-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Monday, September 18, 2023

យន្តហោះ​១គ្រឿង​ធ្លាក់​​នៅ​តំបន់​អា​ម៉ា​ហ្សូ​ន​ប្រេ​ស៊ីល​ ស្លាប់​១៤​នាក់

ចំនួនអ្នកទស្សនា: Views

 (ប្រទេស​ប្រ​ស៊ី​ល) ៖ ទីភ្នាក់ងារ​ព័ត៌មាន​ AFP រាយការណ៍​នា​ថ្ងៃ​ទី​១៧​ ខែកញ្ញា ឆ្នាំ២០២៣​ថា យោង​តាម​អាជ្ញាធរ​ថា​មនុស្ស​ ១៤​នាក់​ បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ដោយសារ​ការ​ធ្លាក់​យន្តហោះ​ ០១​គ្រឿង ​នៅ​ក្រុង​បា​សឺ​ឡូ​ស​ជាទី​ក្រុង​ទេសចរណ៍​មួយ​នៅ​តំបន់​អា​ម៉ា​ហ្សូ​ន​ប្រេ​ស៊ី​ល​ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ លោក ​វី​នី​គ្លូ​ស​អាល់​ម៉ី​ដា​ លេខាធិការ​ផ្នែក​សន្តិសុខ​រដ្ឋ​អា​ម៉ា​ហ្សូ​ន​ណាស់​និយាយ​ថា យន្តហោះ​កង្ហា​ម៉ា​ស៊ី​ន​២ ធុន ​EMB -110 ផលិត​ដោយ​ក្រុមហ៊ុន​យន្តហោះ​ប្រេ​ស៊ី​ល ​EMBRAER មិន​អាច​ចុះ​បាន​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​នៅ​បា​សឺ​ឡូ​ស​ ។ យន្តហោះ​បាន​រត់​ធ្លាក់​ផ្លូវ​បន្ទាប់​ពី​ចុះ​ឆ្ងាយ​ពេក បណ្ដាល​ឱ្យ​ស្លាប់​អ្នកដំណើរ​ ១២​នាក់​ និង​សមាជិក​ក្រុម​យានិក​ ០២​នាក់​ ។ ពុំ​មាន​អ្នក​ណា​ម្នាក់​នៅ​រស់រាន​មានជីវិត​ឡើយ ក្រោយ​យន្តហោះ​រត់​ធ្លាក់​ផ្លូវ ​។

តាម​លទ្ធផល​ដំបូង​ៗ​នៃ​ការ​ស៊ើប​អង្កេត​ថា អ្នកដំណើរ​ទាំងអស់​ជា​បុរស​ប្រេ​ស៊ី​ល ដែល​ទៅ​កាន់​តំបន់​នោះ​ដើម្បី​ធ្វើការ​នេសាទ​បែប​កីឡា​។ ក្រោយ​យន្តហោះ​ជូ​ប​គ្រោះថ្នាក់​ធ្លាក់​ពី​ផ្លូវ លោក ​វី​ន​សុ​ន​លី​ម៉ា​ អភិបាល​រដ្ឋ​អា​ម៉ា​ហ្សូ​ណាស់​សរសេរ​តាម​បណ្ដាញ​សង្គម​ថា ខ្ញុំ​សូម​សម្ដែង​សាមគ្គីភាព និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​។

រូបភាព​នានា​ចេញផ្សាយ​បណ្ដា​សារព័ត៌មាន​ប្រេស៊ី​​ល បង្ហាញ​យន្តហោះ​ធុន​តូច​ពណ៌​ស​នោះ ពោះ​វា​អូស​លើ​ផ្លូវ​ដី​មួយ​ដោយ​ផ្នែក​ខាង​មុខរប​ស់វា​ធ្លាក់​ចូល​ក្នុង​ព្រៃ​លិច​ទឹក​មួយ​ ។ យន្តហោះ​នោះ​ហោះ​ចេញពី​ទីក្រុង​ម៉ា​ណា​អូស​រដ្ឋធានី​នៃ​រដ្ឋ​ខាងលើ​មក​កាន់​ក្រុង​បា​សឺ​ឡូ​ស ពោល​ត្រូវ​ហោះហើរ​រយៈពេល​ប្រមាណ​ ៩០​នាទី ​។ តាម​អាជ្ញាធរ​ថា យន្តហោះ​ ០២​គ្រឿង​ទៀត ​ដែល​មក​ដល់​ក្បែរ​ក្រុង​បា​សឺ​ឡូ​ស​ដែរ​ស្ទើរ​ដំណាលគ្នា ត្រូវ​ហោះ​បក​ទៅ​កាន់​ក្រុង​ម៉ា​ណា​អូស​វិញ​មក​ពី​ធាតុអាកាស​មិនល្អ​ ៕