-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Monday, September 18, 2023

ខណ្ឌរដ្ឋបាលជលផល និងមន្ត្រីអ្នកអនុវត្តច្បាប់ ចុះបង្ក្រាបបទល្មើសនេសាទ ខណៈកំពុងកើតឡើងយ៉ាអនាធិបតេយ្យ ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views

(កំពង់ធំ) ៖ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចភូមិពេជ្រក្រីដូនស្តើង និងចំណុចភូមិបាឡត ស្ថិតក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ប្រតិបត្តិការនេះធ្វើឡើង​នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ខណៈលោក ជិន ស៊ីថា បញ្ជាក់ឲ្យដឹថា បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន១៧របាំង ប្រវែង ៣.៤០០ម៉ែត្រ ឡុកចំនូន១៧គ្រឿង លប/លូចំនួន៣៤មាត់
បង្គោលចំនួន១.២០០ដើម ចាក់ត្រីស្រស់ចម្រុះប្រលែងចូលបឹងធម្មជាតិទម្ងន់៧០គីឡូក្រាម។

​ដោយឡែកនៅតាមចំណុចមួយចំនួនទៀត ដែលគេរាយការមកថា មកំពុងកើតមានបទល្មើសនេសាទនេះដែ គឺដូចជានៅ ដូនស្តើង ឃុំពាមបាង ស្រុកស្ទោង លោកនាយខណ្ឌបានចាត់មន្ត្រីឲ្យបន្ត យកចិត្តទុកដាក់ទប់ស្កាត់ បង្ក្រាប់ឲ្យបាន ដូចជារបាំងស្បៃមុង របាំងសាច់អួនក្រឡាញឹក។ និងត្រូវរុះរើរបាំងសាច់អួនក្រឡាញឹកដែរនៅសេសសល់ឱ្យអស់ ។ ដោយអនុញ្ញាតឲ្យនេសាទបានតែដាក់របាំងសាច់អួនត្រឹមប្រវែង១៥០ម៉ែត្រ ក្នុងរដូវបិទនេសាទ សម្រាប់អួនក្រឡា០៣សង់ ទីម៉ែត្រតែប៉ុណ្ណោះ។

​ជាមួយគ្នាដែរ នៅឯសង្កាត់រដ្ឋបាលជលផលបារាយណ៍ស្រុកតាំងគោក ក៏មានករណី សហការជាមួយកម្លាំងសឹករងស្រុកតាំងគោក ចុះបង្ក្រាបបទល្មើសជលផល នៅចំណុច: ខាងលិចបឹងកក់ កំពង់ភ្លើង កោះតាកែវនិងទួលតាមុំ ស្ថិតក្នុងភូមិឃុំស្រឡៅ ស្រុកតាំងគោក និងចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទបាន០១ករណី និងបានចុះរុះរើនិងបំផ្លាញ
ចោលវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន១០របាំង ប្រវែង៤៥០ម៉ែត្រ ឡកចំនួន១០គ្រឿង លូចំនួន១០មាត់ បង្គោលចំនួន៣១០ដើមចាក់លែងត្រីចម្រុះប្រហែល៥០គីឡូក្រាម។

ដោយឡែកទាក់ទងនឹងកម្មភាពបង្ក្រាបបទល្មើសនេសាទនេះដែ លោកសេនីយ៍ត្រី វ៉ា ចាន់ កុសល ស្នងការរង ក៏បានដឹកនាំកម្លាំងចុះបង្ក្រាបទល្មើសនេសាទនៅចំណុចទួលនាងសាវ ចុងព្រែកទាល់ កន្លែងអភិរក្សលេខពីស្ទួន ភូមិសាស្ត្រឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ អនុវត្តបានរុះរើបំផ្លាញចោលរបាំងសាច់អួនចំនួន៤ របាំងប្រវែង១.២០០ម៉ែត្រ ឡុកចំនួន១២ លបមាត់លូចំនួន១២មាត់ បង្គោលចំនួន៧៥០ដើម និងចាក់លែងកូនត្រីចំនួន១៥គីឡូ ។

​ក្នុងឱកាសនោះដែរ មន្ត្រីជំនាញ ក៏បានអំពាវនាវឲ្យប្រជានេសាទទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការនេសាទទាំងឡាយណាដែលផ្ទុយនឹងច្បាប់កំណត់ដែលនាំប្រឈមមុខ ទទួលខុសត្រូវចំពោះច្បាប់៕