-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Friday, September 22, 2023

បុរស​អ្នកលក់​ច​ង្រឹ​ត​បំពង​ម្នាក់ សង្ស័យ​ស្លា​ប់​ដោយសារ​ប្រតិកម្ម​ថ្នាំ​ព្យាបាល​ជំងឺ​សន្លាក់

ចំនួនអ្នកទស្សនា: Views

(​ភ្នំពេញ) ៖ បុរស​អ្នកលក់​ច​ង្រឹ​ត​បំពង​ម្នាក់ មាន​អាការ​មិន​ស្រួលខ្លួន បណ្ដាល​មក​ពី​ជំងឺ​ស​សៃ​សន្លាក់ជើង និង​ជង្គង់ ហើយ​បាន​ទៅ​ពិនិត្យពិគ្រោះ ​និង​ព្យាបាល​នៅ​គ្លីនិក «​ជា សុវណ្ណ​ដា​» ខណៈនោះគ្រូពេទ្យ​បាន​ផ្សំ​ថ្នាំ​ឱ្យ​លេប ប៉ុន្តែ​នៅ​តែ​ពុំ​បាន​ធូរស្រាល​សោះ ទើប​ប្រពន្ធ​ទៅ​តាម​គ្រូពេទ្យ​ឱ្យ​ទៅ​ពិនិត្យ​ជា​លើក​ទី​២ ដល់​ផ្ទះ​អ្នកជំងឺ​តែ​ម្ដង ពេល​នោះ​គ្រូពេទ្យ​បាន​ដាក់​សេរ៉ូម​ឱ្យ ក៏​នៅ​តែ​មិន​ធូរ ក្រោយ​គ្រូពេទ្យ​ចាកចេញ​ទៅ​បាត់ អ្នកជំងឺ​រឹតតែ​ធ្ងន់​ទៅ​ៗ ទើប​ស្ត្រី​ជា​ប្រពន្ធ និង​បងប្អូន បាន​ដឹក​ប្ដី​តាម​រថយន្ត​ផ្ទាល់ខ្លួន ទៅ​កាន់​គ្លីនិក​មួយ​ផ្សេង​ទៀត ដើម្បី​សង្គ្រោះ ។ នៅ​ពេល​ទៅ​ដល់ពេទ្យ ​គ្រូពេទ្យ​បាន​ប្រាប់​ថា បុរស​នោះ​ស្លាប់​បាត់​ទៅ​ហើយ ទើប​ដឹក​ស​ព​ទៅ​កាន់​វត្ត​ជម្ពូ​វ័ន្ត និង​ប្ដឹង​នគរបាល​ឱ្យ​ឃាត់ខ្លួន​គ្រូពេទ្យ​ម្នាក់ ដែល​ជា​អ្នក​ព្យាបាល ដើម្បី​នាំ​ទៅ​ធ្វើការ​សាកសួរ ព្រោះ​សង្ស័យ​ថា​បុរស​ខាងលើ​ស្លា​ប់​ដោយសារ​ប្រតិកម្ម​ថ្នាំ និង​សេរ៉ូម ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ​០២ ​និង​ ២០​នាទី​រសៀល ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស​ព​បុរស​ខាងលើ មានឈ្មោះ វ៉ា ចាន់​ណា​ក់ អាយុ​ ៣៧​ឆ្នាំ មុខរបរ​លក់​ច​ង្រឹ​ត​បំពង មាន​ប្រពន្ធ​ឈ្មោះ កែវ ផល អាយុ​ ៣៧​ឆ្នាំ មុខរបរ​លក់​ច​ង្រឹ​ត​បំពង មាន​ទីលំនៅ​ភូមិ​តា​សិត ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ ស្ថិត​នៅ​ក្នុងភូមិ​អង្គ​ ។ ដោយឡែកគ្រូពេទ្យ ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​សួរនាំមានឈ្មោះ ជា សុវណ្ណ​ដា ភេទ​ប្រុស អាយុ​ ៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​នោះ​ដែរ ។

ប្រពន្ធ​បាន​ប្រាប់​មន្ត្រី​នគរបាល​ថា ប្តី​របស់​គាត់​ឈឺ​ជើង និង​ជង្គង់ ហើយ​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ក៏​បាន​ទៅ​ពិនិត្យ និង​ពិគ្រោះ​នៅ​គ្លីនិក «​ជា សុវណ្ណ​ដា​» ដែល​ស្ថិត​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ​ដែរ ពេល​នោះលោកគ្រូ​ពេទ្យ បាន​ផ្សំ​ថ្នាំ​ឱ្យ​លេប ប៉ុន្តែ​ក្រោយ​ត្រឡប់​ដល់​ផ្ទះ​លេបថ្នាំ​រួច នៅ​តែ​មិន​ធូរ​សោះ ទើប​គាត់​ទៅ​តាម​ហៅ​គ្រូពេទ្យ​ឱ្យ​មក​ពិនិត្យ​ដល់​ផ្ទះ​ម្ដងទៀត​ ។ ខណៈនោះ គ្រូពេទ្យ​បាន​ដាក់​សេរ៉ូម​ ០១​ដប​តូច រួច​ហើយ​បាន​ចាកចេញ​ទៅ​បាត់ ប៉ុន្តែ​មុន​ចាកចេញ​ទៅ​បាន​ទុក​សេរ៉ូម ០១​ប្លោក​ធំ​ទៀត នៅ​នឹង​គាត់​ដោយ​គ្រូពេទ្យ​ឈ្មោះ​ ជា សុវណ្ណ​ដា នោះ​បាន​ប្រាប់​គាត់​ថា «​ពេល​អស់​ដប​តូច ចាំ​ដាក់​អាធំ បន្ត​ទៀត​ផង​» ។

ស្ត្រី​ជា​ប្រពន្ធ បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​ទៀត​ថា លុះ​ក្រោយ​អស់​សេរ៉ូម​ដប​តូច ប្ដី​គាត់​មាន​អាការ​ខ្យោ​យ​ទៅ​ៗ មិន​បាន​ធូរស្បើយ ឬ​គ្មាន​កម្លាំងកំហែង​បន្តិច​សោះ ហើយ​គាត់​ក៏​បាន​ដាក់​សេរ៉ូម​ប្លោក​ធំ​បន្ត​ទៀត ទៅ​តាម​អ្វី ដែល​គ្រូពេទ្យ​នោះ​ណែនាំ ​។ លុះ​ក្រោយ​ពេល​ដាក់សេរ៉ូម​ប្លោក​ទី​២ បាន​បន្តិច ប្ដី​គាត់​មាន​អាការ​កាន់តែ​មិន​ស្រួល​ទៅ​ៗ​ថែម​ទៀត ទើប​គាត់​ប្រាប់​បងប្អូន​ឱ្យ​បានដឹង ហើយ​ក៏​នាំ​គ្នាដឹក​ប្ដី​តាម​រថយន្ត​ផ្ទាល់ខ្លួន​យក​ទៅ​កាន់​គ្លីនិក «​មាតា​អូរ​ដឹ​ម​» ដើម្បី​សង្គ្រោះ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​បាន​ប្រាប់​ថា ប្ដី​គាត់​ស្លា​ប់​បាត់​ទៅ​ហើយ ទើប​ដឹក​ស​​ព​ត្រឡប់​ទៅ​កាន់​វត្ត​ជម្ពូ​វ័ន្ត​វិញ រួច​ប្តឹង​នគរបាល​ឱ្យ​ជួយ​អន្តរាគមន៍​តែ​ម្ដង​ ។

មន្ត្រី​នគរបាល​បាន​និយាយ​ថា ក្រោយ​ទទួល​បាន​បណ្ដឹង​ពី​ស្ត្រី​ជា​ប្រពន្ធ​របស់​បុរស​ខាងលើ​នោះ​ហើយ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​កាន់​ទីតាំង​គ្លីនិក​គ្លីនិក «​ជា សុវណ្ណ​ដា​» ហើយ​បាន​ឃាត់ខ្លួន​គ្រូពេទ្យ ជា សុវណ្ណ​ដា នាំ​ទៅ​សាកសួរ ព្រោះ​សង្ស័យ​ថា ព្យាបាល​បង្ក​ឱ្យ​មនុស្ស​ស្លា​​ប់​ ។ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍ ក៏​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ធ្វើ​កោសល្យវិច័យ​ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ​ ៕