-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Wednesday, September 13, 2023

ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​​​ស្រី​​-ប្រុសដើរ​លេង​កណ្តាលអធ្រាត្រ​​​អត់ព្រម​ចូលផ្ទះ

ចំនួនអ្នកទស្សនា: Views

(ខេត្ត​​ក្រចេះ)​ ៖ ក្រុម​ក្មេង​ទំនើង​​​ស្រី-ប្រុស​ចំនួន​ ២៦​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ដោយកម្លាំង​អធិការដ្ឋាន​នគរបាលក្រុងក្រចេះ​ ដើម្បី​ធ្វើការ​អប់រំ កាលពី​យប់​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែកញ្ញា ​ឆ្នាំ​២០២៣​។ ប្រតិបត្តិការ​នេះ​ កម្លាំង​អធិការដ្ឋានក្រុង​ក្រចេះ បាន​រួម​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រចេះ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រគរ ។

អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ លោក អេ​ង ហឿ​ន បានប្រាប់​​ថា​ ក្រោម​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​អធិការដ្ឋាន​ក្រុង​ក្រចេះ បាន​រួម​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលក្រចេះ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលក្រគរ​ បាន​ចុះ​ប្រមូលក្រុម​ក្មេង​ដោយសង្កេត​ឃើញ​តែងតែ​ធ្វើ​សកម្មភាព​ដើរ​លេង​រហូត​ដល់​យប់​ជ្រៅ ចាប់ពី​ម៉ោង​៣ ដល់ម៉ោង​ ៤​ទៀប​ភ្លឺ នៅ​តែ​មិនទាន់​ចូល​ផ្ទះសម្បែង​ហើយ​ពួក​គាត់​នេះ​គឺជា​មុខសញ្ញា​ដ៏​ដែល​ៗ ហើយ​ក្មេង​ទាំងនេះ​ភាគច្រើន​មក​ពី​ឆ្ងាយ​ស្នាក់​នៅ​បន្ទប់​ជួល ឪពុក​ម្ដាយ​មិនដឹង ខ្លះ​ជា​សិស្សសាលា មួយ​ចំនួនទៀត​អ្នកបំរើ​ការងារ​តាម​ហាង ​ពេល​ចេញពី​ធ្វើការ​នាំ​សង្សា​ដើរ​លេង​ពេលយប់​បែប​អនាធិបតេយ្យ​ ។

លោក​អធិការ​បន្ត​ទៀត​ថា ក្មេង​ទំនើង​ទាំង ​២៦​នាក់​នេះ សមត្ថកិច្ច​គ្រាន់តែ​ហៅ​មក​ធ្វើការ​អប់រំ នៅ​អ​ធិការដ្ឋាន​រួច​ប្រគល់​ជូន​ឱ្យ​អាណា​ព្យាបាល​ ធានា​យក​ទៅ​អប់រំ​បន្ត​នៅ​លំនៅ​ឋាន​​វិញ​ ។ លោក​បញ្ជាក់​ទៀត​ថា ​នា​ពេល​កន្លងមក ​សមត្ថកិច្ច​តែងតែ​បង្ក្រាប​ជា​ហូរហែ ​តែ​ជា​ករណី​តូចតាច តែ​លើក​នេះ​ ជា​លក្ខណៈ​ទ្រុងទ្រាយ​ធំ​ ហើយ​លោក​នៅ​តែ​បន្ត​ដាក់​កម្លាំង​នៅ​តាម​គោលដៅ​បង្ក្រាប​រហូតឱ្យ​តែ​ពាក់ព័ន្ធ​នឹង​មុខសញ្ញា គឺ​កងកម្លាំង​នឹង​ធ្វើការ​បង្ក្រាប​ទាំងអស់ មិន​ថា​ជា​មុខសញ្ញា​អ្វី​នោះ​ទេ​ ៕