-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Thursday, October 26, 2023

បុរស់២នាក់ត្រូវសមត្ថតកិច្ចឃាត់ខ្លួន បន្ទាប់ពីលួចកាប់ព្រៃលិចទឹកក្នុងតំបន់អភិរក្សជលផល………

ចំនួនអ្នកទស្សនា: Views

 

ខេត្តកំពង់ឆ្នាំង ៖ ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន២នាក់ រួមទាំងមធ្យោបាយដឹកជញ្ជូន(កាណូត)អូសដើមឈើព្រៃលិចទឹក៣គ្រឿង ត្រូវបានសមត្ថកិច្ចចាប់ឃាត់ពេលកំពុងធ្វើសកម្មភាពជាក់ស្ដែងក្នុងតំបន់អភិរក្សជលផល ខណៈកំពុងរាបចំចងអូសតាមកាណូតដើម្បីយកទៅទម្លាក់ក្នុងទន្លេធ្វើត្រីកុំរួចចាប់ក្រសោបយក ។

ករណីសមត្ថកិច្ចបង្ក្រាបជនកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់អភិរក្សខាងលើនេះ បានកើតឡើងកាលពីយប់ ថ្ងៃអង្គរ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចព្រែកថ្លាន់(ជាព្រែកអភិរក្សពូជត្រី)ស្ថិតនៅភូមិដំណាក់រាជ្យ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។

មន្ត្រីរដ្ឋបាលជលផលផ្នែកកំពង់ឆ្នាំងបានឲ្យដឹងថា បន្ទាប់ទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងផ្នែករដ្ឋបាលជលផលសហការចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមទាំងនោះ រួមទាំងវត្ថុតាងដើម្បីយកទៅបន្តនីតិវិធី ។ 

ជនសង្ស័យត្រូវបានឃាត់ខ្លួនទី-១ ឈ្មោះ ង្វៀង យាំងទឺ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ និងទី-២ ឈ្មោះ ង្វៀង យាំងសង ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ(ស្នាក់នៅ)ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង.ខេត្តកំពង់ឆ្នាំង ប៉ុន្តែបច្ចុប្បន្នបានទៅស្នាក់នៅ(ភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង)។


 ប្រភពពីមន្រ្តីដដែលឲ្យដឹងទៀតថា សមត្ថកិច្ចយើងបានដកហូត(កាណូត៣គ្រឿង)ក្នុងនោះពីគ្រឿងជាកាណូតអូសឈើ និង១គ្រឿងទៀតដឹកសម្ភាររបស់ពួកគេ រួមទាំងដើមឈើចំនួន១៥ដើមធំៗ ហើយចងឱបជាមួយប៊ីដុងបណ្ដែតទឹក ដើម្បីងាយស្រួលក្នុងការអូសសណ្ដោង ។


បច្ចុប្បន្ន ជនសង្ស័យជាជនជាតិវៀតណាមទាំង២នាក់ កំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕