-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Friday, July 21, 2023

ល្បិ​ច​ទល់​ល្បិ​ច​! បុរស​២​នាក់​ប្រើ​ល្បិ​ចរត់​គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ប្រើ​វិធីសាស្ត្រ​ចាប់​បាន​ម្នាក់

ចំនួនអ្នកទស្សនា: Views

(រាជធានី​ភ្នំពេញ) ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្សពួក ​២​នាក់ ត្រូវ​បានសមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​អេ​ត​ចាយ​ទៅ​ផ្លោះ​របង​ចូល​លួ​ច​ម៉ាស៊ីន​បោ​ក​សម្លៀក​បំពាក់​នៅ​ក្នុងផ្ទះ​ទុក​ចោល​មួយកន្លែង តែ​មិន​បាន​សម្រេច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ ១០ ​និង ​៤០​នាទី​យប់ ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ផ្ទះ​ទុក​ចោល ក្បែរ​ការិយាល័យ​លក់​បុរី​ប៉េង​ហួត តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ ។


តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​បុរី​ប៉េង​ហួត បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ផ្ទះ​កើតហេតុ​នោះ ត្រូវ​បាន​ម្ចាស់​ចាក់សោ​ទុក​ចោល​អស់​រយៈពេល​ ៥ ​ទៅ​ ៦​ខែ​មក​ហើយ យូរ​ៗ​ទើប​ម្ចាស់ផ្ទះ​មក​មើល​ម្តង​ ។ ហើយ​កន្លង​មក ក៏​ធ្លាប់​មាន​ចោ​​រ​ចូល​ទៅ​លួ​ច​របស់របរ​នៅ​ខាងក្នុង​ផង​ដែរ ដូច​ជា ៖ ម៉ូ​ទ័​រ​បូមទឹក​ ម៉ាស៊ីនត្រជាក់ និង​របស់របរ​ផ្សេង​ទៀត​ជា​ច្រើន​ដង​រួច​ទៅ​ហើយ​ ។


ប្រភព​ដដែល​បន្ត​ថា លុះដល់​វេលា​កើតហេតុ ខណៈ​ពេល​ផ្លូវ​មាន​សភាព​ស្ងប់ស្ងាត់ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​ ២​នាក់​ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ កំពង់ស្ពឺ​ 1P-9341 និង​មាន​អូស​រទេះ​អេ​ត​ចាយ​ពីក្រោយ​ផង បាន​ដឹក​គ្នា​ទៅ​ឈប់​ចត​ចោល​នៅ​ខាង​មុខ​ផ្ទះ​កើតហេតុ​ ។ ហើយ​ជនសង្ស័យ​ទាំង ​២​នាក់​នោះ ក៏​នាំ​គ្នា​ផ្លោះ​របង​ចូល​ទៅ​ខាងក្នុង​ផ្ទះ និង​បាន​លើក​ម៉ាស៊ីន​បោ​ក​សម្លៀក​បំពាក់​យក​មក​ដាក់​នៅ​មាត់​ទ្វាររបង​ទៀត​ ។ ពេល​នោះ សន្តិសុខ​ក៏​បាន​ហៅ​គ្នីគ្នា​មក​ធ្វើការ​ឡោម​ព័ទ្ធ និង​បម្រុង​ចូល​ទៅ​ចាប់ តែ​គាប់​ជួន​ជនសង្ស័យ​ទាំង​ ២​នាក់​នោះ​កំពុង​តែ​ផ្លោះ​របង​ចេញ​មក​វិញ សន្តិសុខ​ក៏​នាំ​គ្នា​ធ្វើការ​ឃាត់​ជនសង្ស័យ​ទាំង ​២​នាក់​នោះ​តែ​ម្តង​ ។


ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​បាន​ឆ្លើយ​ដោះសា​រថា «​ខ្លួន​មិន​បាន​លួច​អ្វី​នោះ​ទេ គ្រាន់តែ​ផ្លោះ​របង​ចូល​ទៅ​រើស​អេ​ត​ចាយ​នៅ​ខាងក្នុង​ផ្ទះ​កើត​ហេតុតែ​ប៉ុណ្ណោះ​»​ ។ បន្ទាប់​មក ជនសង្ស័យ​ទាំង​ ២​នាក់​នោះ ក៏​បាន​ប្រើ​ល្បិ​ច​សុំ​ផ្លោះ​របង​ចូល​ទៅ​ខាងក្នុង ដើម្បី​ទៅ​យក​បាវ​អេ​ត​ចាយ​របស់​ខ្លួនឯង​ ។ លុះ​ពេល​ជនសង្ស័យ​ទាំង ​២​នាក់​ផ្លោះ​របង​ចូល​ទៅ​យូរ​ពេក សន្តិសុខ​ក៏​ចូល​ទៅ​តាម​ក្រោយ តែ​រក​យ៉ាងណា​ក៏​រក​មិនឃើញ​ដែរ​ ។


ប្រ​ព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ជនសង្ស័យ​ទាំង ​២​នាក់​នោះ ​ធ្វើការ​ស​ង្ងំ​លាក់ខ្លួន​នៅ​ខាងក្នុង​អស់​រយៈពេល​ជាង​ ២​ម៉ោង ណាមួយ​ឃើញ​នៅ​ខាងក្រៅ​មាន​សភាព​ស្ងប់ស្ងាត់​ទៀត តែ​ជនសង្ស័យ​មិនដឹង​ថា មាន​សន្តិសុខ និង​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​ពួន​ចាំ​មើល​នោះ​ទេ​ ។ ភ្លាម​ៗ​នោះ ជនសង្ស័យ​ទាំង ​២​នាក់​នោះ ​ក៏​បាន​សម្រេចចិត្ត​ផ្លោះ​របង​ពី​ក្នុងផ្ទះ​កើតហេតុ និងរ​ត់ទៅ​ហៅ​ម៉ូតូ​កង់​បី​ជិះ តែ​គេ​មិន​ព្រម​ដឹក ខណៈ​ពេល​នោះ សន្តិសុខ និង​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចូល​ទៅ​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់ ចំណែកឯ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​ទៅ​ ។


បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត ​៕