-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Friday, August 4, 2023

លោក ខាន់ សុខា បានដឹកនាំ មន្ត្រីជំនាញ និងកម្លាំងចម្រុះ ចុះហាមឃាត់ ករណីសាងសង់សំណង់រឹង ចូលចំណីស្ទឹងអង្គរបុរី

ចំនួនអ្នកទស្សនា: Views




ខេត្តតាកែវ ÷ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញ និងកម្លាំងចម្រុះ ចុះហាមឃាត់ ករណីសាងសង់សំណង់រឹង ចូលក្នុងចំណីស្ទឹង អង្គរបុរី នៅទីតាំងនេះស្ថិតនៅ ភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ។


ក្នុងនោះដែរ លោកខាន់ សុខា ក្នុងនាមជាប្រធានក្រុមការងារ ចុះបង្ក្រាបបទល្មើស ជាក់ស្ដែង បានចុះហាមឃាត់ បុគ្គលដែលជាម្ចាស់សំណង់ ឈ្មោះ កាំង ប៊ុន លី ដោយបញ្ជារឱ្យផ្អាកសកម្មភាពភ្លាមៗ រួចបានណែនាំ និងធ្វើកំណត់ហេតុ រួចឱ្យម្ចាស់សំណង់ផ្ដិតមេដាយលើកំណត់ហេតុទទួលស្គាល់នូវទង្វើរនេះផងដែរ។
ចំណែក លោក កាំង ប៊ុនលី ដែលជាម្ចាស់សំណង់បានរៀបរាប់ឲ្យដឹងថា លោកសាងសង់សំណង់នេះគឺគ្រាន់តែចង់ធ្វើកន្លែងចំណតទូកចុះស្រូវ ដើម្បីឱ្យប្រជាកសិករ ក៏ដូចជាឈ្មួញទិញស្រូវងាយស្រួលក្នុងការប្រមូល លក់និងប៉ុណ្ណោះ ហើយមុននិងសាងសង់ លោកបានស្នើសុំលោកមេឃុំ ក៏ដូចជាលោកអភិបាលស្រុកអង្គរបុរី រួចរាល់ហើយ។













យ៉ាងណាមិញ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ និងជាប្រធានក្រុមការងារ ថ្នាក់ខេត្ត ចុះបង្ក្រាបបទល្មើស បានពិនិត្យមើលឃើញថា ការសាងសង់សំណង់នេះ ពិតជាបានសាងសង់ចូលទៅក្នុងស្ទឹងអង្គរបុរីពិតប្រាកដមែន ហើយការសាងសង់សំណង់នេះមិនទាន់បានស្នើសុំទៅដល់ថ្នាក់ខេត្តនៅឡើយទេ ហើយក៏មានការបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាឲ្យ រុះរើនិងកាយសំណង់នេះ ចេញពីស្ទឹងវិញឲ្យអស់ អជ្ញាធរពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញ កម្លាំងចម្រុះ បានធ្វើកំណត់ហេតុ នឹងធ្វើកិច្ចព្រមព្រៀង ពីសំណាក់ម្ចាស់សំណង់ ដោយបានទុកពេលឱ្យរយៈពេល ១៥ ថ្ងៃ ឱ្យអាជ្ញាធរស្រុក ក៏ដូចជាម្ចាស់សំណង់ ធ្វើការរុះរើ និងកាយសំណង់នេះចេញពី ស្ទឹងវិញឲ្យអស់។