-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Sunday, September 10, 2023

សមត្ថកិច្ចឃាត់ខ្លួន​យុវតី​​ ២​នាក់ ​ក្នុង​ចំណោម​បក្ខពួក​ ៧​នាក់​​ ក្រោយប្រើ​ហិ​ង្សា​លើ​នារី​ម្នាក់​នៅមុខ​ក្លិប​ហ្គោល​​ឡាញ

ចំនួនអ្នកទស្សនា: Views

(រាជធានី​ភ្នំពេញ)​ ៖ យុវតី​ដៃដល់ព្រួត​គ្នា​ប្រើ​ហិង្សា​យ៉ាង​ឃោរឃៅ ដោយ​ទាត់​ធាក់​ និង​យក​ស្បែកជើង​វាយ​ទៅ​លើ​នារី​ម្នាក់​នៅ​មុខ​ក្លឹ​ប​ហ្គោ​ឡាញ កាលពី​វេលា​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​៥​ ខែកញ្ញា និង​​ត្រូវ​បាន​មហាជន​​បង្ហោះ​ចែកចាយ​ព្រោងព្រាតនៅ​ក្នុង​បណ្តាញ​សង្គម​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ ២​នាក់ហើយ និង​បាន​កសាង​សំនុំរឿង​ចាត់ការ​តាម​ច្បាប់​ ។

ជន​ដៃដល់​ទាំង ​​២​នាក់​​នោះ ត្រូវ​នគរបាលឱ្យ​ដឹង​ថា ទី១-ឈ្មោះ​ ឃឿ​ន ចរិយា អាយុ​ ១៨​ឆ្នាំ ជា​បុគ្គលិក​ហាង និង​ទី២-​ឈ្មោះ​ មាន ស្រី​រ័​ត្ន​ អាយុ​ ១៨​ឆ្នាំ ជា​បុគ្គលិក​ហាង​ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោម​ចៅទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។ ​ចំណែក​នារី​រង​គ្រោះមានឈ្មោះ​ សេង​ ស្រី​និ​ច​ អាយុ​ ២៤​ឆ្នាំ​ មុខរបរ​ជា​មេការ​ហាង ​«​ផ្កាថ្កុល​» មាន​លំនៅ​បន្ទប់​ជួលតាម​ផ្លូវជាតិ​លេខ៣​ សង្កាត់​ចោម​ចៅ​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ។

​តាម​នគរបាល​ខណ្ឌ​សែន​បានឱ្យ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ពី​ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក វ​រៈ​សេនីយ៍​ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ​បាន​ដឹកនាំកម្លាំង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​ បាន​ធ្វើការ​ស្រាវជ្រាវ​ និង​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ឃាត់ខ្លួន​បាន​នារី​ដៃដល់​ ២​នាក់ កាលពី​វេលា​យប់​ថ្ងៃ​ទី​៩​ ខែកញ្ញា ឆ្នាំ​២០២៣​ នៅ​បន្ទប់​ជួល ស្ថិតក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ ៣៖​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០៥​ខែ កញ្ញា ឆ្នាំ២០២៣​ នៅ​ចំណុចមុខក្លឹ​ប​កម្សាន្ត ​«​ហ្គោ​ល​ឡាញ​»​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ១៩៨៦ ​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី នារី​មួយ​ក្រុម​មាន​គ្នា​ ៧​នាក់ បាន​នាំ​គ្នា​ចោមរោម​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​នារី​ម្នាក់ ដោយ​ប្រើ​ដៃជើង​ទាត់​ធាក់ ចាប់​បោក​សក់ វាយ​ក្បាល​ និង​យក​ស្បែកជើងវាយ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ហើម​ប៉ោង​ក្បាល មុខ និង​ដាច់​រលាត់​ដៃជើង ។​ បន្ទាប់​ពី​ប្រើ​ហិង្សា ជន​ដៃដល់​បាន​ជិះ​ម៉ូតូ​កង់​បី​គេចខ្លួន​បាត់ ហើយ​ជន​រង​គ្រោះ​ក៏បាន​ហៅ​ម៉ូតូ​កង់បី ដឹក​ទៅ​ព្យាបាល​លាង​របួស​នៅគ្លី​និក​ឯកជនមួយកន្លែង ​នៅ​មុខអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ។

នៅ​ក្នុង​សកម្មភាព​ព្រួតវាយគ្នា​ខាងលើ​នោះ ត្រូវ​​បានប្រជាពលរដ្ឋថត​បាន​ និង​បង្ហោះ​ រួច​​ស៊ែ​រត​ៗ​គ្នា​នៅ​ក្នុង​បណ្តាញ​សង្គម ។​ លុះ​ក្រោយមក ជន​រង​គ្រោះ​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង ហើយ​សមត្ថកិច្ច​ឈាន​ទៅ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ​២​នាក់ នៅ​សល់​ ៥​នាក់​ទៀត​ កំពុង​តែ​បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​ទៀត​ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ ៕​