-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Friday, July 14, 2023

ញាក់សាច់​! ខឹង​ប្រុស​ស្នេហ៍​ឈប់​ជួប​មុខ នាង​យក​សាំង​៤​លី​ត្រ​ទៅ​ដុត​កម្ទេច​ភូមិ​គ្រឹះ

ចំនួនអ្នកទស្សនា: Views

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៣​ នគរបាល​មូលដ្ឋាន​សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ទទួល និង​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ករណី «​គំ​រា​ម​កំ​ហែ​​ង​ថា នឹង​ធ្វើ​ឱ្យ​ខូចខាត ដោយ​យក​សាំង​ចំនួន ​៤​ដប​ ទៅ​ប៉ុនប៉ង​ដុត​ភូមិ​គ្រឹះ​របស់​ប្រុស​ស្នេហ៍ ដើម្បី​ឱ្យ​ចេញ​មក​ជួប​»​ ។


សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​រូប​នោះ​មានឈ្មោះ សីហា ទិ​ត្យា​ឆ​រ៉ា​វី ភេទស្រី អាយុ​ ៣៣​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុងសៀមរាប ​ខេត្តសៀមរាប​ ។


បើ​តាម​សាក្សី​ម្នាក់​ដែល​ជា​អាជីវករ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​វេលា​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៣ គេ​បានឃើញ​ឈ្មោះ សីហា ទិ​ត្យា​ឆ​រ៉ា​វី ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ១​គ្រឿង ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់ផ្លាក​លេខ សៀមរាប​ 1AI-2253 ទៅ​កន្លែង​លក់​ចាប់ហួយ រួច​ក៏​ទិញ​សាំង​ចំនួន ​៤​លី​ត្រ​ច្រក​ដាក់​​ថង់ ហើយ​យក​ទៅ​គំ​រា​ម​ឈ្មោះ ស៊ី​ន គឹ​ម​ហេង ឱ្យ​ចេញ​មក​ជួប​ខ្លួន បើ​មិន​មក​ជួប​ទេ គេ​នឹង​ធ្វើការ​ដុត​ភូមិ​គ្រឹះ «​អូ​ខេ​វ័ន​វីឡា​» នោះ ចោល​តែ​ម្តង​។ ប៉ុន្តែ​នៅ​ពេល​ស្ត្រី​រូប​នោះ បាន​និង​កំពុង​តែ​រៀប​ចំ​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ដុត ក៏​ត្រូវ​បាន​បុគ្គលិក​អូ​តែ​ល​ទៅ​រារាំង​ទាន់ និង​ឃាត់ខ្លួន​នាំ​ទៅ​កាន់​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ដើម្បី​សាកសួរ​ជុំវិញ​ការ​គំ​រា​​ម​កំ​ហែ​ង​ប៉ុនប៉ង​ដុត​ភូមិ​គ្រឹះ​របស់​គេ​នោះ​ ។


​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​ឈ្មោះ សីហា ទិ​ត្យ​ឆ​រ៉ា​វី បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ទិញ​សាំង​​ចំនួន​ ៤​លី​ត្រ ក្នុង​គោលបំណង​យក​ទៅ​ដុត​ភូមិ​គ្រឹះ «​អូ​ខេ​វ័ន​វីឡា​» នោះ​ពិតមែន ដើម្បី​គំ​រា​ម​ឱ្យឈ្មោះ ស៊ី​ន គឹ​ម​ហេង ចេញ​មក​ជួប​ខ្លួន បើ​មិន​ចេញ​មក​ទេ ខ្លួន​នឹង​ដុត​ភូមិ​គ្រឹះ​នុង​ចោល​»​ ។


បើ​តាម​សាក្សី​ម្នាក់​ទៀត ក៏​បាន​និយាយ​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៣​ ឈ្មោះ ស៊ី​ន គឹ​ម​ហេង បាន​ទូរសព្ទ​មក​ប្រាប់​ខ្លួន​ថា ស្រី​ស្អាត​យក​សាំង​មក​ដុត​ផ្ទះ​ហើយ ហើយ​ក៏​បិទ​ទូរសព្ទ​ទៅ ​។ បន្ទាប់​មក ស្រាប់តែ​ឃើញ​ឈ្មោះ សីហា ទិ​ត្យា​ឆ​រ៉ា​វី ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ចូល​ភូមិ​គ្រឹះ «​អូ​ខេ​វ័ន​វីឡា​» ដោយ​មាន​កាន់​ថង់​ខ្មៅ​មក​ជាមួយ​ផង​ ។ ពេល​នោះ​ទើប​ប្រជា​ការពារ​ភូមិ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្វាយ​ដង្គុំ ធ្វើ​អន្តរាគមន៍ ដោយ​មានឈ្មោះ ស៊ី​ន គឹ​ម​ហេង ដែល​ជា​ប្រុស​ស្នេហ៍​ចេញ​មុខ​ដែរ និង​បាន​នាំ​នាង​យក​ទៅ​វាស់កម្ពស់ និង​ធ្វើការ​សម្របសម្រួល​នៅ​ប៉ុស្តិ៍​សង្កាត់​ស្វាយ​ដង្គុំ ដើម្បី​បញ្ចប់រឿង ។


ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជា​ករណី «​គំ​រា​ម​កំហែង​ថា​នឹង​ធ្វើ​ឱ្យ​ខូចខាត​ពិតប្រាកដ​មែន មូលហេតុ​បណ្តាល​មក​ពី​រឿង «​ស្នេហា​» ដោយសារ​ខាង​ប្រុស​ហូប​ចុក​ឆ្អែតឆ្អន់ ចង់​ដោះដៃ និង​ចង់​គេចខ្លួន​ឈប់​ជួប​ខាង​ស្រី ទើប​ធ្វើ​ឱ្យ​ខាង​ស្រី​មាន​គំនុំ ក៏​បង្ក​ជា​បញ្ហា​កើតឡើង​បែប​នេះ ហើយ​ខាង​ស្រី​ក៏​ត្រូវ​បាន​នាំ​ទៅ​វាស់កម្ពស់​ផង​ដែរ​ ៕