-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Sunday, September 10, 2023

ជនសង្ស័យ៩នាក់ ត្រូវបញ្ជូនទៅសាលាដំបូង ដើម្បីផ្ដន្ទាទោសតាមច្បាប់ ករណីលួចមានស្ថានទម្ងន់ទោស ក្នុងភូមិសាស្ត្រក្រុង-ខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា: Views

(ខេត្តព្រះសីហនុ) ៖ ករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់) មួយកើតឡើងបង្កដោយជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ ០១គ្រឿង ធ្វើសកម្មភាពឆក់កាបូប ស្រ្តីម្នាក់កំពុងដើរ តែមិនបានសម្រេច។

ក្រោយពីទទួលបានដំណឹង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបកំណត់មុខសញ្ញាបាន ឈានដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើ បានចំនួន ២នាក់ យកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងបានឃាត់ខ្លួនបក្ខពួកជាបន្តបន្ទាប់ សរុបមានគ្នា ចំនួន ១៣នាក់ (ស្រី៤)។

- ជនរងគ្រោះ៖

១.ឈ្មោះ ស៊ឹង សុភក្រ្ក ភេទប្រុស ឆ្នាំកំណើត ១៩៩៤ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកុំព្យូទ័រ ស្នាក់នៅក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។ សម្ភារៈបាត់បង់ ម៉ូតូHONDA DREAM ឆ្នាំ២០១៧ ស្លាកលេខកំពត 1K-2926 ។

២.ឈ្មោះ គង់ វណ្ណា ភេទប្រុស ឆ្នាំកំណើត ២០០១ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូនEget ស្នាក់នៅក្រុមទី៤២ ភូមិ៥ សង្កាតលេខ៤ ក្រុង/ខេត្តព្រះសីហនុ ។ សម្ភារៈដែលបាត់បង់ ម៉ូតូHONDA DREAM ឆ្នាំ២០២២ ស្លាកលេខភ្នំពេញ1JO-2162 ។

- ជនសង្ស័យមានឈ្មោះរួមមាន៖

១.ឈ្មោះ អែម តុលា ហៅ ឡា ភេទប្រុស ឆ្នាំកំណើត ២០០៣ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ជួលម្ដុំចំការស្ពៃ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

២.ឈ្មោះ សំ ចយ ភេទប្រុស ឆ្នាំកំណើត ២០០៤ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកុំព្យូទ័រ ស្នាក់នៅ មិនពិតប្រាកដ ។

៣.ឈ្មោះ ឌួង សំណាង ហៅ ស្វិត ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ជួលម្ដុំម្លប់តាប៉ាង ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

៤.ឈ្មោះ ឃុត ធានី ភេទប្រុស ឆ្នាំកំណើត ២០០៤ ជនជាតិខ្មែរ មុខរបរ ជាងសាក់រូប ស្នាក់នៅភូមិ២ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

៥.ឈ្មោះ លូង សុភីរ៉ាណាន់ ហៅ អាតូ ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន ស្នាក់បន្ទប់ជួលម្ដុំអូរ០១ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

៦.ឈ្មោះ ខុន ថានិត ហៅ អាស្មោម ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ មុខរបរ ជាងពិដាន ស្នាក់នៅភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

៧.ឈ្មោះ ឆៃ វិរៈ ហៅ អាឈី , អាឈីត ភេទប្រុស ឆ្នាំកំណើត ២០០៧ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ជួលម្ដុំអូរ០១ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

៨.ឈ្មោះ លី វណ្ណរិទ្ធ ភេទប្រុស ឆ្នាំកំណើត ២០០១ ជនជាតិខ្មែរ មុខរបរ ដឹកម្ហូបហាងចិន ស្នាក់បន្ទប់ជួលភូមិ២ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។

៩.ឈ្មោះ ហេង វេហា ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូន WOW NOW ស្នាក់បន្ទប់ជួលម្ដុំក្រោយផ្សាលើ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

១០.ឈ្មោះ ណុប ដាវ៉ាន់ ភេទស្រី ឆ្នាំកំណើត ២០០៤ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ជួលម្ដុំអូរ០១ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

១១.ឈ្មោះ អ៊ួន ស្រីចេន ហៅ ល័ក្ក ភេទស្រី ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូឃេ ស្នាក់បន្ទប់ជួលម្ដុំក្រោយផ្សាលើ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

១២.ឈ្មោះ ទ្រី ទិអឺ ភេទស្រី ឆ្នាំកំណើត ២០០៣ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ ភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។

១៣.ឈ្មោះ សយ ស្រីពុំ ហៅ ដា ភេទស្រី ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូឃេ ស្នាក់បន្ទប់ជួលម្ដុំក្រោយផ្សាលើ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

-វត្ថុតាងដែលដកហូតបាន (មធ្យោយបាយធ្វើសកម្មភាព) ៖

១.ម៉ូតូម៉ាក SCOOPY CLUB ពណ៌ខ្មៅគ្រឺម ផលិតឆ្នាំ២០២១ ផ្លាកលេខ ភ្នំពេញ 1IU-9615

២.ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ផ្លាកលេខ កំពង់ចាម 1AB-2194

៣.ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ផ្លាកលេខ ព្រះសីហនុ 1J-4185

៤.ម៉ូតូម៉ាក HONDA DREAM ពណ៌ក្រហម ផលិតឆ្នាំ២០២២ គ្មានផ្លាកលេខ

៥.ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ ។

ចំពោះជនសង្ស័យទាំង ៩ នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់ រីឯនារីទាំងបួននាក់ សូមធ្វើការអប់រំ និងមានអាណាព្យាបាលមកធានា៕