉ាងស្រួល ដោយពុំមានការរំខានពីរសំណាក់អជ្ញាធរមូលដ្ថានឬមន្រ្តីជំនាញណាឡើយ ដែលមានទីតាំងស្ថិតនៅចំណុចទួលណងសម ភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ ។


ក្រុមគ្រឿងចក្រដែលកំពុងតែធ្វើសកម្មភាពកាយអាចម៌ដីទួលនេះត្រូវបានគេស្គាល់ថាមានម្ចាស់ឈ្មោះ ទូច ដែលជាមេការអ្នកមើលការខុសត្រូវដែលកំពង់កាយដីនេះនិងរកផ្លង់ចាក់ដីឲ្យជួនភ្ញៀវ ជាដីឡូរឬតាមផ្ទះប្រជាពលរដ្ធផ្សេងៗទៀត ហើយមិនតែប៉ុណ្ណោះបុគ្គលរូបនេះតែងតែយកឈ្មោះអ្នកធ្វើការនៅស្រុកនៅខេត្ត អ្នកនេះអ្នកនោះថាជាខ្សែរប្រឡាយរបស់ខ្លួនធ្វើជាខ្នងបង្អែក និងតាំងខ្លួនឯងថាជាអ្នកសារព័ត៌មានមួយរូបដែរ ដើម្បីគំរាមគេមិនអោយអ្នកណាមកអុកឡុកកន្លែងផលប្រយោជន៌រកសុីរបស់ខ្លួនឯងឡើយ ចំណែកលោកមេឃុំបាស្រែគឺលោក មឿយ ហ៊ាង
វិញគេមិនដែលឃើញចុះហាមឃាត់ឬបរិសេធទេចំពោះខាងក្រុមគ្រឿងចក្រដែលធ្វើអាជីកម្មលើដីទួលម្ដងណាឡើយ អោយតែមានខាងមេការទៅនិយាយឬបានលាភសក្ខារ:បន្តិចបន្តួចគឺលោកដឹងតែទទួលដៃ១០ហើយ ដោយមិនគិតពីទួលបុរាណ៌អ្វីឡើយ គួរបញ្ចាក់ដែរថាទីទួលជាច្រើនស្ថិតនៅឃុំបាស្រែកំពង់រងការណ៌រលាយហិនហោចជាបន្តបន្ទាប់អស់ហើយ ដោយសារស្មារដៃអជ្ញាធមមូលដ្នាននិងក្រុមគ្រឿងចក្រទាំងនេះ។

បើតាមបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា.គ្រុមគ្រឿងចក្រទាំងនេះ ត្រូវបានបងប្អូនប្រជាពលរដ្ធរិះគន់ខ្លាំងៗថា កំពង់តែបំភ្លេចបំផ្លាញ់ដីទីទួលបុរាណ៍ដែលជាកេរ្តិ៍ដំណែលតាំងពីយូលុងណាស់មកហើយដែលនៅសេសសល់បន្តិចបន្តួចមិនគិតនាំគ្នាការថែរក្សាការពារទេបែរជាមក កាយដីទួលដោយគ្មានញញើតខ្លាចរអាអ្វីឡើយ ដោយគ្មានអជ្ញាធរឬមន្រ្តីជំនាញ់ពាក់ព័ន្ធធ្វើការចុះស្ទុប់ស្កាត់ឬបង្រ្កាបអ្វីទេ តែផ្ទុយទៅវិញគេតែងតែឃើញអជ្ញាធរឬមន្រ្តីជំនាញ់ចុះមកម្ដងកាលធ្វើការហាមឃាត់ តែឃាត់នេះបែបរបៀបដូចជានិយាយចចាររឿងលាភសក្ខារ:ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។

ប្រភពដដែលនៅតែបន្តទៀតថា.ចំពោះលោក រស់ ប៊ុនធឿនចាប់តាំងពីរលោកឡើងជាអភិបាលថ្មីចូលមកកាន់ដំណែងជាអភិបាលស្រុកអង្គបុរីមកទីទួលត្រូវបានគ្រុមឈ្មួញកំពង់រុកកាយដីទួលជាពិសេសដួចជាដីទួលពកនេះចឹង គ្រប់អភិបាលស្រុកមុនៗគឺមិនអានុញ្ញាតឲ្យមានគ្រុមគ្រឿងចក្រណាមួយមកធ្វើសកម្មភាពកាយអាចម៌ដីយកទៅលក់បានឡើយ តែបើមានបងប្អូនប្រជាពលរដ្ធណាដែលគាត់កាន់កាប់អាស្រ័យផសលើដីទួលក៍ធ្វើទៅ តែពុំមានចេញលិខិតស្នាមឲ្យជាកម្មសិទ្ធិលក់ដូរផ្ទាល់ខ្លួនបានឡើយ ហើយចំពោះគ្រុមគ្រឿងឡានដឹកដីទាំងនេះ វិញសន្យាមុនធ្វើបើផ្លូវខូចនិងជួយជួសជុល តែការនិយាយមិនបានដូចការធ្វើទេ ពេលធ្វើហើយដឹងតែចេញទៅវិញដោយបន្សុល់ទុក្ខបានត្រឹមផ្លូវខូច ហើយបើកបរមិនសូវគោរពសិទ្ធអ្នកដទៃឡើយ ដោយវ៉ៃសុីផ្លេរលឺខ្លាំង បើកបរក្នុងល្បឿនលឿនៗហើយមិនគ្រោបធ្វើឲ្យហុយដី ធ្លាក់អាជន៍ដីចេញពីឡានរាយប៉ាយពេញផ្លវ បានធ្វើឲ្យអ្នកធ្វើដំណើរជិះពីក្រោយធ្វើហុយដីចូលភ្នែករបស់គាត់ពិបាក់ក្នុងធ្វើដំណើរដោយបណ្ដាលឲ្យបញ្ហាចរាចណ៌ក៍ថាបាន ដោយសាររថយន្ដដីទាំងនេះ។

ដួចការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋធំខាងលើនេះដែរ ខាងអង្គភាពព័ត៌មានពុំអាចទំនាក់ទំនងទៅលោក ជា សម្បត្តិខាងជំនាញវប្បធម៌ស្រុក រួមទាំងលោក រស់ ប៊ុនធឿន អភិបាលនៃគណ:អភិបាលស្រុកអង្គបុរីបានទេ ជំុវិញគ្រុមគ្រឿងចក្រដែលកំពង់ធ្វើសកម្មភាពកាយដីទួលណងសម តែទោះជាយ៉ាងណាអង្គភាពយើងខ្ញុំនិងរង់ចាំការបក់ស្រាយបំភ្លឺរាល់ជំនាញ់ពាក់ព័ន្ធ។

ដូចនេះហើយប្រជាពលរដ្ធសុំសំណុំពរដល់ លោក អ៊ួច ភារអភិបាលនៃគណ:អភិបាលខេត្តតាកែវ គួរតែមានវិធាការណ៍ទៅលើអជ្ញាធម៌ភូមិឃុំស្រុកនិងមន្រ្តីជំនាញក្រោមឱវ៉ាទឬក៍ការដឹងនាំរបស់អជ្ញាធម៌មូលដ្ថាននេះជាការបើកភ្លើងខៀវសំរាប់តែគ្រុមគ្រឿងចក្រទាំងនេះដើរកាយបំភ្លេចបំផ្លាញ់ដោយមិនជួយនាំគ្នារក្សាការពារទុក្ខឬក៍ពិតជាដូចពាក្យអាចាមរាមគេថាកាយដីទួលមួយៗពួកគេចំណាយលុយទាំងលានៗមែនដូចដែលពាក្យគេនិយាយតាមតុការហ្វេរមែន ទីទួលបុរាណ៌គួរតែរក្សារទុក្ខសំរាប់កូនចៅជំនាន់ក្រោយបានស្គល់ផងអនុគ្រោះផងទាន។

អត្ថបទ.អ្នកយកព័ត៌មាន រៀនតាមចិញ្ខើមថ្នល់