-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Thursday, September 14, 2023

យុវជន១​ក្រុមបង្ហោះ​ម៉ូតូ​លើ​ផ្លូវជាតិ​លេខ​៤​ ​ថត​បង្អួត​តាម​​ហ្វេសប៊ុក ត្រូវ​នគរបាល​ស្រាវជ្រាវ​ឃាត់​បានហើយ

ចំនួនអ្នកទស្សនា: Views

(ខេត្តកំពង់ស្ពឺ)​ ៖ ​យុវជន​មួយ​ក្រុម​​មាន​គ្នា​ចំនួន​ ៤​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ ​ឃាត់ខ្លួនក្រោយ​ពី​បង្ហោះ​ម៉ូតូ ហើយ​ត្រូវបានប្រជាពលរដ្ឋ​រាយការណ៍ នគរបាល​ក៏បានស្រាវជ្រាវ​ឃាត់​បាន​ ​។

ការ​ឃាត់ខ្លួន​យុវជន​១ក្រុម​​​ខាងលើ​នេះ បានធ្វើឡើង​​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣ ក្រោយ​ទទួល​បាន​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អំពី​ហេតុការណ៍​​យុវជន​​១ក្រុម​បង្ហោះ​ម៉ូតូ​តាម​ផ្លូវជាតិ​លេខ​៤​ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម ​លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន​ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ បាន​បញ្ជា​ឱ្យ​ជំនាញ​ធ្វើ​ការ​ស្រាវជ្រាវ​រហូត​ដឹង ​និង​ស្គាល់​អត្ដសញ្ញាណ​​ក្រុមយុវជន​ដែល​បង្ហោះ​ម៉ូតូ ជាក់ស្ដែង​ដោយ​មាន​កិច្ចសហការ​ពី​កម្លាំង​នគរបាល​មូលដ្ឋាន​ស្រុក​សំរោង​ទង ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ បាន​ធ្វើ​ការ​នាំ​ក្រុម​ក្មេង​ទំនើង​រួម​ជាមួយ​ម៉ូតូ​យក​មក​សាកសួរ​ ។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា ក្រុម​ក្មេង​ដែល​សមត្ថកិច្ច​នគរបាល​ឃាត់​មាន​ចំនួន ៤​នាក់ ម៉ូតូ​ចំនួន ០២​គ្រឿង ជា​មធ្យោបាយ​ ។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ថា ​នៅ​មុន​ពេល​ឃាត់​ក្រុម​ក្មេង​ទំនើង​នោះ កាលពី​ថៃ្ង​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ បន្ទាប់​ពី​យុវជន​១ក្រុម​មិន​បាន​ចូល​សាលារៀន​នោះ បែរជា​នាំគ្នា​​ទៅ​បង្ហោះ​ម៉ូតូ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​ទិស​ខាង​កើ​ត រវាង​ក្រុង​ច្បារមន​ និងស្រុក​សំរោង​ទង នៃ​ទឹកដី​ខេត្តកំពង់ស្ពឺ​ ។

នគរបាល​ខេត្ត​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើការ​សួរនាំ យុវជន​១ក្រុមបាន​ឆ្លើ​យ​សារភាព​ថា ​ពួក​គេ​ពិតជា​បាន​ធ្វើការ​បង្ហោះ​ម៉ូតូ និង​ថតវី​ដេ​អូ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចែករំលែក​ជា​សាធារណៈ ដោយ​ចង់​បង្អួត​ដល់​អ្នក​ដទៃ​ថា​ខ្លួន​អស្ចារ្យ​ ។

បច្ចុប្បន្ន យុវជន​១​ក្រុម​​ខាងលើ ​​ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​ និង​អ​ញ្ជើ​ញ​អាណាព្យាបាល​មក​ទទួល​ដឹង​ឮ​ ​ដើម្បី​​ប​ញ្ឈប់​សកម្មភាព​ដូច​ខាង​លើ​ ក្នុង​ករណី​មិន​រាងចាល សមត្ថកិច្ច​នឹង​អនុវត្ដ​តាម​ផ្លូវច្បាប់​ ៕​