-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Wednesday, August 30, 2023

ទះកំផ្លៀង​យុវជន​ ម្នាក់៥​កំផ្លៀង​ ហើយបញ្ជាឱ្យកូនចៅយកម៉ូតូមកចាក់សោទុកមុខគ្លីនិករបស់ខ្លួននោះហើយ..

ចំនួនអ្នកទស្សនា: Views


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅតាមបណ្តាញទំនាក់ទំនងសង្គម Facebook  គេហទំព័រ អនឡាញ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ បានបង្ហោះព្រោងព្រាត ករណីស្ត្រីម្នាក់ ទះកំផ្លៀងយុវជនម្នាក់ ដែលបើកបរ ម៉ូតូ បុកប៉ះរថយន្ត របស់រលាត់ថ្នាំបន្តិច រួចបង្ខំទារលុយ ៥០០ដុល្លារ ហើយត្រូវភាគីម៉ូតូ ព្រមសង ប៉ុនែ្តបែរជាស្ត្រីរូបនោះ បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ  ដោយទះកំផ្លៀងយុវជនមុនាក់នោះ ៥ដៃ ឬកំផ្លៀង។  

ស្ត្រីទំនើងដៃខ្លាំងនេះ គែជាម្ចាស់ មន្ទីរព្យាបាល និងសម្ភព ឥន្រ្ទទេវី១ ឈ្មោះ អយ​ ឆវឌ្ឍនី​ អាយុ​ ៣៨​ឆ្នាំ​ ជាថៅកែ​គ្លីនិក​មួយកន្លែង​ នៅ​សង្កាត់​ទទួលសង្កែ​ ១​ ខណ្ឌ​ ឬស្សីកែវ​ កំពុងរងការប្ដឹង​បក​ពី​ យុវជនមួយរូបឈ្មោះ​ ហឿន​ សុខរតណី​ អាយុ​ ១៩​ឆ្នាំ​ បន្ទាប់​ពី​លោកស្រី​បានប្រេីហិង្សា​(​ ទះ៥កំផ្លៀង​ )​ ព្រោះតែខឹង​យុវជន​រូប​នេះ​បេីកបរ​ម៉ូតូ​ធ្វេសប្រហែស​ប៉ះកាងរថយន្ត​ Lexus 570 សេរី​ឆ្នាំ​២០១១​ ឡេីង​សេរី​ គូរូ​ ពណ៌ខ្មៅ​ បណ្ដាល​ឲ្យ​ដាច់​ថ្នាំ​កាង​បន្តិច​បន្តួច​ តែប៉ុណ្ណោះ។  


សូមបញ្ជាក់ថា ៖ បើតាមយុវជនរងគ្រោះ បកស្រាយប្រាប់អ្នកសារព័ត៌មាន គឺក្រៅពី​ទះកំផ្លៀង​យុវជនរូបនេះហេីយ​ លោកស្រី​បាន​ចាប់យក​ម៉ូតូ​ទៅចាក់​ច្រវ៉ាក់​ទុក​ដោយគ្មាន​ការ​អនុញ្ញាតិ​ពី​ម្ចាស់​ម៉ូតូ​ និង​ សមត្ថកិច្ចឡេីយ​ ស្មើនឹងបំបាត់វត្ថុតាង ដើរតួជាមន្ត្រីនគរបាលយុត្តិធម៌ ជាតំណាងអយ្យការ ជាមន្ត្រីនគរបាលចរាចរណ៍ ដោយខ្លួនឯង។  


ពាក់ព័ន្ធការទាមទារសំណង​ការខូចខាតកាងរថយន្ត​លោកស្រីថាយក​ ៣០០​ដុល្លា​រ​ តែ​ក្រោយមកក៏មិនយកវិញដោយ​សុំ​បញ្ចប់គ្នាត្រឹមហ្នឹង។  ប៉ុន្តែយុវជនរងគ្រោះ​មិនព្រម​ហេីយ​នៅរសៀលថ្ងៃទី​៣០​ ខែ​សីហា​ ឆ្នាំ​ ២០២៣​ នេះ​ យុវជន​បង្ករ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​តែជាជនរងគ្រោះ​នៃ​អំពេី​ហិង្សា​បានមកដាក់​ពាក្យ​បណ្ដឹង​នៅ​ នគរបាល​ប៉ុស្តិ៍ទួលសង្កែ១​ ខណ្ឌ​ ឬស្សីកែវរួចហេីយ​ ដេីម្បី​អោយ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​ ។  


ចំពោះ​រថយន្ត​ Lexus 570 2011 ឡេីងសេរី​ គូរូ​ ពណ៌ខ្មៅ​ ស្លាក​លេខ​ កម្ពុជា​ -​CEO.TGN1 គឺ​ លោកស្រី​ ទេីបតែ​ទិញ​បន្តពី​ អគ្គនាយក​ ធី​ ជី​ អិន​ កាលពីថ្ងៃទី​ ២៨​ ខែ​ សីហា​ ឆ្នាំ​ ២០២៣​ និយាយរួម​ទៀតតែ​ទិញ​បាន​ ២​ថ្ងៃ​ ប៉ុណ្ណោះ​ ។  រហូតដល់ម្ចាស់ឡានដែលលក់ឱ្យបាននិយាយថា ៖ ខ្ញុំទើបលក់អោយគាត់ នៅថ្ងៃច័ន្ទនេះសោះ មិនគួរគាត់ធ្វើបែបនេះ ហើយមិនមែនជាឡានរបស់ខ្ញុំ មិនប៉ះពាល់ជាមួយខ្ញុំទេ។ 


សូមជម្រាបថា ៖ ករណី​គ្រោះថ្នាក់ចរាចរណ៍​ គួរតែ​ដោះស្រាយ​ដោយ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ គូរ​ភាគីមិនអាច​បង្ករ​អំពេីហិង្សានោះទេ​ ។  គេ​បុកយេីង​ គេខុសហេីយ​ ទុកអោយច្បាប់​ដោះស្រាយ​តែ​បេីយេីងទៅ​វាយគេ​ គឺ​យេីង​ជាអ្នក​ត្រូវ​ក្លាយទៅ​ជាអ្នកខុសវិញ​  ដូចករណី​ខាងលេីនេះជាដេីម​ ។  


បទល្មើស​ទះកំផ្លៀង​បានក្លាយ​ជា​ប្រធាន​បទក្ដៅ​នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បន្ទាប់​ពី​ បុរស​ម្នាក់​បាន​ទះ​កំផ្លៀង​យុវតី​ម្នាក់​ព្រោះ​តែ​ជិះម៉ូតូ​សាចទឹក​ប៉ះគាត់​បន្តិច​បន្តួច​ ។  បច្ចុប្បន្ន​បុរស​ទះកំផ្លៀងយុវតីរូបនោះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​តាមច្បាប់​រួចហើយ​ ។  ចំពោះ​លោក​ស្រី​ថៅកែ​គ្លីនិក​ដែល​ទះ​កំផ្លៀង​យុវជន​មួយរូប​ចំនួន​ ៥​ កំផ្លៀង​ តេីមានវាសនា​ដូច​បុរស​ទះកំផ្លៀង​យុវតី​នោះឬយ៉ាងណា​ ។  


សូមបងប្អូន​ទាំងអស់​មេត្តា​កុំយក​ហិង្សា​ដោះស្រាយ​បញ្ហាបែបនេះ  ពីព្រោះថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ជាសំណងរដ្ឋប្បវេណី ទុកអោយមានការសម្របសម្រួលគ្នា សងទៅតាមទំហំខូចខាតប៉ះពាល់ ឬរក្សាទុកវត្ថុតាងដើម្បីអោយ មន្ត្រីនគរបាលចរាចរណ៍ ចុះពិនិត្យវាស់វែង ផ្ទុយទៅវិញ ស្ត្រីខាងលើបែជា យកម៉ូតូរបស់យុវជន ទៅចាក់សោ ទុកនៅគ្លីនិករបស់ខ្លួន និងទះកំផ្លៀង៥ដៃទៀត គឺក្លាយជាបទល្មើសព្រហ្មទណ្ឌ ដែលមន្ត្រីនគរបាលយុត្តិធម៌ ត្រូវតែឃាត់ខ្លួន ខណះជាបទល្មើសជាក់ស្តែង។ ផ្ទុយទៅវិញ ហាក់រអា នីតិវិធីស្ទាក់ស្ទើរទៅលើស្ត្រីបង្កហេតុទៅវិញ។ 

ពាក់ព័ន្ធករណីអង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចបានទេ នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ខណះលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕