-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Sunday, October 8, 2023

គោរពជូនលោកពូ សូមរាយការណ៍ស្ថានភាពកំពុងកើតមាននៅអុី ដែលក្នុងនោះក៍មាននិស្សិតកម្មសិក្សាកសិកម្មកម្ពុជាយើងនៅទីនោះប្រមាណ ២០០នាក់..

ចំនួនអ្នកទស្សនា: Views

ស្ថានភាពព្រឹកមិញនេះ គឺមានការផ្លោងរ៉ូកែតជាច្រើនលើកចូលមកដែនអាកាសអុីស្រាអែល ដែលភាគច្រើនផ្លោងចេញមកពីតំបន់ Gaza ដែលជាមូលដ្ឋានក្រុម Hamas ។  ស្ថានភាពកាន់តែអាក្រក់នោះគឺ សមាជិកក្រុមឧទ្ទាម Hamas បានបន្លំខ្លួនចូលមកក្នុងក្រុងមួយចំនួនរបស់អុីស្រាអែល និងបង្កចលាចល ដោយការបាញ់បោះ និងបំផ្ទុះរថយន្តជាដើម ជាហេតុដែលស្ថានការណ៍មកទល់ពេលនេះគឺ ពិបាកក្នុងការគ្រប់គ្រងសុវត្ថិភាព។ 


តាមសេចក្ដីប្រកាសជាផ្លូវការរបស់នាយករដ្ឋមន្រ្តីអុីស្រាអែល រសៀលនេះ បានបញ្ជាក់ថា អុីស្រាអ៊ែលកំពុងស្ថានភាពសង្រ្គាម និងអសន្តិសុខ។  


មុននេះបន្តិចសារពត៌មានថៃ ក៍បានផ្សាយថា នាយករដ្ឋមន្រ្តីថៃកំពុងយកចិត្តទុកដាក់ និងធ្វើការជាមួយក្រសួងការណ៍បរទេស ដើម្បីធានាសុវត្ដិភាព ឬជំលៀសប្រជាជនថៃដែលរស់នៅទីនោះក្នុងករណីចាំបាច់។ 


ក្នុងនោះកម្ពុជាក៍មាននិស្សិតកម្មសិក្សាកសិកម្មប្រមាណ ២០០នាក់ នៅក្នុងប្រទេសអុីស្រាអ៊ែល ។ សូមមេត្តាលោកពូបញ្ជូនពត៌មាននេះជូនថ្នាក់ដឹកនាំរដ្ឋាភិបាលយើង ដើម្បីតាមដានសុខទុក្ខ និងសម្របសម្រួលក្នុងករណីចាំណាមួយ របស់និស្សិតកម្ពុជាយើង។ 


គោរពអរគុណលោកពូ 


ពីខ្ញុំ ណល់ រតនា


ក្នុងរូប : និស្សិតខ្មែរទាំង ១៧ នាក់ នៅតំបន់ Ashkelon ដែលជាតំបន់នៅចម្ងាយតែ ១៦ គីឡូម៉ែត្រពីតំបន់ Gaza ហើយជាតំបន់ដែលទទួលរងគ្រាប់ផ្លោងច្រើនបំផុតដែរ ។ ក្មួយៗត្រូវបានទទួលការណែនាំមិនអោយចេញក្រៅដែរ ។ សូមទេវតាតាមថែរក្សាក្មួយៗ  រីឯ រាជរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព ក្មួយៗ ជាពិសេស សម្ដេចតេជោ ប្រធានគណបក្សកម្ពុជា និង សម្ដេចធិបតី នាយករដ្ឋមន្ត្រិនៃព្រះរាជាណាចក្រកម្ពុជា ។