-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Sunday, August 27, 2023

ទំនិញសាច់គោបង្កក និងគ្រឿងសមុទ្រក្លាស្សេខូចគុណភាព ចំនួនប្រមាណជាង ៨តោន ត្រូវបានមន្រ្តីជំនាញ់គយនិងរដ្ថាករដុតកម្ទេចចោលនៅក្នុងភូមិសាស្ត្រខេត្តតាកែវ.....

ចំនួនអ្នកទស្សនា: Views



ដោយអនុវត្តតាមបទបញ្ជារបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចនៃអង្គភាពគ្រប់គ្រងហានិភ័យ និងសវនកម្មគយប្រចាំភូមិសាស្ត្រខេត្តកំពត កែប តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងខេត្តកំពង់ចាម ដឹកនាំដោយលោក ប៉ោ សួន ជាប្រធានអង្គភាព សហការជាមួយលោក អ៊ុន សុខឃាង ជំនួយការនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសអមដោយមន្ត្រីគយនិងរដ្ឋាករនៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់គេចពន្ធតំបន់២ ព្រមទាំងមន្ត្រីជំនាញមកពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តតាកែវ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើការដុតកម្ទេចចោលនូវទំនិញគ្រឿងសមុទ្រក្លាស្សេ និងសាច់គោបង្កកល្មើសខូចគុណភាព តាមនិតិវិធីច្បាប់។

១.បង្គាក្លាស្សេ ចំនួន ៣៩៤កេស ទម្ងន់សរុបប្រមាណ ៧,០៩២ គីឡូក្រាម

២.មឹកក្លាស្សេ ចំនួន ៧កេស ទម្ងន់សរុបប្រមាណ ១៤០ គីឡូក្រាម

៣.ក្តាមក្លាស្សេ ចំនួន ១៦កេស ទម្ងន់សរុបប្រមាណ ១៦០គីឡូក្រាម

៤.ក្តាមប្រៃក្លាស្សេ ចំនួន ១៩កេស ទម្ងន់សរុបប្រមាណ ៧៦០ គីឡូក្រាម

៥.សាច់គោបង្កក ចំនួន ១០កេស ទម្ងន់សរុបប្រមាណ ៦៦០ គីឡូក្រាមទម្ងន់សរុបប្រមាណ ៨,៨១២ គីឡូក្រាម។

គួរបញ្ជាក់ផងដែរថា ទំនិញខូចគុណភាពទាំងនេះ ជាទំនិញល្មើសច្បាប់ស្តីពីគយ បាននាំចូលដោយប្រកាសពុំត្រឹមត្រូវ និងពុំមានឯកសារពាក់ព័ន្ធនឹងការបញ្ជាក់គុណភាពសាច់ ពីអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសនាំចេញ ដែលត្រូវបានបង្ក្រាបដោយមន្ត្រីគយនិងរដ្ឋាករនៃអង្គភាពគ្រប់គ្រងហានិភ័យនិងសវនកម្មគយប្រចាំភូមិសាស្ត្រជាប់ប្រទេសវៀតណាម សហការជាមួយមន្ត្រីនៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់គេចពន្ធតំបន់២ នៅក្នុងភូមិសាស្ត្រ ផ្លូវជាតិលេខ៣ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីយប់ថ្ងៃទី២៥ ខែសីហា ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។ បន្ទាប់ពីបានត្រួតពិនិត្យជាក់ស្តែងដោយមន្ត្រីជំនាញមកពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តតាកែវ ឃើញថាទំនិញទាំងនេះវេចខ្ចប់មិនត្រឹមត្រូវ ខូចគុណភាព មានក្លិនស្អុយ និងពុំមានឯកសារបញ្ជាក់អនាម័យត្រឹមត្រូវឡើយ ទើបតម្រូវឱ្យធ្វើការដុតកម្ទេចចោលតាមនីតិវិធីជាធរមាន៕