-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Sunday, September 10, 2023

ម្តាយអាយុ២៤ឆ្នាំម្នាក់ បានសម្លាប់កូនកូនអាយុ៣ខែ​

ចំនួនអ្នកទស្សនា: Views

(កណ្តាល) ៖​ មានការប្រទះឃើញកុមារអាយុ​ ៣ខែ លង់ទឹកនៅក្នុងផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ នៅវេលាម៉ោង៩ព្រឹក​ ថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០២៣​។ ករណីនេះក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានឆ្លើយតបចំពោះពត៌មាននេះ។

នៅពេលទៅដល់កន្លែងកើតហេតុ ក្រុមការងាររបស់អង្គភាពការពារកុមារ (CPU) បានទទួលពត៌មានអំពីរឿងហេតុពីមន្ត្រីនគរបាលខេត្តកណ្តាល។ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រតិបត្តិការពិនិត្យកន្លែងកើតហេតុ និងបានធ្វើកោសល្យវិច័យទៅលើសាកសពកុមារ។

កម្លាំងជំនាញក៏បានកំណត់ថា​ ការស្លាប់នេះបង្កដោយអំពើឃាតកម្ម។ អ្នកជិតខាង និងសាកស្សីជាច្រើននាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការសាកសួរ ហើយក្នុងរយៈពេល​ ៣ម៉ោង ម្តាយបង្កើតរបស់កុមាររងគ្រោះត្រូវបានកម្លាំងជំនាញកំណត់ជាមុខសញ្ញាសង្ស័យ។

ម្តាយកុមាររងគ្រោះ ដែលមានអាយុ២៤ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីធ្វើការសាកសួរបន្ថែម រហូតឈានទៅដល់ការឆ្លើយសារភាពអំពីសកម្មភាពសម្លាប់កូនរបស់ខ្លួន និងត្រូវបានកម្លាំងសមត្ថកិច្ចចោតពីបទឃាតកម្មដោយចេទនា៕