-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Monday, July 10, 2023

សោកស្តាយ! សត្វឈ្លូសមួយក្បាល ត្រូវបានព្រានព្រៃសម្លាប់ បន្សល់ទុកសាច់ទម្ងន់៤០គីឡូក្រាម នៅតំបន់ជួរភ្នំក្រវ៉ាញ

ចំនួនអ្នកទស្សនា: Views

ពោធិ៍សាត់៖ សាច់ឈ្លូសទម្ងន់ ៤០គីឡូក្រាម ត្រូវបានប្រទះឃើញដោយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ស្នាក់ការរវៀង នៃតំបន់ជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ នេះបើយោងតាមរបាយការណ៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលទទួលបាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។


អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានទទូចសូមឱ្យប្រជាពលរដ្ឋបញ្ឈប់ការបរិភោគសាច់សត្វព្រៃតទៅទៀត ព្រោះការបរិភោគសាច់សត្វព្រៃជាការជំរុញឱ្យមានការសម្លាប់យ៉ាងរង្គាលចំពោះសត្វព្រៃនៅកម្ពុជា ហើយក៏ជាការគំរាមកំហែងដោយផ្ទាល់មួយចំពោះសុខភាពសាធារណៈរបស់ប្រជាជនកម្ពុជាផងដែរ។ ទន្ទឹមនេះ ប្រសិនអ្នកប្រទះឃើញមានការដាក់លក់សត្វព្រៃ សូមទំនាក់ទំនងមកកាន់បណ្តាញទូរសព្ទបន្ទាន់ 012 500 094។


អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានរំឭកថា ការជួញដូរសាច់សត្វព្រៃមិនត្រឹមតែជាការគំរាមកំហែងដល់សុខភាពសាធារណៈតាមរយៈការឆ្លងមេរោគពីសត្វមកមនុស្សតែមួយមុខនោះទេ ប៉ុន្តែសត្វព្រៃភាគច្រើនត្រូវបានគេចាប់បានហើយទុកចោលដោយមិនបានដាក់ក្លាសេក្នុងរយៈពេលយូរមុននឹងបញ្ជូនទៅលក់ឱ្យអ្នកបរិភោគ។ ក្នុងពេលនោះហើយដែលសាច់អាចនឹងមានផ្ទុកមេរោគ និងបាក់តេរីបង្កគ្រោះថ្នាក់ជាច្រើនផ្សេងទៀត៕