-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Monday, September 11, 2023

ទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញក្នុងស្រុកព្រៃកប្បាស់កំពង់បើទទួលក្រុមអ្នកញៀនល្បែង....

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ.នៅថ្ងៃ១១ខែកញ្ញាឆ្នាំ២០២៣ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់តាមអនឡាញ អត់ច្បាប់ចំនួន ០៣ ទីតាំងស្ថិតនៅភូមិបានយ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ សង្ស័យថាជាឆ្នាំបាយរបស់ អាជ្ញាធរនិងសម្ថកិច្ច។


ដែលមានទីតាំងទី ០៣ បង្កប់លេងនៅក្នុងផ្ទះលក់ដូរ ហាងកាហ្វេរជាប់ផ្លូវបេតុង ក្នុងឃ្លាំងលក់ដូរ គ្មានស្លាកយីហោ ក្នុងភូមិបាយន ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ទីតាំងនេះកុំពុងបើកទទួលក្រុមអ្នកលេងល្បែងព្រមទាំងសិស្សសាលាចូលលេងល្បែងយ៉ាងសប្បាយរីករាយ ដោយពុំមានខ្លាចញញើតពីផលប៉ះពាល់ដល់អនាគតរបស់ក្មេងសិស្សសាលា និងសម្ថកិច្ចនោះឡើយនោះឡើយ។

ប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃកប្បាស់មានចម្ងល់យ៉ាងខ្លាំង ហេតុអ្វីទីតាំងល្បែងស៊ីសង០៣កន្លែងខាងលើបើកដំណើរការដោយសេរីបាន ឬក៏អាជ្ញាធរនិងសម្ថកិច្ចនៅក្នុងមូលដ្ឋានជាអ្នកនៅពីក្រោយខ្នង។

ពលរដ្ឋសង្ឃឹមថា៖លោក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស់និងពង្រឹងសមត្ថភាពទៅដល់ក្រុមការងារថ្នាក់ក្រោមតាមបណ្ដាលប៉ុស្តិ៍នីមួយៗក្នុងស្រុកឲ្យយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់កុំឲ្យផ្ទុយពាក្យភូមិឃុំ មានសុវត្តភាពទាំងប្រាំពីរចំណុចដែលប្រជាពលរដ្ឋចង់បាន។

ពលរដ្ឋសំណូមពរលោក ឌឹម គឹមសាន អភិបាលស្រុកព្រៃកប្បាស់ គួរតែចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពស្រុកចុះស៊ើបអង្កេតទីតាំងល្បែងស៊ីសងទាំង០៣កន្លែងខាងលើនេះទាន ?ដើម្បីធ្វើការបង្ក្រាបហើយចូលរួមជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋគណៈដែលល្បែងស៊ីសងកំពុងតែរីកដុះដាលក្នុងក្រុងកស្រុកព្រៃកប្បាស់ក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជាចោរលួច-ចោរឆក់-ចោរប្លន់គាស់ផ្ទះនិងបង្ករហិង្សាក្នុងគ្រួសារដោយសារតែចាញ់ល្បែងស៊ីសងជាដើម។

ជាពិសេសពលរដ្ឋសំណូមពរស្នើសុំលោក ឈាង សផាន់ណារ៉ាស្នងការដ្ឋានខេត្តតាកែវមេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើដែលកំពុងរីកដុះដាលក្នុងភូមិសាស្រ្តស្រុកព្រៃកប្បាស់នេះដោយអនុគ្រោះផងទាន?។