-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Saturday, October 28, 2023

ស្រ្តីខ្មែរម្នាក់យកប្ដីចិនតាមរយ:មេខ្យល់ស្នើរសុំឲ្សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍គាត់មកស្រុកផង...

ចំនួនអ្នកទស្សនា: Views

 

ស្ត្រីខ្មែរម្នាក់យកប្តីចិនតាមរយៈមេខ្យល់ស្នើរសុំអោយសម្តេចធិបតី ហ៊ុន ម៉ាណែត អន្តរាគមន៍អោយគាត់បានមកប្រទេសកម្ពុជាវិញផង ក្រោយនាងទៅរស់ប្រទេសចិន៦ឆ្នាំរងនូវទុក្ខលំបាកជាខ្លាំង។

ស្ត្រីខាងលើមានឈ្មោះ ឈន គន្ធា អាយុ៣២ឆ្នាំមានស្រុកកំណើតនៅភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។


ប្តីឈ្មោះ អ័ង ប៉ាវហឺ កើតថ្ងៃ 7 តុលា 1994 ជនជាតិ ចិន ខេត្តហឺណាន ស្រុកហ៊ួយ  ក្រុងណានឈុន ភូមិណានអ័ងជ័ងវាយដំធ្វើបាបដូចទាសករ។


ស្ត្រីរងគ្រោះខាងលើបានលើកដៃសំពះទាំងទឹកភ្នែកទទូចស្នើរសុំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជួយអន្តរាគមន៍អោយគាត់បានវិលមកកាន់ប្រទេសកម្ពុជាដើម្បីបានជួបជុំឪពុកម្តាយបងប្អូនវិញ។


គាត់ខលមកខ្ញុំនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ពីប្រទេសចិន

Thursday, October 26, 2023

បុរស់២នាក់ត្រូវសមត្ថតកិច្ចឃាត់ខ្លួន បន្ទាប់ពីលួចកាប់ព្រៃលិចទឹកក្នុងតំបន់អភិរក្សជលផល………

ចំនួនអ្នកទស្សនា: Views

 

ខេត្តកំពង់ឆ្នាំង ៖ ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន២នាក់ រួមទាំងមធ្យោបាយដឹកជញ្ជូន(កាណូត)អូសដើមឈើព្រៃលិចទឹក៣គ្រឿង ត្រូវបានសមត្ថកិច្ចចាប់ឃាត់ពេលកំពុងធ្វើសកម្មភាពជាក់ស្ដែងក្នុងតំបន់អភិរក្សជលផល ខណៈកំពុងរាបចំចងអូសតាមកាណូតដើម្បីយកទៅទម្លាក់ក្នុងទន្លេធ្វើត្រីកុំរួចចាប់ក្រសោបយក ។

ករណីសមត្ថកិច្ចបង្ក្រាបជនកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់អភិរក្សខាងលើនេះ បានកើតឡើងកាលពីយប់ ថ្ងៃអង្គរ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចព្រែកថ្លាន់(ជាព្រែកអភិរក្សពូជត្រី)ស្ថិតនៅភូមិដំណាក់រាជ្យ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។

មន្ត្រីរដ្ឋបាលជលផលផ្នែកកំពង់ឆ្នាំងបានឲ្យដឹងថា បន្ទាប់ទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងផ្នែករដ្ឋបាលជលផលសហការចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមទាំងនោះ រួមទាំងវត្ថុតាងដើម្បីយកទៅបន្តនីតិវិធី ។ 

ជនសង្ស័យត្រូវបានឃាត់ខ្លួនទី-១ ឈ្មោះ ង្វៀង យាំងទឺ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ និងទី-២ ឈ្មោះ ង្វៀង យាំងសង ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ(ស្នាក់នៅ)ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង.ខេត្តកំពង់ឆ្នាំង ប៉ុន្តែបច្ចុប្បន្នបានទៅស្នាក់នៅ(ភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង)។


 ប្រភពពីមន្រ្តីដដែលឲ្យដឹងទៀតថា សមត្ថកិច្ចយើងបានដកហូត(កាណូត៣គ្រឿង)ក្នុងនោះពីគ្រឿងជាកាណូតអូសឈើ និង១គ្រឿងទៀតដឹកសម្ភាររបស់ពួកគេ រួមទាំងដើមឈើចំនួន១៥ដើមធំៗ ហើយចងឱបជាមួយប៊ីដុងបណ្ដែតទឹក ដើម្បីងាយស្រួលក្នុងការអូសសណ្ដោង ។


បច្ចុប្បន្ន ជនសង្ស័យជាជនជាតិវៀតណាមទាំង២នាក់ កំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

Wednesday, October 18, 2023

ប៉ូលីសប៉ុស្ថិ៍បាស្រែម្នាក់លេងល្បែងចាញ់លុយអស់ ខ្ចីលុយគេថែមទៀតតែមិនព្រមសងគេ បើចង់ទារឲ្យមកដាក់ពាក្យប្ដឹងនៅប៉ុស្ថិ៍ទៅ.....

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ.ថ្ងៃ១៨ខែតុលាឆ្នាំ២០២៣ ពិតជាគួរឲ្យហួសចិត្តជាខ្លាំងខ្លួនជាកងកម្លាំងសមត្ថិកិច្ចម្នាក់ត្រូវមានតួននាទីបង្រ្កាប់រាល់បទល្មើសល្បែងសុីសងគ្រប់ប្រភេទ តែផ្ទុយទៅវិញបែរជាមកប្រព្រឹត្តនិងល្បែងសុីសងមាន់ជលតាមទូរទស្សន៍online អស់ទាំងនេះទៅវិញដោយគិតថាអាងជាសមត្ថិកិច្ចពុំមានអ្នកណាហ៊ានចាប់ឡើយ។

សមត្ថិកិច្ចរូបនេះត្រូវបានគេស្គល់ថាមានឈ្មោះ ទេព សុខហេង តួរនាទីអនុសេនីយ៍ត្រី អត្ថលេខ ៧៨២៩៥ សព្វថ្ងៃបំរើការងារនៅរដ្ធបាលប៉ុស្ថិ៍បាស្រែ ។


បើតាមសំដីនារីម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា. គឺមានបុរស់ម្នាក់ឈ្មោះទេព សុខហេងនេះតែងតែមកលេងល្បែងសុីសងតាមទូរទស្សន៍onlineនៅទីតាំងរបស់ខ្លួនជាច្រើនលើកច្រើនសារ មកហើយរហូតដល់មានការខ្ចីលុយរបស់ខ្លួនឯងថែមទៀត ដោយនិយាយថាចាំទៅផ្ទះយកលុយមកសងវិញ តែជាច្រើនថ្ងៃច្រើនខែ មិនឃើញសងលុយក៍តេទូរស័ទ្ទទៅដើម្បីទាលុយតែបែបមិនព្រមសងថែមទាំងនិយាយយ៉ាងឡូយចេញមកថាគ្មានជំពាក់អីទេ បើមិនសុខចិត្តមកដាក់ពាក្យប្ដឹងនៅប៉ុស្ថិ៍ទៅបើតាមការបញ្ចាក់ពីប្អូនស្រីលុយដែលលោក ទេព សុខហេងខ្ចីមានចំនួន២៤០០០០០៛(ពីលានសែរសឹបមុឺនរៀល)នេះជាការបញ្ចាក់ពីប្អូនស្រី។


មហាជនកំពង់តែរងចាំមើលថា តើលោក នួន ប៊ុិន អធិការដ្ឋាននគបាលស្រុកអង្គរបូរី ជាពិសេសលោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា និងមានវិធានការណ៍បែបណាទៅលើបុគ្គល ទេព សុខហេងដែលខ្លួនជាសមត្ថិកិច្ចដែលបានទៅប្រព្រឹត្តល្បែងសុីសងអស់ទាំងនេះ ដែលធ្វើឲ្យប៉ះពាល់ដល់អង្គភាពស្ថាប័នរដ្ឋមួយ ដែលខ្លួនកំពង់បានប្រព្រឹត្តប្រាស់ចាកពីច្បាប់ទៅវិញដោយមិនគិតថាខ្លួនជាសមត្តិកិច្ចមានកាតព្វកិច្ច បង្រ្កាប់រាល់បទល្មើសដើម្បីរក្សាសន្តិសុខជួនប្រជាពលរដ្ធឡើយ។

Sunday, October 15, 2023

ហេតុការណ៌គ្រោះថ្នាក់ចរាចណ៌១បានកើតឡើងរវៀងម៉ូតូនិងម៉ូតូបណ្ដាលឲ្យមនុស្ស ៣នាក់ របួសធ្ងន់និង១នាក់ទៀតរងបួសស្រាល....

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ.នៅល្ងាចម៉ោង០៥.៥០នាទីថ្ងៃទី១៤ខែតុលាឆ្នាំ២០២៣ មានករណីហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌មួយរវៀងម៉ូតូនិងម៉ូតូបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និង១នាក់ទៀតរងរបួសស្រាល  ហេតុការណ៌គ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងនៅបណ្ដោយផ្លូវ១TK៦ ចំណុចមុខកន្លែងសុីផឹកមួយកន្លែងស្ថិតនៅភូមិព្រៃផ្គាំគ ឃុំព្រៃផ្គាំស្រុកអង្គបូរី ខេត្តតាកែវ បណ្ដាលឲ្យម៉ូតូទាំងសងខាងរងការខូចខាត់ ចំណែកនាក់របួសមានឈ្មោះដូចខាងក្រោម.

ទី១.ឈ្មោះ យស់ ដានុន ភេទប្រុសអាយុ២២ឆ្នាំជិះម៉ូតូម៉ាកYAMAHA អិចសិនទ័រ ពណ៍ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1KF 1803 មានទីលំនៅភូមិព្រៃផ្គាំ គ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ រងរបួសធ្ងន់។

ទី២.ឈ្មោះ ទឹម តុលា ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅភូមិព្រៃផ្គាំគ ឃុំព្រៃផ្គាំ ស្រុកអង្គបូរី ខេត្តតាកែវ រងរបួសបួសធ្ងន់ ចំណែកឯភាគីម្ខាងទៀតមានឈ្មោះ.


ទី៣ ឈ្មោះ សំ ពៅ ភេទប្រុសអាយុ ២៦ឆ្នាំ មានទីលំនៅភូមិឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ រងរបួសស្រាល។


និងទី៤មានឈ្មោះ ផែន ទី ភេទប្រុសអាយុ ២៤ឆ្នាំ មានទីលំនៅភូមិឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ជិះម៉ូតូម៉ាក ឃ្លីច ពណ៍ផ្ទៃមេឃ ពាក់ផ្លាកលេខ ភ្នំពេញ 1BD 3616បើកបរពីកើតទៅលិច រងរបួសធ្ងន់។


បើតាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា.មុនពេលកើតហេតុគេឃើញមានម៉ូតូអ៊ិចសេនទ័រ ពណ៍ក្រហម ចេញពីកន្លែងសុីផឹក១ មិនមានការប្រុងប្រយ័ត្នប្រកាន់ស្ដាំ ក៍ស្រាប់តែមានម៉ូតូ១ទៀតម៉ាក ឃ្លិចបើកបរបញ្ចាស់ទិសគ្នាពីកើតទៅលិច ក្នុងល្បឿនលឿន អ័ក្សស័រចាប់ហ្វាំងមិនទាន់ក៍ជ្រុលបុកទៅ បណ្ដាលឲ្យរងបួសធ្ងន់និងស្រាល និងខ្ទិចម៉ូតូទាំសងខាង នេះបើតាមការបញ្ចាក់របស់បងប្អូនប្រជាពលរដ្ធដែលរស់នៅទីនោះ។


ភ្លាមៗនោះកម្លាំងសមត្ថកិច្ចប៉ុស្ថិ៍ព្រៃផ្គាំនិងផ្នែកចរាចណ៌អធិការដ្ថាននគបាលស្រុកអង្គបូរី ក៍ចុះមកដល់កន្លែងកើតហេតុ ក៍បានធ្វើការវាស់វែងជាក់ស្ដែង រួចហើយនាក់របួសត្រូវបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកព្រៃកប្បាស់ ដោយនាក់រងគ្រោះទាំងសងខាងរងរបួសធ្ងន់។


បច្ចុប្បន្នម៉ូតូភាគីទាំសងខាងត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកចរាចណ៌យកមករក្សាទុក្ខនៅអធិការដ្ថាននគបាលស្រុកអង្គបូរី ដើម្បីដោះស្រាយទៅតាមនិតិវិធីផ្លូវច្បាប់។

Sunday, October 8, 2023

គោរពជូនលោកពូ សូមរាយការណ៍ស្ថានភាពកំពុងកើតមាននៅអុី ដែលក្នុងនោះក៍មាននិស្សិតកម្មសិក្សាកសិកម្មកម្ពុជាយើងនៅទីនោះប្រមាណ ២០០នាក់..

ចំនួនអ្នកទស្សនា: Views

ស្ថានភាពព្រឹកមិញនេះ គឺមានការផ្លោងរ៉ូកែតជាច្រើនលើកចូលមកដែនអាកាសអុីស្រាអែល ដែលភាគច្រើនផ្លោងចេញមកពីតំបន់ Gaza ដែលជាមូលដ្ឋានក្រុម Hamas ។  ស្ថានភាពកាន់តែអាក្រក់នោះគឺ សមាជិកក្រុមឧទ្ទាម Hamas បានបន្លំខ្លួនចូលមកក្នុងក្រុងមួយចំនួនរបស់អុីស្រាអែល និងបង្កចលាចល ដោយការបាញ់បោះ និងបំផ្ទុះរថយន្តជាដើម ជាហេតុដែលស្ថានការណ៍មកទល់ពេលនេះគឺ ពិបាកក្នុងការគ្រប់គ្រងសុវត្ថិភាព។ 


តាមសេចក្ដីប្រកាសជាផ្លូវការរបស់នាយករដ្ឋមន្រ្តីអុីស្រាអែល រសៀលនេះ បានបញ្ជាក់ថា អុីស្រាអ៊ែលកំពុងស្ថានភាពសង្រ្គាម និងអសន្តិសុខ។  


មុននេះបន្តិចសារពត៌មានថៃ ក៍បានផ្សាយថា នាយករដ្ឋមន្រ្តីថៃកំពុងយកចិត្តទុកដាក់ និងធ្វើការជាមួយក្រសួងការណ៍បរទេស ដើម្បីធានាសុវត្ដិភាព ឬជំលៀសប្រជាជនថៃដែលរស់នៅទីនោះក្នុងករណីចាំបាច់។ 


ក្នុងនោះកម្ពុជាក៍មាននិស្សិតកម្មសិក្សាកសិកម្មប្រមាណ ២០០នាក់ នៅក្នុងប្រទេសអុីស្រាអ៊ែល ។ សូមមេត្តាលោកពូបញ្ជូនពត៌មាននេះជូនថ្នាក់ដឹកនាំរដ្ឋាភិបាលយើង ដើម្បីតាមដានសុខទុក្ខ និងសម្របសម្រួលក្នុងករណីចាំណាមួយ របស់និស្សិតកម្ពុជាយើង។ 


គោរពអរគុណលោកពូ 


ពីខ្ញុំ ណល់ រតនា


ក្នុងរូប : និស្សិតខ្មែរទាំង ១៧ នាក់ នៅតំបន់ Ashkelon ដែលជាតំបន់នៅចម្ងាយតែ ១៦ គីឡូម៉ែត្រពីតំបន់ Gaza ហើយជាតំបន់ដែលទទួលរងគ្រាប់ផ្លោងច្រើនបំផុតដែរ ។ ក្មួយៗត្រូវបានទទួលការណែនាំមិនអោយចេញក្រៅដែរ ។ សូមទេវតាតាមថែរក្សាក្មួយៗ  រីឯ រាជរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព ក្មួយៗ ជាពិសេស សម្ដេចតេជោ ប្រធានគណបក្សកម្ពុជា និង សម្ដេចធិបតី នាយករដ្ឋមន្ត្រិនៃព្រះរាជាណាចក្រកម្ពុជា ។

Friday, October 6, 2023

ឃាតកម្មប្ដីសម្លាប់ប្រពន្ធនិងកូន....

ចំនួនអ្នកទស្សនា: Views

ខេត្តកណ្ដាល ៖ នៅវេលាម៉ោង០៥ព្រឹកថ្ងៃ០៦ខែតុលាឆ្នាំ២០២៣មានករណីឃាតកម្ម មួយ ប្តីប្រើប្រាស់គ្រឿងញៀន អារ ក សម្លា ប់ ប្រពន្ធនិងកូនស្រី ហើយរត់គេចខ្លួនបាត់ បង្កឱ្យភ្ញាក់ផ្អើល   នៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។





Tuesday, October 3, 2023

សំណង់ផ្ទះ១ល្វែងសាងសង់ចូលផ្លូវសាធារណ:តែអជ្ញាធរមូលដ្ថានកំពង់រក្សាភាពស្ងៀមស្ងាត់...

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ.នៅថ្ងៃទី០៣ខែតុលាឆ្នាំ២០២៣ បេីយោងតាមសេចក្តីរាយកាណ៍ពីសំណាក់បងប្អូនប្រជាពរដ្ធបានសម្តែងការហួសចិត្តហ្នឹងមិនពេញចិត្តចំពោះបុគ្គល២នាក់ ប្ដី ប្រពន្ធ ដែលកំពង់សាងសង់សំណង់ផ្ទះមួយល្វែងនៅក្នុងផ្សារអង្គបូរីថា បានសាងសង់សំណង់រំលោភបំពានចូលផ្លូវសារធារណ:ទាំងកើតទាំងលិច និងខាងត្បូង  ដោយគ្មានខ្លាចញញើតច្បាប់ហ្នឹងអជ្ញាធរមូលដ្ឋានទាល់តែសោះឡើយ។


មហាជនហាក់មានចំម្ងល់ថា តើបុគ្គល២នាក់ប្ដីប្រពន្ធរូបនេះមានមុនស្នេហ៍អ្វី បានជាមានសាងសង់ចូលនិងបិទផ្លូវហើយបែបជាអជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីពាក់ព័ន្ធនៅក្នុងស្រុកអង្គបូរីមិនហ៊ានចាត់វិធានការទប់ស្កាត់ បែរជានៅបណ្តោយអោយបុគ្គលរូបនេះធ្វើអ្វីតាមតែអំពើចិត្ត ដោយមិនគិតពីផលប្រយោជន៍រួម រឺមួយក៏អស់លោកបានទទួលលាភសក្ខារ:សើមមាត់សើមក ពីសំណែនដែលបុគ្គលកំពង់ល្មើសច្បាប់រូបនេះសែនអោយ បានជាសំងំស្ងាតឲ្យឈឹង ដូចរូបចំលាក់ថ្ម គ្មានចំណាត់ការអ្វីទាល់តែសោះ។


ពលរដ្ឋនៅផ្សារអង្គបូរី ភូមិកំពង់ហ្លួង ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ សង្ឃឹមយ៉ាងមុតមាំថាអជ្ញាធរខេត្តក៍ដូចជាមន្រ្តីជំនាញនិងវិធានការ ចំពោះបុគ្គលដែលហ៊ានសាងសង់សំណង់ចូលផ្លូវរបស់រដ្ធនេះ ដោយមិនខ្លាចញញឹមអំពីច្បាប់ព្រោះតែផលប្រយោជន៍កម្មសិទ្ធផ្ទាល់ខ្លួនទៅវិញ។

ដូចនេះហើយដើម្បីកុំអោយអ្នកផ្សេងយកគំរូតាម ប្រជាពលរដ្ធក៍សុំសំណុំពរដល់លោកអភិបាលនៃគណ:អភិបាលខេត្តតាកែវគឺ ឯកឧត្ដម អ៊ូច ភារ សូមជួយឲ្យមន្រ្តីជំនាញខេត្តចុះពិនឹត្យនិងមានវិធានការចំពោះការសាងសង់សំណង់ចូលផ្លូវនេះដោយអនុគ្រោផងទាន បើពុំដូចនោះទេផ្លូវចូលទៅផ្សារនិងត្រូវជនខឹលខូចទន្រ្ទាមយមបន្តិចម្ដងៗរលាយហិនហោចអស់ហើយ។

ជុំវិញការផ្សាយព័ត៌មានខាងលេីអង្គភាពយេីងខ្ញុំនិងរងចាំការស្រាយបំភ្លឺភាគីពាក់ព័ន្ធរាល់ម៉ោងធ្វេីការ ៕

អត្ថបទ.ញឹម រ៉ា