-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Sunday, September 17, 2023

ក្រុមក្មេងទំនើងទាស់គ្នាខឹងទាញដាវដេញកាប់ផ្អើលទាំងថ្ងៃដឹងខ្លួនទាន់រត់រួច នៅម៉ូតូកាប់កំទិច………

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ.នៅថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៣មានករណីក្មេងទំនើងមួយក្រុមមានគ្នាប្រហែលជាជាង១០នាក់បានធ្វើសកម្មភាពយកដាវដេញកាប់ទៅលើក្មេងមួយគ្រុមទៀតតែសំណាងល្អបានរត់រួចមិនមានគ្រោះថ្នាក់ដល់ជីវិតគឺនៅម៉ូតូត្រូវបានជនបង្កកាប់កំទិចចំនួន៣គ្រឿង ហេតុការណ៌នេះបានកើតឡើងនៅល្ងាចថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៣ ចំណុចផ្ទះបុកល្ហុងភូមិពួនកករ ឃុំបាស្រែ ស្រុកអង្គបូរី ខេត្តតាកែវ ជនបង្កមានឈ្មោះដូចខាងក្រោម.

ឈ្មោះ វុិត ប៊ុនធឿនភេទប្រុសអាយុ១៩ឆ្នាំជាសិស្ស មានទីលំនៅបន្ចប្បន្តភូមិពួនកករឃុំបាស្រែ ស្រុកអង្គបូរី ខេត្តតាកែវ រួមទាំងបក្សពួកបានរត់គេចខ្លួនបាត់។

ចំណែកជនរងគ្រោះមានឈ្មោះ.
ឈ្មោះ ស្រ៊ុន វ៉ៃ មានទីលំនៅភូមិព្រៃផ្គាំ គ ឃុំព្រៃផ្គាំ ស្រុកអង្គបូរី ខេត្តតាកែវ។

ទី២ ឈ្មោះ ហ៊ុិន ចំរើន មានលំនៅភូមិឃុំជាមួយគ្នាពុំមានរងគ្រោះឡើយ។

ក្រោយពីមានហេតុនេះកើតឡើងពេលនោះក៍មានកំម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុតែជនបង្កក៌៍បានរត់គេចខ្លួនបាត់ស្រមោល នៅតែម៉ូតូជនរងគ្រោះត្រូវបានកំម្លាំងសមត្ថកិច្ចប៉ុស្តិ៍យកមករក្សាទុក្ខដើម្បីធ្វើកំណត់ហេតុ។




បើតាមប្រភពពីបងប្អូនប្រជាពលរដ្ធសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ចំពោះករណីក្មេងស្ទាវដេញកាប់គ្នាជាច្រើនលើកច្រើនសារមកហើយតែគេពុំទាន់ឃើញកំម្លាំងសមត្ថកិច្ចប៉ុសិ្ថបាស្រែ ឬកំម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌស្រុកចាប់បានម្ដងណានៅឡើយទេ ហាក់បីដួចជាបណ្ដែតបណ្ដោយអោយក្រុមក្មេងទាំងនោះបានចិត្តអស់ ហ៊ានដេញកាប់គ្នាទាំងកណ្ដាលថ្ងៃចែសចឹង គាត់ដាក់ជាសំនួរសួរថាចុះក្មេងមានដាវដេញកាប់គ្នាទាំងថ្ងៃចាប់មិនបានផង ចុះទំរាំយប់ធ្វើមិចទៅ ហើយទីតាំងនេះគឺនៅម្ដុំទីតាំងដែលដាក់វេនប្រចាំការយប់ៗ តែដាក់បានតែដាក់ទេថតហើយផុសដើម្បីបង្អួតមេបង្រុបកិច្ចតែប៉ុណ្ណោះ តែធាតុពិតពួកគាត់ខ្លះទៅដេកតែផ្ទះវិញទេ អ្នកខ្លះនៅដេកគឺដេកមែនសូម្បីតែមានហេតុការណ៌នៅក្បែរនិងមិនដឹងផង  តើពួកគាត់សង្ឃឹមអ្វីបើការបង្អួតស័កវិញពាក់សឹងបាក់ៗស្មា តែរឿងការពារសន្តិសុខគឺរកនិយាយមិនកើតផង។


ប្រភពដដែលនៅតែបន្តទៀតថា.ចាប់តាំងពីរមានការផ្លាស់ប្ដូរមេប៉ុស្តិ៍រួចមកក្មេងទំនើង គេពុំទាន់ឃើញលោកមេប៉ុស្តិ៍ សុខ កុសល់ ធ្វើការបង្រាបបានម្ដងណានៅឡើយទេ គួរបញ្ចាក់ដែរថាមួយរយះចុងក្រោយនេះចំពោះក្រុមក្មេងទំនើងបានធ្វើសកម្មភាពដេញកាប់គ្នាមានចំនួន៥ករណីរួចមកហើយនៅក្នុងភូមិសាស្រ្តតែមួយនេះក៍ដោយសាខាងកំម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌមិនសូវយកចិត្តទុក្ខចំពោះការសើបអង្កេតមុខសញ្ញាទាំងនេះ តែរឿងចុងក្រោយនេះមានរូបភាពហើយតើកំម្លាំងសមត្ថកិច្ចខាងព្រហ្មទណ្ឌស្រុកអង្គបូរីនិងលោក សុខ កុសល់ មេប៉ុស្តិ៍បាស្រែ អាចស្រាវជ្រាវតាមចាប់ជនបង្កនិងបក្សពួកនេះបានដែរឬទេ?

ដូចនេះហើយប្រជាពលរដ្ធសូមសុំណូមពរដល់លោកស្នងការខេត្តតាកែវគឺលោកឧត្តមសេនីយ៌ទោ ឈាង ផាន់ណារ៉ា ជួយអោយក្រុមមន្រ្តីជំនាញជួយពិនឹត្យមើលថ្នាក់ក្រោមផ្នែកព្រហ្មទណ្ឌស្រុក ជាពិសេសប៉ុស្តិ៍បាស្រែតែម្ដង ដោយអនុគ្រោះផងទៀន។

អត្ថបទព័ត៌មាន.ញឹម រ៉ា