-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Monday, September 18, 2023

ចាប់ខ្លួន​យុវជន​ម្នាក់ ក្រោយ​គេចខ្លួន​ជិត​១​ខែ បន្ទាប់​ពី​ចាប់​នារី​ម្នាក់​សេពសន្ថវៈ​ក្នុង​បន្ទប់​ជួល

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ) ៖ យុវជន​ម្នាក់​ត្រូវ​ចាប់ខ្លួន ក្រោយ​ពី​រំ​លោ​​ភ​សេពសន្ថវៈ​ជន​រង​គ្រោះ​អាយុ​ ១៩​ឆ្នាំ នៅ​ក្នុង​បន្ទប់​ជួល ហើយ​រត់គេច​ខ្លួន​ជិត​ ១​ខែ ទើប​ចាប់​បាន និង​ត្រូវបាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣​ ។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​នេះ មានឈ្មោះ ឡុ​ង ហុ​ក​ហេង ភេទ​ប្រុស អាយុ​ ១៨​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ​។

លោក​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៣​កន្លង​ទៅ នារី​រង​គ្រោះ ​អាយុ​ ១៩​ឆ្នាំ រស់នៅ​ខេត្តសៀមរាប បាន​ដាក់​ពាក្យបណ្តឹង​ប្ដឹង​ឈ្មោះ ឡុ​ង ហុ​ក​ហេង ដោយ​ចោទប្រកាន់​ថា រំ​លោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​ក្នុង​បន្ទប់​ផ្ទះ​ជួល កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ហើយ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ បាន​បញ្ជាក់​ទៀត​ថា ជា​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ហើយនឹង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ចេញ​ល្បាត និង​ចល័ត​ត្រួតពិនិត្យ​អា​វុ​ធ​ជាតិ​ផ្ទុះ និង​គ្រឿ​ង​ញៀ​ន​តាម​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ភូមិ​តា​រ៉ាង​បាល ក្នុង​សង្កាត់​កមពង់ស្វាយ ក្រុង​សិរី​សោភ័ណ បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​មាន​សា​ធាតុ​ញៀ​ន រួច​នាំ​យក​សាកសួរ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ និង​មាន​បណ្តឹង​ជាប់​ពាក់ព័ន្ធ​ករណី​រំ​លោ​​ភ​សេពសន្ថវៈ​លើ​នារី​រង​គ្រោះ​ទៀត​ ។

ក្រោយ​ពេល​សាកសួរ​ហើយ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង រួច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ ៕