-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Thursday, December 28, 2023

ផ្ទះសំណង់១ល្វែងសាងសង់រំលោភចូលផ្លូវសាធារណ:របស់រដ្ឋ ត្រូវបានអាជ្ញាធរស្រុកអង្គរបូរីចុះណែនាំជាច្រើនសារ តែម្ចាស់ផ្ទះនៅតែផ្គើនសាងសង់បន្ត...

ចំនួនអ្នកទស្សនា: Views

 


ខេត្តតាកែវ. ថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៣ សំណង់ផ្ទះ១ល្វែង ស្ថិតនៅផ្សារអង្គបូរីភូមិកំពង់ហ្លួង ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ កំពង់សាងសង់ចូលផ្លូវសារធារណ:ត្រូវបានគេស្គាល់ថាជារបស់ លោកគ្រូ សោ ព្រឿង ជានាយករងនៃវិទ្យាល័យហ៊ុន សែនអង្គបូរី និងប្រពន្ធជាអាជីវករក្នុងផ្សារអង្គបូរី ដែលសាងសង់ផ្ទះរំលោភចូលដីចំណីចូលផ្លូវរបស់រដ្ឋ ដោយមិនញញើតខ្លាចរអាច្បាប់ហាមឃាត់របស់អាជ្ញាធរស្រុកឡើយ?តើបុគ្គលប្ដី ប្រពន្ធ រូបនេះអាងបុណ្យស័ក្កអ្វី បានជា អជ្ញាធរស្រុកចុះណែនាំជាច្រើនលើកច្រើនសារឲ្យធ្វើកាត់ចេញនៅកន្លែងឡូយ តែម្ចាស់ផ្ទះនៅតែមិនស្ដាប់ការណែនាំរបស់អាជ្ញាធរម្ដងណាឡើយ រឹតតែផ្កឹនលើសដើមឬក៍មានអាថ៌កំបាំងអ្វីមួយនៅពីក្រោយម្ចាស់ផ្ទះនេះ ។

ពលរដ្ធដែលរស់នៅតំបន់នោះពួកគាត់ហាក់បីដូចជាហួយចិត្តយ៉ាងខ្លាំងទៅលើម្ចាស់ផ្ទះដែលជាគ្រូបង្រៀនសិស្ស ហើយក៍ជានាយករងសាលាវិទ្យាល័យអង្គរបូរី មានការរៀនសូត្រចេះដឹង អ្វីដែលខុសអ្វីដែលត្រូវ តែមិនគួរណាបែបជាមកសាងសង់ផ្ទះរំលោភលើផ្លូវសាធារណ:ទៅវិញព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនដោយឥតមានភាពអៀនខ្មាស់ទៅវិញ តើនេះជាអ្នកចេះដឹងសំរាប់អប់រំសិស្ស ឬក៍អប់រំសិស្សឲ្យយកគំរូតាមគ្រូដែលមានចិត្តលោភលន់បែបនេះ។


ប្រភពដដែលនៅតែបន្តទៀតថា ពួកគាត់និងរងចាំមើលចំណាត់ការរបស់ លោក រស់ ប៊ុនធឿន  អភិបាលស្រុកអង្គបូរី និងមានវិធានការពណ៌ចំពោះគ្រួសារ ប្ដី ប្រពន្ធដែលសាងសង់ចូលផ្លូវសាធារណ:នេះហើយម្យ៉ាងទៀត តើលោក រស់ ប៊ុនធឿនហា៊នហូតដាវកាត់ដែរឬទេ? ឬក៍បានតែល្អមើលពីខាងក្រៅនោះទេ តែខាងក្នុងវិញរលួយដូចផ្លែល្វា ប្រហែលត្រូវរូវគ្នាអស់ហើយមើលទៅ ទើបលោកអភិបាលស្រុក មិនហ៊ានក្អកមួយម៉ាត់ បិទភ្នែកដេកមិនដឹង មើលមិនឃើញសំណង់យ៉ាងអនាធិបតេយ្យដ៌ធំស្កឹមស្កៃមួយនេះ រំលោភចូលដីសាធារណ:របស់រដ្ឋ នៅផ្នែកខាងត្បូងផ្ទះនិងខាងលិចរួមទាំងផ្នែកខាងកើត បំពានលើគំនូសក្រហមហាមឃាត់កំណត់ព្រំដោយអាជ្ញាធរស្រុក មិនខ្វល់ពីការហាមឃាត់របស់ឃុំនិងស្រុកឡើយ។


ប្រជាពលរដ្ឋក្នុងស្រុកអង្គរបូរី ស្នើសុំទៅ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ មេត្តាចុះត្រួតពិនិត្យតាមដាននិតិវិធីច្បាប់ដែលធ្វើអោយបាត់បង់ដីចំណីផ្លូវរបស់រដ្ឋជាច្រើនកន្លែង និង បាត់បង់ផលប្រយោជន៌ប្រជាពលរដ្ឋ ធ្វើអោយប្រជាជនក្នុងស្រុកអង្គរបូរីដែលតែងតែបណ្តែតបណ្តោយ អោយបុគ្គលឈ្មោះ សោ ព្រឿង សាងសង់ផ្ទះ បំពានដីចំណីផ្លូវក្នងផ្សារអង្គរបូរី បាត់បង់ផលប្រយោជន៌ប្រជាពលរដ្ឋនិងអាជីវករផ្សាររាប់រយនាក់ មិនមានវិធានការទប់ស្កាត់ ឡើយ។ 


                              ដោយ ញឹម រ៉ា