-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Tuesday, October 3, 2023

សំណង់ផ្ទះ១ល្វែងសាងសង់ចូលផ្លូវសាធារណ:តែអជ្ញាធរមូលដ្ថានកំពង់រក្សាភាពស្ងៀមស្ងាត់...

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ.នៅថ្ងៃទី០៣ខែតុលាឆ្នាំ២០២៣ បេីយោងតាមសេចក្តីរាយកាណ៍ពីសំណាក់បងប្អូនប្រជាពរដ្ធបានសម្តែងការហួសចិត្តហ្នឹងមិនពេញចិត្តចំពោះបុគ្គល២នាក់ ប្ដី ប្រពន្ធ ដែលកំពង់សាងសង់សំណង់ផ្ទះមួយល្វែងនៅក្នុងផ្សារអង្គបូរីថា បានសាងសង់សំណង់រំលោភបំពានចូលផ្លូវសារធារណ:ទាំងកើតទាំងលិច និងខាងត្បូង  ដោយគ្មានខ្លាចញញើតច្បាប់ហ្នឹងអជ្ញាធរមូលដ្ឋានទាល់តែសោះឡើយ។


មហាជនហាក់មានចំម្ងល់ថា តើបុគ្គល២នាក់ប្ដីប្រពន្ធរូបនេះមានមុនស្នេហ៍អ្វី បានជាមានសាងសង់ចូលនិងបិទផ្លូវហើយបែបជាអជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីពាក់ព័ន្ធនៅក្នុងស្រុកអង្គបូរីមិនហ៊ានចាត់វិធានការទប់ស្កាត់ បែរជានៅបណ្តោយអោយបុគ្គលរូបនេះធ្វើអ្វីតាមតែអំពើចិត្ត ដោយមិនគិតពីផលប្រយោជន៍រួម រឺមួយក៏អស់លោកបានទទួលលាភសក្ខារ:សើមមាត់សើមក ពីសំណែនដែលបុគ្គលកំពង់ល្មើសច្បាប់រូបនេះសែនអោយ បានជាសំងំស្ងាតឲ្យឈឹង ដូចរូបចំលាក់ថ្ម គ្មានចំណាត់ការអ្វីទាល់តែសោះ។


ពលរដ្ឋនៅផ្សារអង្គបូរី ភូមិកំពង់ហ្លួង ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ សង្ឃឹមយ៉ាងមុតមាំថាអជ្ញាធរខេត្តក៍ដូចជាមន្រ្តីជំនាញនិងវិធានការ ចំពោះបុគ្គលដែលហ៊ានសាងសង់សំណង់ចូលផ្លូវរបស់រដ្ធនេះ ដោយមិនខ្លាចញញឹមអំពីច្បាប់ព្រោះតែផលប្រយោជន៍កម្មសិទ្ធផ្ទាល់ខ្លួនទៅវិញ។

ដូចនេះហើយដើម្បីកុំអោយអ្នកផ្សេងយកគំរូតាម ប្រជាពលរដ្ធក៍សុំសំណុំពរដល់លោកអភិបាលនៃគណ:អភិបាលខេត្តតាកែវគឺ ឯកឧត្ដម អ៊ូច ភារ សូមជួយឲ្យមន្រ្តីជំនាញខេត្តចុះពិនឹត្យនិងមានវិធានការចំពោះការសាងសង់សំណង់ចូលផ្លូវនេះដោយអនុគ្រោផងទាន បើពុំដូចនោះទេផ្លូវចូលទៅផ្សារនិងត្រូវជនខឹលខូចទន្រ្ទាមយមបន្តិចម្ដងៗរលាយហិនហោចអស់ហើយ។

ជុំវិញការផ្សាយព័ត៌មានខាងលេីអង្គភាពយេីងខ្ញុំនិងរងចាំការស្រាយបំភ្លឺភាគីពាក់ព័ន្ធរាល់ម៉ោងធ្វេីការ ៕

អត្ថបទ.ញឹម រ៉ា