-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Monday, September 18, 2023

លួចម៉ូតូនៅផ្ទះសំណាក់មួយ រួច​ទៅ​ដេក​ផ្ទះសំណាក់​​​មួយទៀត ​ត្រូវអស់លក្ខណ៍ សមត្ថកិច្ចឃាត់បាន

ចំនួនអ្នកទស្សនា: Views

(​ភ្នំពេញ) ៖ ជន​សង្ស័យ​ ០២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្រាវជ្រាវ​តាម​បក្ខពួក បន្ទាប់​ពី​លួច​កាច់​ក​ម៉ូតូ​នៅ​ផ្ទះ​សំណាក់​មួយកន្លែង​ ហើ​​យ​ទៅ​ដេក​នៅ​ផ្ទះ​សំណាក់​មួយ​​កន្លែង​ទៀត បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង ​១២៖​១០​នាទី​រំលង​អា​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ផ្ទះសំណាក់​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ម៉ូតូ​ជន​សង្ស័យ​លួច​ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ស៊េរី​​ឆ្នាំ​២០២៣ ពាក់​ផ្លាក​លេខ កំពង់​ធំ 1S-9945​ ។

ជន​សង្ស័យ​ទី១​-ឈ្មោះ សៀង រ៉ា​ ភេទ​ប្រុស អាយុ​ ១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ផ្ទះ​ជួល​​​ក្នុង​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ មាន​ស្រុក​កំណើត​នៅ​ភូមិអង្គរទ្រេត ​ឃុំអង្គរទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ត​ព្រៃវែង ។ ទី២-​ឈ្មោះ ធូ ទិ​ត្យ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោម​ចៅទី៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុក​កំណើត ភូមិ​អំពិល​ ឃុំអំពិល ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម ។

តាមប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ បាន​និយាយ​ប្រាប់​ថា នៅ​មុន​​ពេលកើតហេតុ ជន​រង​គ្រោះ​ ០២​នាក់​ស្រី​ប្រុស​បាន​នាំ​គ្នា ទៅ​ដេក​ផ្ទះ​សំណាក់​នៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី២​​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ លុះ​នៅ​វេលា​ម៉ោង​កើ​​ត​ហេតុ ដោយ​មាន​ជនសង្ស័យ​ ០៤​នាក់​ ក្នុង​នោះ​មាន ០​២​នាក់​ស្រី​ប្រុស បាន​ចូល​ផ្ទះ​សំណាក់​ខាង​លើ​ដែរ ។ បន្ទាប់​មក ជន​សង្ស័យ​ ០២​នាក់​ស្រី​ប្រុស​ បាន​នាំ​គ្នា​ចេញ​ទៅ​ក្រៅ​បាត់ នៅ​ជន​សង្ស័យ​ ០២​នាក់​ដែល​ជា​អ្នក​ធ្វើ​សកម្មភាព ដោយ​បាន​ធ្វើ​សកម្ម​ភាព​លួច​កាច់​ក​ម៉ូតូ ដោយ​មាន​សន្តិសុខ​យាម​បាន​ស្រែក​ថា ចោរ​ៗ ហើ​​យ​ជន​សង្ស័យ​ទាំង​ ០២​នាក់ ជិះ​គេច​ខ្លួន​បាត់ ។

​តាម​ប្រភព​ព័ត៌មាន​ពីកម្លាំងសមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ​បាន​បន្ត​ទៀត​ថា ខណៈ​ជន​សង្ស័យ​ ០២​នាក់ ​លួច​កាច់​ក​ម៉ូតូ​ចេញ​ពី​ផ្ទះ​សំណាក់​ទៅ​បាត់ ហើ​​យ​ជន​រង​គ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លាម​ៗ ។ បន្ទាប់​មក​បក្ខពួក​ជន​សង្ស័យ​ ០២​នាក់ ដែល​ដឹក​គ្នា​ចេញ​ទៅ​មុន ក្នុង​នោះ​ម្នាក់​ដោយ​មិន​ដឹង​រឿង​បាន​ជិះ​ម៉ូតូ​មក​ដឹក​ជន​សង្ស័យ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​សួរ​នាំ​ភ្លាម​ៗ ។

បន្ទាប់​មក កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ បាន​ឱ្យ​បុរស​ម្នាក់​ជា​បក្ខពួក​ជន​សង្ស័យ​ បាន​ឱ្យ​ទាក់​ទង​ទៅ​ជន​សង្ស័យ ដែល​លួច​ម៉ូតូ​ទាំង​ ០២​នាក់​ខាង​លើ ហើយ​បាន​ដឹង​ថា កំពុង​ដេក​នៅ​ផ្ទះ​សំណាក់​ម្តុំ​៣​ដុល្លារ​យីហោ សុភមង្គល នៅ​សង្កាត់​ចោម​ចៅ​ទី១ ​ជិត​ផ្សារ​ត្រពាំង​ថ្លឹង ​លុះ​​ព្រឹក​ឡើ​ង សមត្ថកិច្ច​ចុះ​ឃាត់​បាន​ ០២​នាក់​ភ្លាម​ៗ ហើយ​យក​មក​សួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​កា​កាប​ទី​២​ផងដែរ ។

ក្រោយ​ពី​ការ​សាក​សួរ និង​ស្តាប់​ចម្លើយ​ជន​សង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​​បាន​លួច​ម៉ូតូ​ជន​រង​គ្រោះ​​​ប្រាកដ​មែន ហើយ​សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ទាំង​ ០២​​នាក់ ទៅ​ផ្នែក​​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ ៕​