-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Wednesday, September 6, 2023

ករណីហិង្សាយកដបស្រាវាយក្បាល លើយុវជនម្នាក់ នៅមុខក្លឹបកម្សាន្ត នឹកEX ឃាត់ខ្លួនបានអស់ហេីយ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖  ករណីហិង្សា យកដបស្រាវាយក្បាលលើយុវជនម្នាក់ នៅមុខក្លឹបកម្សាន្ត នឹកEX ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ លេខ៥៥កែងផ្លូវលេខ២៤២ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌដូនពេញ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញរាជធានីភ្នំពេញឃាត់ខ្លួនបានអស់ហេីយ ។ នៅពេលនេះសមត្ថកិច្ចជំនាញកំពុងអនុវត្តនីតិវិធីច្បាប់ ។

សូមរំលឹកព័ត៌មាន !  កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកឃាតកដែល ជាក្រុមក្មេងទំនើង បានយកដបរឹង ព្រួតវាយយុវជនម្នាក់ កាលពី យប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅទល់មុខហាងមានស្លាកយីហោ [ នឹក EX ] មូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ។


តាមការបញ្ជាក់ថា ផ្តើមឡើងដោយសារ ចាក់ចម្រៀងឌឺដងគ្នា រហូតបង្កជាជម្លោះពាក្យសម្ដី ក្លាយជាហិង្សា ស្រីវាយស្រី ពេលនោះយុវជនរងគ្រោះបានដើរចូលក្នុងគោលបំណងទៅឃាត់ស្រីៗនោះ តែយុវជនរងគ្រោះត្រូវបានក្រុមក្មេងទំនើងជាបក្សពួកស្រីម្នាក់នោះ ដែលកំពុងវាយគ្នា ហើយយកដបស្រាព្រួតវាយរហូតរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ សមត្ថកិច្ចកំពុងស៊ើបអង្កេតយ៉ាងយចិត្តទុកដាក់ ដើម្បីរកមុខដែលជាក្រុមក្មេងទំនើងទាំងនោះ យកមកផ្តន្ទាទោស៕