-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Monday, July 17, 2023

ខឹងជនរងគ្រោះដើរនិយាយថាខ្លួនជាអ្នកចែក​ចាយ​គ្រឿ.ងញៀ.ន ទាញកាំបិតកា./ប់ប្រ.ហារស្លា./ប់ក្នុងថ្លុកឈាម

ចំនួនអ្នកទស្សនា: Views

ជនដៃដល់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីកាប់ប្រហារលើស្ត្រីម្នាក់ស្លាប់ក្នុងថ្លុកឈាម ខណៈដែលជនរងគ្រោះកំពុងដើររុញរទេះជាមួយកូនអាយុមួយខួប ដោយសារតែខឹងជនរងគ្រោះដើរនិយាយពីខ្លួនថា ជាអ្នកចែកចាយគ្រឿងញៀន ។


ករណីកាប់ប្រហារនេះ​ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ៥៨នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវកៅស៊ូ ភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។


ជនដៃដល់ក្នុងករណីនេះមានឈ្មោះ ចិន គឹមហ័រ ភេទប្រុស ជនជាតិខ្មែរ អាយុ ៤២ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ លាង សុជា ភេទស្រី ជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។


បើតាមរបាយការណ៍សមត្ថកិច្ច នៅមុនពេលកើតហេតុជនសង្ស័យបានរអ៊ូរទាំដាក់ជនរងគ្រោះថា ជនរងគ្រោះដើរនិយាយ​ថាខ្លួនចែកចាយគ្រឿងញៀន ចាប់តាំងពីពេលល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់វេលាម៉ោង ៥ និង ៤០នាទី ជនសង្ស័យបានយកកាំបិតផ្គាក់មកកាន់នឹងដៃរបស់ខ្លួន រួចឃើញជនរងគ្រោះដើររុញរទេះដឹកកូនអាយុ ១ខួបតាមថ្នល់កៅស៊ូ ជនសង្ស័យក៏ស្ទុះមកកាប់ទៅលើជនរងគ្រោះត្រូវខ្នងចំនួន ២កន្លែង ក្បាលចំនួន ២កន្លែង ដៃឆ្វេងចំនួន ២កន្លែង បណ្ដាលឱ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។


ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការណ៍ជាកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុដើម្បីពិនិត្យ ធ្វើកោស​ល្យវិច័យ និងបានចាប់ឃាត់ខ្លួនជនសង្ស័យយកផ្ដន្ទាទោសតាមច្បាប់តែម្ដង ។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕