-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Thursday, November 9, 2023

ប្រជាពលរដ្ធប្រម៉ាណជិតមួយរយនាក់ដែលរកសុីបទល្មើសអូសលៀសនិងដាក់ណបាននាំគ្នាមកសាលាស្រុកអង្គបូរី សុំអោយលោកអភិបាលជួយរកដំណោះស្រាយជួនគាត់ផង……..

ចំនួនអ្នកទស្សនា: Views









ខេត្តតាកែវ.នៅព្រឹកថ្ងៃទី០៧ខែវិច្ឆិការឆ្នាំ២០២៣ រដ្ធបាលជលផលរួមទាំងអជ្ញាធរមូលដ្ថានបានចុះផ្សប់ផ្សាយនៅសាលាឃុំគោកធ្លកពីផលប៉ះពាល់របស់មច្ឆាជាតិដោយមានប្រជានេសាទដែលរកសុីបទល្មើសដោយប្រើប្រាស់ឧបកណ៌ម៉ាសុីនទូកចល័តអូសលៀសនិងដាក់ណ ដែលច្បាប់រដ្ធបាលជលផលបានហាមឃាតមិនអោយរក ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ជីវចំរុះក្នុងផ្ទៃបាទបឹង តែបើយើងរកតាមរបៀបជាលក្ខណៈគ្រួសារដោយមិនប្រើម៉ាសុីនដើម្បីអូសលៀស ដោយធ្វើការអូសដោយដៃខាងជលផលមិនមានការហាមឃាតនោះទេ លើលែងតែតំបន់អភិរក្សឬរដូវបិទនេសាទខែត្រីពងកូនដែលច្បាប់ត្រូវហាមឃាត


ក្រោយពីមានការចុះផ្សប់ផ្សាយរបស់បោះរដ្ធបាលជលផលរួមទាំងអជ្ញាធរមូលដ្ថានរួចមក ពួកគាត់ក៍បានប្រមូលផ្ដុំរួមគ្នាតវ៉ានៅនិងសាលាឃុំគោកធ្លក ថែមទាំងទៅកាត់កាប្បាំងអស់ចំនួន៣កន្លែងរបស់សហគមន៌យកមកកំទិចដុតចោលនៅមុខសាលាស្រុកអង្គបូរី  ព្រមទាំងនិយាយគំរាមទៅលោករស់ ប៊ុនធឿន អភិបាលស្រុកអង្គបូរីថាត្រូវតែចេញច្បាប់ដើម្បីឲ្យពួកគាត់បាន រកសុីដោយប្រើម៉ាសុីនអូសលៀសបន្តទៀតផង ហើយត្រូវតែឲ្យឈ្មួញចូលមកទិញលៀសដើម្បីយកទៅលក់នៅឯប្រទេសវៀតណាមផង ហើយចំពោះច្បាប់ដែលរដ្ធបាលជលផលផ្សាប់ផ្សាយនោះគឺពួកគាត់មិនអាចទទួលយកច្បាប់នេះបានទេ តែទោះយ៉ាងណាក្ដីក៍សង្កាត់រដ្ធជល់ផលភ្នំបាទេព្យរួមទាំងធរស្រុកក៍មិនបានអនុញ្ញាតឡើយ ដោយសំអាងថានេះជាបទល្មើសមួយបានធ្វើអោយប៉ះពាល់ដល់រុក្ខាមច្ឆាជាតិចំរុះនៃផ្ទៃបាទបឹង ហើយមិនតែប៉ុណ្ណោះពួកគាត់បាននិយាយថា?គ្រាន់តែរកសុីទូកម៉ាសុីនរុញលៀសខុសដែរ?ចុះកប្បាំងពេញផ្ទៃបឹងមិចមិនឃើញខុសផង ។


លុះមកដល់ថ្ងៃ០៨ខែវិច្ឆិការឆ្នាំ២០២៣ លោកអភិបាលរងខេត្តគី ឯឧត្តម ស៊ុត ខុន តំណាងដ៍ខ្ពុងខ្ពស់ឯកឧត្តម អ៊ូច ភារ អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយលោកសៅ កុសល់ នាយខ័ណ្ឌជលផលខេត្តតាកែវ បានចុះមកណែនាំបើកស្រាយរកដំណោះស្រាយ ជួនពួកគាត់តែការស្នើររបស់ពួកគាត់លើសពីសមត្ថិភាពរបស់ថ្នាក់ខេត្តនិងស្រុកទៅហើយ លោកអភិបាលគាត់ក៍បានមានប្រសាសន៍ដូចតែលោកមេឃុំនិងជំនាញជលផលដែរ ព្រោះនេះបទល្មើសមួយប៉ះពាល់ច្រើនផ្នែកផ្ទៃទឹក គាត់មិនហ៊ានសំរាច់ឡើយតែគាត់និងវិធីសាស្រ្តល្អមួយដើម្បីស្នើរទៅថ្នាក់ខេត្ត និងថ្នាក់ក្រសួង តែបានមិនបានគាត់មិនហ៊ានធានាទេព្រោះនេះច្បាប់ដែលរដ្ថាភិបាលបានដាក់ចេញមកដើម្បីថែរក្សាការពារសំរាប់វ៉ោងមច្ឆាជាតិទៅ