-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Tuesday, July 11, 2023

បង្ក្រាបទីតាំងម៉ាស្សា ឃាត់ខ្លួនម្ចាស់ទីតាំង ៣ នាក់ និងរំដោះនារីរងគ្រោះ ៣ នាក់

ចំនួនអ្នកទស្សនា: Views

សមត្ថកិច្ច នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី ៣ ចុះត្រួតពិនិត្យទីតាំងម៉ាស្សាកោសជប់មួយកន្លែង ដែលមានយីហោ ណារី ម៉ាស្សា ស្ថិតនៅបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់ខ្លួនម្ចាស់ផ្ទះ និងក្មួយចំនួន ៣ នាក់ ហើយបានរំដោះនារីរងគ្រោះ ចំនួន ៣ នាក់ នាំទៅសាកសួរ កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣។


សមត្ថកិច្ចបានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការ និងត្រួតពិនិត្យទីតាំងខាងលើ រកឃើញមានស្រោមអនាម័យមួយចំនួនដោយសង្ស័យទីតាំងខាងលើបង្កប់សេវាកម្មផ្លូវភេទ។


បច្ចុប្បន្នទីតាំងខាងលើ ត្រូវបានបិទជាបណ្តោះអាសន្ន ចំណែកម្ចាស់ទីតាំង រួមទាំងនារីរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅការិយាល័យដើម្បីសាកសួរបន្ត៕