-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Saturday, September 23, 2023

ក្មេងទំនើង១៦នាក់ បង្កអសន្តិសុខ នៅស្រុកស្ទឹងហាវ ត្រូវបានអាជ្ញាធរខេត្ត អញ្ជើញឪពុកម្ដាយមកធានា មុននឹងដោះលែង

ចំនួនអ្នកទស្សនា: Views

(ព្រះសីហនុ) ៖ ក្រុមក្មេងទំនើងចំនួន ០៤ក្រុម ដែលបង្កអសន្តិសុខនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញធ្វើការអប់រំយក្រុមក្មេងទំនើងស្រីប្រុសទាំង ១៦នាក់ ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកអនុប្រធានមន្ទីរអប់រំខេត្ត អាជ្ញាធរ និងអណាព្យាបាលនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ។

ក្រុមក្មេងទំនើងមានគ្នាចំនួន ១៦នាក់ ស្រី ០១នាក់ ជិះម៉ូតូចំនួន ០៧គ្រឿង បានជិះចូលសាលាវិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើសកម្មភាពវាយសិស្សសាលាដែលកំពុងអង្គុយលើម៉ូតូមិនដឹងខ្លួន បណ្តាលឱ្យសិស្ស ០២នាក់រងរបួស និង ០៣នាក់ទៀតរត់រួចខ្លួន ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមក្មេងទំនើងមានដូចជាក្រុម GF, PL, BT, FMF បានប្រព្រឹត្តអំពើដែលសង្គមជាតិស្អប់ខ្ពើម ក្មួយៗបានធ្វើសកម្មភាពខុសឆ្គងបង្កភាពអាម៉ាស់ដល់សង្គមជាតិ ក៏ដូចជាឪពុកម្តាយ និងក្រុមគ្រួសារ ស្របពេលដែលប្រទេសជាតិ និងខេត្តព្រះសីហនុកំពុងត្រូវបានអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលអណាព្យាបាល ក៏ដួចជាលោកគ្រូ អ្នកគ្រូបានខិតខំធ្វើការអប់រំ បណ្តុះបណ្តាលក្មួយឱ្យក្លាយខ្លួនជាទំពាំងស្នងឫស្សី ជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អក្នុងសង្គម ប៉ុន្តែពួកក្មួយនាំគ្នាបង្កើតជាក្រុមបង្កអសន្តិសុខដល់សង្គមជាតិទៅវិញ ដែលផ្ទុយទៅនឹងអ្វីដែលឪពុកម្តាយ និងប្រទេសជាតិត្រូវការនាពេលបច្ចុប្បន្ន ការបង្កើតក្រុមទាំងនេះប្រាសចាកសីលធម៌សង្គម ហើយការគិតខុសមួយពេលនាំឱ្យយើងខាតបង់កិត្តិយសខ្លួនឯង ក៏ដូចក្រុមគ្រួសារផងដែរ ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ឪពុកម្តាយឱ្យក្មួយចូលសាលាដើម្បីទទួលបាននូវចំណេះដឹង ចំណេះធ្វើ បំណិនជីវិត ដើម្បីចូលរួមចំណែកក្នុងការបង្កើនជីវភាពគ្រួសារ  ត្រូវចេះកែប្រែខ្លួនពីទំពាំងស្អុយ មកជាទំពាំងល្អ មានចំណេះដឹងជំនាញវិជ្ជាជីវពិតប្រាកដទៅថ្ងៃមុខ ព្រោះវ័យនេះក្មួយត្រូវខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា ដើម្បីអនាគតខ្លួនឯងគ្រួសារ និងសង្គមជាតិ ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្តព្រះសីហនុ បានស្នើឱ្យអាណាព្យាបាល នាយកសាលាត្រូវភ្ជាប់ក្រុមក្មេងទាំងនេះធ្វើការតាមដាននៅពេលចេញពីផ្ទះទៅសាលា និងចេញពីសាលាមកផ្ទះ ប្រសិនបើមិនចូលសាលាត្រូវរាយការណ៍ ដើម្បីឱ្យសមត្តកិច្ចរបស់យើងចុះរកក្រុមក្មេងទាំងនេះយកមកអប់រំនៅប៉ុស្តិ៍នគរបាលដែលនៅជិត និងឱ្យអណាព្យបាលធ្វើកិច្ចសន្យាយកកូនរបស់ពួកគាត់ត្រឡប់ទៅផ្ទះវិញ ប្រសិននៅពេលក្រោយនៅតែបង្កអសន្តិសុខទៀត និងមិនមានការលើកលែងអនុគ្រោះ គឺត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ ៕