-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Sunday, October 15, 2023

ហេតុការណ៌គ្រោះថ្នាក់ចរាចណ៌១បានកើតឡើងរវៀងម៉ូតូនិងម៉ូតូបណ្ដាលឲ្យមនុស្ស ៣នាក់ របួសធ្ងន់និង១នាក់ទៀតរងបួសស្រាល....

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ.នៅល្ងាចម៉ោង០៥.៥០នាទីថ្ងៃទី១៤ខែតុលាឆ្នាំ២០២៣ មានករណីហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌មួយរវៀងម៉ូតូនិងម៉ូតូបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និង១នាក់ទៀតរងរបួសស្រាល  ហេតុការណ៌គ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងនៅបណ្ដោយផ្លូវ១TK៦ ចំណុចមុខកន្លែងសុីផឹកមួយកន្លែងស្ថិតនៅភូមិព្រៃផ្គាំគ ឃុំព្រៃផ្គាំស្រុកអង្គបូរី ខេត្តតាកែវ បណ្ដាលឲ្យម៉ូតូទាំងសងខាងរងការខូចខាត់ ចំណែកនាក់របួសមានឈ្មោះដូចខាងក្រោម.

ទី១.ឈ្មោះ យស់ ដានុន ភេទប្រុសអាយុ២២ឆ្នាំជិះម៉ូតូម៉ាកYAMAHA អិចសិនទ័រ ពណ៍ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1KF 1803 មានទីលំនៅភូមិព្រៃផ្គាំ គ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ រងរបួសធ្ងន់។

ទី២.ឈ្មោះ ទឹម តុលា ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅភូមិព្រៃផ្គាំគ ឃុំព្រៃផ្គាំ ស្រុកអង្គបូរី ខេត្តតាកែវ រងរបួសបួសធ្ងន់ ចំណែកឯភាគីម្ខាងទៀតមានឈ្មោះ.


ទី៣ ឈ្មោះ សំ ពៅ ភេទប្រុសអាយុ ២៦ឆ្នាំ មានទីលំនៅភូមិឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ រងរបួសស្រាល។


និងទី៤មានឈ្មោះ ផែន ទី ភេទប្រុសអាយុ ២៤ឆ្នាំ មានទីលំនៅភូមិឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ជិះម៉ូតូម៉ាក ឃ្លីច ពណ៍ផ្ទៃមេឃ ពាក់ផ្លាកលេខ ភ្នំពេញ 1BD 3616បើកបរពីកើតទៅលិច រងរបួសធ្ងន់។


បើតាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា.មុនពេលកើតហេតុគេឃើញមានម៉ូតូអ៊ិចសេនទ័រ ពណ៍ក្រហម ចេញពីកន្លែងសុីផឹក១ មិនមានការប្រុងប្រយ័ត្នប្រកាន់ស្ដាំ ក៍ស្រាប់តែមានម៉ូតូ១ទៀតម៉ាក ឃ្លិចបើកបរបញ្ចាស់ទិសគ្នាពីកើតទៅលិច ក្នុងល្បឿនលឿន អ័ក្សស័រចាប់ហ្វាំងមិនទាន់ក៍ជ្រុលបុកទៅ បណ្ដាលឲ្យរងបួសធ្ងន់និងស្រាល និងខ្ទិចម៉ូតូទាំសងខាង នេះបើតាមការបញ្ចាក់របស់បងប្អូនប្រជាពលរដ្ធដែលរស់នៅទីនោះ។


ភ្លាមៗនោះកម្លាំងសមត្ថកិច្ចប៉ុស្ថិ៍ព្រៃផ្គាំនិងផ្នែកចរាចណ៌អធិការដ្ថាននគបាលស្រុកអង្គបូរី ក៍ចុះមកដល់កន្លែងកើតហេតុ ក៍បានធ្វើការវាស់វែងជាក់ស្ដែង រួចហើយនាក់របួសត្រូវបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកព្រៃកប្បាស់ ដោយនាក់រងគ្រោះទាំងសងខាងរងរបួសធ្ងន់។


បច្ចុប្បន្នម៉ូតូភាគីទាំសងខាងត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកចរាចណ៌យកមករក្សាទុក្ខនៅអធិការដ្ថាននគបាលស្រុកអង្គបូរី ដើម្បីដោះស្រាយទៅតាមនិតិវិធីផ្លូវច្បាប់។