-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Tuesday, December 26, 2023

ល្បែងសុីសងច្រើនប្រភេទយូគី,អាប៉ោង,បៀរ,ជល់មាន់ បើកលេងដោយសេរី សមត្ថកិច្ចពាក់ព័ន្ធរក្សាភាពសៀមស្ងាត់.....

ចំនួនអ្នកទស្សនា: Views

ខេត្តកែប.ថ្ងៃទី26ខែធ្នូរឆ្នាំ2023ល្បែងសុីសងច្រើនប្រភេទយូគី,អាប៉ោង,បៀរ,ជល់មាន់ ដំណើរការដោយរលូន នៅភូមិអូដូងឃុំពងទឹកស្រុកដំណាក់ចង្អើរ។

ករណីល្បែងស៊ីសងជល់មាន់,បៀរ,យូគីនិងអាប៉ោងមួយកន្លែងនៅក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរខេត្តកែប បានដំណើរការជាចំហនិងដោយគគ្រឹកគគ្រេងខណៈដែលទីតាំងមួយកន្លែងនេះ កំពុងតែបើកដំណើរ ការដោយមានសមត្ថកិច្ចស្លៀកពាក់ស៊ីវិល ទៅជួយការពារទៀតផង។ 

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានលើកឡើងថា រាល់ថ្ងៃដោយមិនបានទាន់ឃើញមន្ត្រីពាក់ព័ន្ធក្នុងស្រុកដំណាក់ចង្អើរ ណាម្នាក់ហ៊ានចេញមុខ បង្ក្រាបល្បែងស៉ីសងទាំងនោះឡើយ។


បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមអ្នកលេងល្បែងមកពីគ្រប់ទិសទីបានសម្រុកចូលទៅលេងល្បែងនៅទីតាំងខាងលើ ព្រោះមានសុវត្ថិភាពដោយមិនមានការរំខានពីសមត្ថកិច្ចនោះទេ។ដោយសារតែមានសុវត្ថិភាពនោះហើយ ទើបបានជាដំណើរការល្បែងស៊ីសងច្រើនប្រភេទ ប្រព្រឹត្តទៅដោយការភ្នាល់ដាក់លុយច្រើនៗមាន់ជល់មួយគូតម្លៃភ្នាល់រាប់លានរៀល,រីឯអាប៉ោងចាក់មួយដៃៗរាប់លានរៀលដូចគ្នា។

 ក្រុមអ្នកលេងហាក់មានទំនុកចិត្ត ចំពោះបញ្ហាសុខសុវត្ថិភាព ដោយគ្មានការយាយីឬរំខានពីសមត្ថកិច្ចនោះឡើយ ពោលគឺគេលេងដោយការសប្បាយរីករាយហ៊ោរកញ្ច្រៀវកងរំពង។

ប្រជាពលរដ្ឋរស់នៅក្បែរវង់ល្បែង ជាក់ស្ដែងបានឃើញ ថា ទីតាំងបើកដំណើរការល្បែងសុីសងជល់មាន់នេះដែលនៅស្ថិតក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ ចង្អើរនេះកំពុងបើកដំណើរការលេងល្បែងជារៀងរាល់ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋកំពង់ងឿងឆ្ងល់ថា ហេតុអ្វីបានជាបើកដំណើការលេងល្បែងជល់មាន់,បៀរ,អាប៉ោង…នៅក្នុងមូលដ្ឋានបែបនេះ បែរជាលោក សូ ចាយ  អធិការនគរបាលស្រុកដំណាក់ចង្អើរ ដឹងហើយ ប៉ុន្តែធ្វើជាមិនដឹងទៅវិញ ដោយមិនចុះទៅបង្ក្រាបនិងទប់ស្កាត់ឡើយ។ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា មន្ត្រីមានសមត្ថ កិច្ចជាប់ពាក់ព័ន្ធនិងការបើកល្បែងសុីសងជល់មាន់បៀអាប៉ោងខាងលើនេះ ទើបសមត្ថកិច្ចមិនចុះបង្ក្រាប។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើបានស្នើសុំលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារ័ត្ន ស្នងការនគរបាលខេត្តកែបជួយយកចិត្តទុកដាក់ចាត់មន្ត្រីនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតសាល នៃស្នងការដ្ឋាននគរបាលខេត្ត ចុះស្រាវជ្រាវពិនិត្យដល់កន្លែងទីតាំងល្បែងស៊ីសងបញ្ជល់មាន់ខាងលើដើម្បីធ្វើការទប់ស្កាត់បង្ក្រាបឲ្យបានទាន់ពេលវេលាផងនិងដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន។ បើរំពឹងទៅលើកម្លាំងនគរបាលស្រុកដំណាក់ចង្អើលលោកសូរ ចាយ ទំនងជាត្រូវថ្នាំថៅកែវង់ល្បែងនេះ។