-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Sunday, December 17, 2023

ហេតុការណ៌គ្រោះថ្នាក់ចរាចណ៌១បានកើតឡើងរវៀង រថយន្តសាមយ៉ុងនិងម៉ូតូអិចសិនទ័របណ្ដាលឲ្យមនុស្ស ២នាក់បងប្អូនបានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ....

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ.នៅល្ងាចយប់ម៉ោង០៦.៤២នាទីថ្ងៃទី១៦ខែធ្នូរឆ្នាំ២០២៣ មានករណីហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌មួយរវៀងរថយន្តសាមយ៉ុងនិងម៉ូតូបណ្ដាលឲ្យមនុស្ស២នាក់បានស្លាប់នៅនិងកន្លែង  ហេតុការណ៌គ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងនៅបណ្ដោយផ្លូវ1TK1 ចន្លោះគីឡូរម៉ែត្រលេខ១៦-១៧ ចំណុចមុខវត្តទួលសំបូរស្ថិតនៅភូមិទួលសាំង ខ  ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ជនរងគ្រោះដែលស្លាប់បាត់ជីវិតរួមមានឈ្មោះដូចខាងក្រោម.

ទី១.ឈ្មោះ ឆែ សំណាន ភេទប្រុសអាយុ១៧ឆ្នាំ ជិះម៉ូតូម៉ាកYAMAHA អិចសិនទ័រ  ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ព្រៃវែង 1V -8791បើកបបរដោយ ឆែ សំណាន មានទីលំនៅភូមិព្រែកតា ផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ស្លាប់។

ទី២.ឈ្មោះ ឆែ សំនឹត ភេទប្រុសអាយុ១៧ឆ្នាំ ជានាក់ជិះពីក្រោយរួមដំណើរជាមួយគ្នាមានទីលំនៅភូមិព្រែកតា ផ ឃុំគោកធ្លក ស្រុកអង្គបូរី ខេត្តតាកែវ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែង។

ចំណែកខាងម្ចាស់រថយន្តសាមយ៉ុងបើកទ្វាររត់គេចខ្លួនបាត់ស្រមោល ។

បើតាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា.មុនពេលកើតហេតុគេឃើញរថយន្តសាមយ៉ុងបើកបបរ ពីជើងទៅត្បូងក្នុងល្បឿនលឿ ហើយនិងម៉ូតូអ៊ិចសេនទ័រ បើកបបរ ពីត្បូងទៅជើងក្នុងល្បឿនលឿលបើកបរបញ្ចាស់ទិសគ្នាបំរុងវ៉ាតែមិនផុតក៍ជ្រុលទៅបុកចំពាក់កណ្ដាល បណ្ដាលឲ្យជនរងគ្រោះខាងម៉ូតូបណ្ដាលឲ្យស្លាប់ទាំងពីរនាក់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដងទៅ នេះបើតាមការបញ្ចាក់របស់បងប្អូនប្រជាពលរដ្ធដែលបានដឹងនៅទីតាំងកន្លែងកើតហេតុនេះ។


ក្រោយមកសមត្ថិកិច្ចផ្នែកចរាចណ៌ក៍បានធ្វើការវាស់វែងរួចហើយសាកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តសាមយ៉ុងនិងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកចរាចណ៌យកមករក្សាទុក្ខនៅអធិការដ្ថាននគបាលស្រុកអង្គបូរី ដើម្បីដោះស្រាយទៅតាមនិតិវិធីផ្លូវច្បាប់។