-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Tuesday, September 12, 2023

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៨​នាក់ ករណី​ហិ​ង្សា​បង្ក​ការ​អុកឡុក​តាម​ទី​សាធារណៈ ក្នុង​ក្រុងព្រះសីហនុ

ចំនួនអ្នកទស្សនា: Views

(ខេត្ត​ព្រះ​សីហ​នុ) ៖ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​ករណី​ហិ​ង្សា​ដោយ​ចេតនា​មួយ​កើតឡើង​នៅ​វេលា​ម៉ោង​ ០២​រំលង​អធ្រាត្រ ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច រង្វង់​មូល​តោ​២ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង​ខេត្ត​ព្រះ​សីហ​នុ ខេត្ត​ព្រះ​សីហ​នុ បង្ក​ដោយ​ជនសង្ស័យ​១​ក្រុម មាន​គ្នា​ ៨​នាក់ បាន​ធ្វើ​សកម្មភាព​យក​ដំបង​ទីប​ដែក​វាយ​ទៅ​លើ​ជន​រង​គ្រោះ​១​ក្រុម​ទៀត បណ្តាល​ឱ្យរ​ងរ​បួស​ដៃ ដងខ្លួន និង​ក្បាល ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​ឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​បញ្ជា​ដោយ លោក​ឧត្តមសេនីយ៍ត្រី ណុ​ប បញ្ញា ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ និង​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៨​នាក់ ភេទ​ប្រុស ជនជាតិ​វៀតណាម នាំ​យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សួរនាំ ។

សម្ភារ​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន ៖ ទូរ​សព្ទ​ដៃ​ចំនួន ១១​គ្រឿង ដំបង​ទីប​ដែក​ចំនួន ០៣​ដើម ដំបង​រលាស់ ១​ដើម ប៉ែល​ដង​ដែក ១​ដើម ស្ព្រា​យ​ម្រេច ១​កំប៉ុង និង​រថយន្ត ១​គ្រឿង ម៉ាក Alphard ពណ៌​ស ពាក់​ផ្លាកក​លេខ ភ្នំពេញ 2BR-2832 ។

ករណី​នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុងធ្វើការ​សួរនាំ ៕