-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Monday, July 31, 2023

សមត្ថកិច្ចនគរបាលខេត្តតាកែវបង្ក្រាបបានមុខសញ្ញាឆក់យ៉ាងសកម្មនៅស្រុកសំរោង..

ចំនួនអ្នកទស្សនា: Views

 


ស្រុកសំរោង​ ៖ នៅថ្ងៃទី៣១ ខែកក្កដា​​​ ឆ្នាំ២០២៣  ដោយ​មាន​ការណែនាំ​ចង្អុល​បង្ហាញ​ពី​សំណាក់​លោក​ ស្នងការ​នគរបាល​ខេត្ត​តាកែវ​ និងមានការ​សម្របសម្រួល​ពី​សំណាក់​ឯកឧត្ដម​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ​ លោក​វរសេនីយ៍ឯក​ ភី​ ឆុន​ អធិការនគរបាលស្រុកសំរោង​ បាន​ដឹកនាំ​កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលរវៀង​​  បង្ក្រាបបានករណី​អំពេី​លួចមាន​ស្ថាន​ទម្ងន់​ទោស​(ឆក់កាបូប​លុយ​ មុខសញ្ញា​ក្រុម​ឆក់​សកម្ម) ស្ថិត​នៅ​លេីផ្លូវ​លំភូមិ​ត្រពាំង​ខ្នា​ ឃុំ​រវៀង​ ស្រុកសំរោង​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ ០៥​ នាក់​  ។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធី។


Sunday, July 30, 2023

លោកជំទាវ នឹម វណ្ណ: ទុក្ខពេលឲ្យអ្នកឧកញ្ញ៉ា១២ម៉ោង....

ចំនួនអ្នកទស្សនា: Views

 នៅថ្ងៃទី៣០ ខែ កក្ដដា ឆ្នាំ២០២៣ លោកជំទាវ នឹម វណ្ណះ ទុកពេល១២ម៉ោងអោយអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា លុបការ Share និងការបង្ហោះនានាពាក់ព័ន្ធនឹងលោកជំទាវ។








Friday, July 21, 2023

ល្បិ​ច​ទល់​ល្បិ​ច​! បុរស​២​នាក់​ប្រើ​ល្បិ​ចរត់​គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ប្រើ​វិធីសាស្ត្រ​ចាប់​បាន​ម្នាក់

ចំនួនអ្នកទស្សនា: Views

(រាជធានី​ភ្នំពេញ) ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្សពួក ​២​នាក់ ត្រូវ​បានសមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​អេ​ត​ចាយ​ទៅ​ផ្លោះ​របង​ចូល​លួ​ច​ម៉ាស៊ីន​បោ​ក​សម្លៀក​បំពាក់​នៅ​ក្នុងផ្ទះ​ទុក​ចោល​មួយកន្លែង តែ​មិន​បាន​សម្រេច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ ១០ ​និង ​៤០​នាទី​យប់ ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ផ្ទះ​ទុក​ចោល ក្បែរ​ការិយាល័យ​លក់​បុរី​ប៉េង​ហួត តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ ។


តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​បុរី​ប៉េង​ហួត បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ផ្ទះ​កើតហេតុ​នោះ ត្រូវ​បាន​ម្ចាស់​ចាក់សោ​ទុក​ចោល​អស់​រយៈពេល​ ៥ ​ទៅ​ ៦​ខែ​មក​ហើយ យូរ​ៗ​ទើប​ម្ចាស់ផ្ទះ​មក​មើល​ម្តង​ ។ ហើយ​កន្លង​មក ក៏​ធ្លាប់​មាន​ចោ​​រ​ចូល​ទៅ​លួ​ច​របស់របរ​នៅ​ខាងក្នុង​ផង​ដែរ ដូច​ជា ៖ ម៉ូ​ទ័​រ​បូមទឹក​ ម៉ាស៊ីនត្រជាក់ និង​របស់របរ​ផ្សេង​ទៀត​ជា​ច្រើន​ដង​រួច​ទៅ​ហើយ​ ។


ប្រភព​ដដែល​បន្ត​ថា លុះដល់​វេលា​កើតហេតុ ខណៈ​ពេល​ផ្លូវ​មាន​សភាព​ស្ងប់ស្ងាត់ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​ ២​នាក់​ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ កំពង់ស្ពឺ​ 1P-9341 និង​មាន​អូស​រទេះ​អេ​ត​ចាយ​ពីក្រោយ​ផង បាន​ដឹក​គ្នា​ទៅ​ឈប់​ចត​ចោល​នៅ​ខាង​មុខ​ផ្ទះ​កើតហេតុ​ ។ ហើយ​ជនសង្ស័យ​ទាំង ​២​នាក់​នោះ ក៏​នាំ​គ្នា​ផ្លោះ​របង​ចូល​ទៅ​ខាងក្នុង​ផ្ទះ និង​បាន​លើក​ម៉ាស៊ីន​បោ​ក​សម្លៀក​បំពាក់​យក​មក​ដាក់​នៅ​មាត់​ទ្វាររបង​ទៀត​ ។ ពេល​នោះ សន្តិសុខ​ក៏​បាន​ហៅ​គ្នីគ្នា​មក​ធ្វើការ​ឡោម​ព័ទ្ធ និង​បម្រុង​ចូល​ទៅ​ចាប់ តែ​គាប់​ជួន​ជនសង្ស័យ​ទាំង​ ២​នាក់​នោះ​កំពុង​តែ​ផ្លោះ​របង​ចេញ​មក​វិញ សន្តិសុខ​ក៏​នាំ​គ្នា​ធ្វើការ​ឃាត់​ជនសង្ស័យ​ទាំង ​២​នាក់​នោះ​តែ​ម្តង​ ។


ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​បាន​ឆ្លើយ​ដោះសា​រថា «​ខ្លួន​មិន​បាន​លួច​អ្វី​នោះ​ទេ គ្រាន់តែ​ផ្លោះ​របង​ចូល​ទៅ​រើស​អេ​ត​ចាយ​នៅ​ខាងក្នុង​ផ្ទះ​កើត​ហេតុតែ​ប៉ុណ្ណោះ​»​ ។ បន្ទាប់​មក ជនសង្ស័យ​ទាំង​ ២​នាក់​នោះ ក៏​បាន​ប្រើ​ល្បិ​ច​សុំ​ផ្លោះ​របង​ចូល​ទៅ​ខាងក្នុង ដើម្បី​ទៅ​យក​បាវ​អេ​ត​ចាយ​របស់​ខ្លួនឯង​ ។ លុះ​ពេល​ជនសង្ស័យ​ទាំង ​២​នាក់​ផ្លោះ​របង​ចូល​ទៅ​យូរ​ពេក សន្តិសុខ​ក៏​ចូល​ទៅ​តាម​ក្រោយ តែ​រក​យ៉ាងណា​ក៏​រក​មិនឃើញ​ដែរ​ ។


ប្រ​ព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ជនសង្ស័យ​ទាំង ​២​នាក់​នោះ ​ធ្វើការ​ស​ង្ងំ​លាក់ខ្លួន​នៅ​ខាងក្នុង​អស់​រយៈពេល​ជាង​ ២​ម៉ោង ណាមួយ​ឃើញ​នៅ​ខាងក្រៅ​មាន​សភាព​ស្ងប់ស្ងាត់​ទៀត តែ​ជនសង្ស័យ​មិនដឹង​ថា មាន​សន្តិសុខ និង​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​ពួន​ចាំ​មើល​នោះ​ទេ​ ។ ភ្លាម​ៗ​នោះ ជនសង្ស័យ​ទាំង ​២​នាក់​នោះ ​ក៏​បាន​សម្រេចចិត្ត​ផ្លោះ​របង​ពី​ក្នុងផ្ទះ​កើតហេតុ និងរ​ត់ទៅ​ហៅ​ម៉ូតូ​កង់​បី​ជិះ តែ​គេ​មិន​ព្រម​ដឹក ខណៈ​ពេល​នោះ សន្តិសុខ និង​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចូល​ទៅ​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់ ចំណែកឯ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​ទៅ​ ។


បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត ​៕
















Tuesday, July 18, 2023

ទំនាស់ពាក្យសម្ដីពេលផឹកស៊ីជាមួយគ្នា ប្ដីទាញដំបងវា.យប្រពន្ធ៣០ដំបងរហូតស្.លាប់

ចំនួនអ្នកទស្សនា: Views

បុរសជាប្ដីវ័យ៣១ឆ្នាំម្នាក់ត្រូវបានកម្លាំងនគរបាលស្រុករតនមណ្ឌល ខេត្តបាត់​ដំបង ឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីប្រើអំពើហិង្សាវាយប្រពន្ធរហូតស្លាប់ ខណៈអង្គុយផឹកស៊ីជាមួយគ្នាកើតជាទំនាស់ពាក្យសម្ដី។


ករណីអំពើហិង្សារហូតបាត់បង់អាយុជីវិតនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់​ដំបង។


របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជនដៃដល់ជាប្ដីមានឈ្មោះ ជា សុភាព ភេទប្រុស អាយុ៣១ឆ្នាំជាប្ដី រស់នៅកន្លែងកើតហេតុ។ ចំណែកប្រពន្ធមានឈ្មោះ ឆូយ វន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅកន្លែងកើតហេតុ។ តាមរបាការណ៍ ជនដៃដល់ជាប្ដីបានយកដំបងឬស្សីវាយលើប្រពន្ធចំនួន៣០ដំបង បណ្ដាលឱ្យរបួសពេញដងខ្លួន និងបែកសាច់ស្មងជើងទាំងសងខាង និងស្លាប់ភា្លមៗនៅកន្លែងកើតហេតុ។


តាមចម្លើយសារភាពរបស់បុរសជាប្តីបានរៀបរាប់ថា​ គេទាំងពីរនាក់ប្ដីប្រពន្ធរស់នៅលើចំណីដីរបស់អ្នកដទៃមិនមានមុខរបរឱ្យប្រាកដទេ​ ដើរស៊ីឈ្នួល​ធ្វើចំការឱ្យគេ​ ហើយផឹកស្រា​ទាំងពីរនាក់រាល់ថ្ងៃ និងតែងបង្កជម្លោះ​ជាមួយគ្នាគ្រប់ពេលស្រវឹងស្រាម្តងៗ។ នៅមុនពេលកើតហេតុ គឺខ្លួន និងប្រពន្ធផឹកស្រាអស់ពីរលីត្រ ហើយបង្កជម្លោះជាមួយគ្នា​រហូតយកដំបងឫស្សី វាយលើប្រពន្ធ​បាត់បង់ជីវិតតែម្តង។


បើតាមសមត្ថកិច្ចជនដៃដល់ត្រូវបានកម្លាំងនគរបាលស្រុករតនមណ្ឌល រៀបចំក​សាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី​ច្បាប់​ រីឯសពជនរងគ្រោះជាប្រពន្ធ បានប្រគល់ជូនក្រុមគ្រួសារដែលជាកូនរស់នៅឯស្រុកថ្មគោលចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕







Monday, July 17, 2023

ខឹងជនរងគ្រោះដើរនិយាយថាខ្លួនជាអ្នកចែក​ចាយ​គ្រឿ.ងញៀ.ន ទាញកាំបិតកា./ប់ប្រ.ហារស្លា./ប់ក្នុងថ្លុកឈាម

ចំនួនអ្នកទស្សនា: Views

ជនដៃដល់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីកាប់ប្រហារលើស្ត្រីម្នាក់ស្លាប់ក្នុងថ្លុកឈាម ខណៈដែលជនរងគ្រោះកំពុងដើររុញរទេះជាមួយកូនអាយុមួយខួប ដោយសារតែខឹងជនរងគ្រោះដើរនិយាយពីខ្លួនថា ជាអ្នកចែកចាយគ្រឿងញៀន ។


ករណីកាប់ប្រហារនេះ​ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ៥៨នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវកៅស៊ូ ភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។


ជនដៃដល់ក្នុងករណីនេះមានឈ្មោះ ចិន គឹមហ័រ ភេទប្រុស ជនជាតិខ្មែរ អាយុ ៤២ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ លាង សុជា ភេទស្រី ជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។


បើតាមរបាយការណ៍សមត្ថកិច្ច នៅមុនពេលកើតហេតុជនសង្ស័យបានរអ៊ូរទាំដាក់ជនរងគ្រោះថា ជនរងគ្រោះដើរនិយាយ​ថាខ្លួនចែកចាយគ្រឿងញៀន ចាប់តាំងពីពេលល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់វេលាម៉ោង ៥ និង ៤០នាទី ជនសង្ស័យបានយកកាំបិតផ្គាក់មកកាន់នឹងដៃរបស់ខ្លួន រួចឃើញជនរងគ្រោះដើររុញរទេះដឹកកូនអាយុ ១ខួបតាមថ្នល់កៅស៊ូ ជនសង្ស័យក៏ស្ទុះមកកាប់ទៅលើជនរងគ្រោះត្រូវខ្នងចំនួន ២កន្លែង ក្បាលចំនួន ២កន្លែង ដៃឆ្វេងចំនួន ២កន្លែង បណ្ដាលឱ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។


ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការណ៍ជាកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុដើម្បីពិនិត្យ ធ្វើកោស​ល្យវិច័យ និងបានចាប់ឃាត់ខ្លួនជនសង្ស័យយកផ្ដន្ទាទោសតាមច្បាប់តែម្ដង ។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕





Friday, July 14, 2023

ញាក់សាច់​! ខឹង​ប្រុស​ស្នេហ៍​ឈប់​ជួប​មុខ នាង​យក​សាំង​៤​លី​ត្រ​ទៅ​ដុត​កម្ទេច​ភូមិ​គ្រឹះ

ចំនួនអ្នកទស្សនា: Views

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៣​ នគរបាល​មូលដ្ឋាន​សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ទទួល និង​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ករណី «​គំ​រា​ម​កំ​ហែ​​ង​ថា នឹង​ធ្វើ​ឱ្យ​ខូចខាត ដោយ​យក​សាំង​ចំនួន ​៤​ដប​ ទៅ​ប៉ុនប៉ង​ដុត​ភូមិ​គ្រឹះ​របស់​ប្រុស​ស្នេហ៍ ដើម្បី​ឱ្យ​ចេញ​មក​ជួប​»​ ។


សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​រូប​នោះ​មានឈ្មោះ សីហា ទិ​ត្យា​ឆ​រ៉ា​វី ភេទស្រី អាយុ​ ៣៣​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុងសៀមរាប ​ខេត្តសៀមរាប​ ។


បើ​តាម​សាក្សី​ម្នាក់​ដែល​ជា​អាជីវករ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​វេលា​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៣ គេ​បានឃើញ​ឈ្មោះ សីហា ទិ​ត្យា​ឆ​រ៉ា​វី ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ១​គ្រឿង ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់ផ្លាក​លេខ សៀមរាប​ 1AI-2253 ទៅ​កន្លែង​លក់​ចាប់ហួយ រួច​ក៏​ទិញ​សាំង​ចំនួន ​៤​លី​ត្រ​ច្រក​ដាក់​​ថង់ ហើយ​យក​ទៅ​គំ​រា​ម​ឈ្មោះ ស៊ី​ន គឹ​ម​ហេង ឱ្យ​ចេញ​មក​ជួប​ខ្លួន បើ​មិន​មក​ជួប​ទេ គេ​នឹង​ធ្វើការ​ដុត​ភូមិ​គ្រឹះ «​អូ​ខេ​វ័ន​វីឡា​» នោះ ចោល​តែ​ម្តង​។ ប៉ុន្តែ​នៅ​ពេល​ស្ត្រី​រូប​នោះ បាន​និង​កំពុង​តែ​រៀប​ចំ​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ដុត ក៏​ត្រូវ​បាន​បុគ្គលិក​អូ​តែ​ល​ទៅ​រារាំង​ទាន់ និង​ឃាត់ខ្លួន​នាំ​ទៅ​កាន់​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ដើម្បី​សាកសួរ​ជុំវិញ​ការ​គំ​រា​​ម​កំ​ហែ​ង​ប៉ុនប៉ង​ដុត​ភូមិ​គ្រឹះ​របស់​គេ​នោះ​ ។


​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​ឈ្មោះ សីហា ទិ​ត្យ​ឆ​រ៉ា​វី បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ទិញ​សាំង​​ចំនួន​ ៤​លី​ត្រ ក្នុង​គោលបំណង​យក​ទៅ​ដុត​ភូមិ​គ្រឹះ «​អូ​ខេ​វ័ន​វីឡា​» នោះ​ពិតមែន ដើម្បី​គំ​រា​ម​ឱ្យឈ្មោះ ស៊ី​ន គឹ​ម​ហេង ចេញ​មក​ជួប​ខ្លួន បើ​មិន​ចេញ​មក​ទេ ខ្លួន​នឹង​ដុត​ភូមិ​គ្រឹះ​នុង​ចោល​»​ ។


បើ​តាម​សាក្សី​ម្នាក់​ទៀត ក៏​បាន​និយាយ​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៣​ ឈ្មោះ ស៊ី​ន គឹ​ម​ហេង បាន​ទូរសព្ទ​មក​ប្រាប់​ខ្លួន​ថា ស្រី​ស្អាត​យក​សាំង​មក​ដុត​ផ្ទះ​ហើយ ហើយ​ក៏​បិទ​ទូរសព្ទ​ទៅ ​។ បន្ទាប់​មក ស្រាប់តែ​ឃើញ​ឈ្មោះ សីហា ទិ​ត្យា​ឆ​រ៉ា​វី ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ចូល​ភូមិ​គ្រឹះ «​អូ​ខេ​វ័ន​វីឡា​» ដោយ​មាន​កាន់​ថង់​ខ្មៅ​មក​ជាមួយ​ផង​ ។ ពេល​នោះ​ទើប​ប្រជា​ការពារ​ភូមិ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្វាយ​ដង្គុំ ធ្វើ​អន្តរាគមន៍ ដោយ​មានឈ្មោះ ស៊ី​ន គឹ​ម​ហេង ដែល​ជា​ប្រុស​ស្នេហ៍​ចេញ​មុខ​ដែរ និង​បាន​នាំ​នាង​យក​ទៅ​វាស់កម្ពស់ និង​ធ្វើការ​សម្របសម្រួល​នៅ​ប៉ុស្តិ៍​សង្កាត់​ស្វាយ​ដង្គុំ ដើម្បី​បញ្ចប់រឿង ។


ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជា​ករណី «​គំ​រា​ម​កំហែង​ថា​នឹង​ធ្វើ​ឱ្យ​ខូចខាត​ពិតប្រាកដ​មែន មូលហេតុ​បណ្តាល​មក​ពី​រឿង «​ស្នេហា​» ដោយសារ​ខាង​ប្រុស​ហូប​ចុក​ឆ្អែតឆ្អន់ ចង់​ដោះដៃ និង​ចង់​គេចខ្លួន​ឈប់​ជួប​ខាង​ស្រី ទើប​ធ្វើ​ឱ្យ​ខាង​ស្រី​មាន​គំនុំ ក៏​បង្ក​ជា​បញ្ហា​កើតឡើង​បែប​នេះ ហើយ​ខាង​ស្រី​ក៏​ត្រូវ​បាន​នាំ​ទៅ​វាស់កម្ពស់​ផង​ដែរ​ ៕ 









ប្រពន្ធនាំកូនចុះចោល៣ខែ ប្តីតូចចិត្តចងកសម្លាប់ខ្លួនរហូតស្អុយរលួយទើបដឹង

ចំនួនអ្នកទស្សនា: Views

បុរសម្នាក់​បានសម្រេចចិត្តចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួលរហូតមានក្លិនស្អុយទើបដឹងដល់អ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ច។ ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅបន្ទប់ជួលក្រោយផ្សារកាណាស៊ីធី ភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ជនរងគ្រោះមានឈ្មោះ តែម សុវុទ្ធី ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរបើកបរនៅផែស្ងួតសូងួន ស្នាក់នៅភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីប្រពន្ធបានឱ្យដឹងថា រូបគាត់ និងប្តីបានរស់នៅបែកគ្នាតាំងពីខែ ៣មកម្ល៉េះ ដោយសារការស់នៅមិនចុះសម្រុងនឹងគ្នា លុះមកដល់ថ្ងៃកើតហេតុក៏មានគេទូរសព្ទប្រាប់ថា ប្តីបានស្លាប់នៅក្នុងបន្ទប់ជួលដោយសភាពស្អុយរលួយបាត់ទៅហើយ។


បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា បុរសខាងលើបាត់មិនឃើញចេញពីក្នុងបន្ទប់អស់រយៈពេល ៤ថ្ងៃមកហើយ លុះមកដល់​ព្រឹកថ្ងៃកើតហេតុមានក្លិនស្អុយ និងមានរុយរោមចេញពីចន្លុះប្រហោងទ្វារទៀតផង ទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងតែម្តង។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារចង.កដោយយកខ្សែចងភ្ជាប់ធ្នឹមបន្ទប់ជួល។


បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕









មនុស្ស១២នាក់បានពុលមីឆាត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅខេត្តកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា: Views

ប្រជាពលរដ្ឋប្រុសស្រីចំនួន ១២នាក់ នៅក្នុងឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្រុកកំពង់លែង បានហូបមីឆាពុលចុកពោះ និងត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ១៥ និង ៣៥នាទី ល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងមូលដ្ឋានឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។


លោក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះបានឱ្យដឹងថា កាលពីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៦ល្ងាច មានករណីប្រជាពលរដ្ឋចុកពោះ ក្អួត រាគ ដែលរស់នៅក្នុងភូមិក្រងផ្តិល ឃុំប្រឡាយមាស និងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ដែលបានហូបមីឆាដែលរុញរទេះដើរលក់តាមផ្លូវក្នុងភូមិ ។


ក្នុងករណីខាងលើនេះមានមនុស្សប្រុសស្រី ក្មេង ចាស់ ចំនួន ១២នាក់ មានរោគសញ្ញាស្រដៀងគ្នាគឺ ចុកពោះ រាគ និងក្អួត អស់កម្លាំង ។ អ្នករងគ្រោះទាំងអស់ត្រូវបានក្រុមគ្រួសារ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបញ្ជូនមកមន្ទីរពេទ្យខេត្តទាំង អស់ដើម្បីសង្គ្រោះជីវិត ។ ប៉ុន្តែក្នុងករណីនេះមិនមានអ្នកណាបាត់បង់អាយុជីវិតឡើយ ។


នគរបាលមូលដ្ឋានបានឱ្យដឹងថា ក្នុងករណីនេះមានអ្នករងគ្រោះចំនួន ១២នាក់ ស្រី ៥នាក់ (នៅក្នុងឃុំផ្លូវទូក ៣នាក់ស្រី ២នាក់) និងនៅក្នុងឃុំប្រឡាយមាស ៨នាក់ ស្រី ៣នាក់) ជនរងគ្រោះមានអាយុចាប់ពីអាយុ ១៨ខែ ដល់ ៦៥ឆ្នាំ សុទ្ធតែបានបរិភោគមីឆា (មីដុំសសៃមូល) ។ ស្ត្រីឈ្មោះ មូល សុន អាយុ ៧០ឆ្នាំ រស់នៅក្នុងឃុំផ្លូវទូកស្រុកកំពង់លែង បានរុញរទេះដើរលក់នៅក្នុងភូមិ ។


តាមការស្រាវជ្រាវរបស់សមត្ថកិច្ច អ្នកចេញរោគសញ្ញាមុនគេ បានហូបមីឆានៅវេលាម៉ោង ១៥ និង ១៥នាទី និងចេញរោគ សញ្ញានៅម៉ោង ១៥ និង ៤៥នាទី ល្ងាចថ្ងៃទី១៣ ខែកក្កដា និងអ្នកផ្សេងទៀតបានហូបមីឆានៅចន្លោះម៉ោង១៥ និង ៣០នាទី ទៅម៉ោង ១៦ល្ងាច និងបានចេញរោគសញ្ញានៅចន្លោះម៉ោង ១៦ទៅម៉ោង ១៧ល្ងាច ។


ករណីនេះសមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រមូលសសៃមីដែលនៅសល់ដើម្បីយកមកវិភាគរកមូលហេតុឱ្យបានច្បាស់លាស់ ។ ចំណែកស្ត្រីឈ្មោះ មូល សុន អាយុ ៧០ឆ្នាំរស់នៅភូមិពាងខ្នង ឃុំផ្លូវទូក ជាអ្នកលក់មីឆា ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលប្រល័យមាស ឃាត់ខ្លួន រង់ចាំការសម្រេចពីថ្នាក់លើ ។


ដោយឡែកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះ ទូរសព្ទតេទៅមិនចូល ។ ប៉ុន្តែក្រុមគ្រូពេទ្យកំពុងសង្គ្រោះព្យាបាលអ្នកជំងឺនៅក្នុងអាគារសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះបានឱ្យដឹងថា អ្នកជំងឺទាំងអស់មានអាការស្រួលខ្លួនបណ្តើរៗហើយ និងពុំមានអ្នកណារងគ្រោះធ្ងន់នោះឡើយ ៕





Thursday, July 13, 2023

ឃាត់ខ្លួនយុវជន ៥នាក់ ក្រោយព្រួ.តគ.ប់ និងកា.ប់យុវជនម្នាក់បណ្ដាលឱ្យស្លា.ប់

ចំនួនអ្នកទស្សនា: Views

កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីយកដុំថ្មគប់ និងយកកាំបិតកាប់លើយុវជនម្នាក់បណ្ដាលឱ្យស្លាប់ ។


ការឃាត់ខ្លួនជនសង្ស័យទាំង ៥នាក់នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីកម្លាំងនគរបាលបានទទួលពាក្យបណ្ដឹងពីឱពុកជនរងគ្រោះ ។ 


យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឪពុករបស់ជនរងគ្រោះដែលមានទីលំនៅភូមិរវៀង ឃុំគ្រួស ស្រុកស្វាយជ្រំ ថានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១២ និង ៣០នាទី ស្ថិតនៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប កូនរបស់ខ្លួនត្រូវបានក្មេងមួយក្រុមយកដុំថ្មគប់ និងយកកាំបិតកាប់កូនរបស់ខ្លួនបណ្តាលឱ្យស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង ។


បន្ទាប់ទទួលបានពាក្យបណ្ដឹង លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ (ប្រុស) ព្រមទាំងបានដកហូត កាំបិត ២ដើម និងដាវ ២ដើម ។


បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕







Tuesday, July 11, 2023

ឃាត់ខ្លួនភ្នាក់ងារទារប្រាក់កម្ចីអនឡាញខុសច្បាប់ ៣ នាក់ បញ្ជូនទៅតុលាការ

ចំនួនអ្នកទស្សនា: Views

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ សហការជាមួយកម្លាំងមានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដែលកំពុងធ្វើសកម្មភាពគំរាមកំហែងជនរងគ្រោះ នៅចំណុចបុរីមួយកន្លែង សង្កាត់ច្បារអំពៅ រាជធានភ្នំពេញ។


បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យទាំង ៣នាក់ បានសារភាពថា ខ្លួនបានបម្រើការជាភ្នាក់ងារឱ្យក្រុមហ៊ុនផ្ដល់កម្ចីអនឡាញមួយ ហើយខ្លួនបានដើរតួនាទីជាអ្នកបញ្ចុះបញ្ចូលរកអ្នកត្រូវការសេវាខ្ចីប្រាក់ និងជាអ្នកចុះទៅទារប្រាក់ពីអ្នកខ្ចីប្រាក់ទាំងនោះ ដែលជារឿយៗតែងតែគំរាមកំហែងដល់អ្នកដែលមិនបានសងប្រាក់ទាន់ពេលវេលា។ ជាមួយគ្នានោះ នាយកដ្ឋានបានរកឃើញថា ក្រុមហ៊ុនសេវាកម្មកម្ចីប្រាក់ទាំងនេះ គឺពុំមានអាជ្ញាប័ណ្ណ និងសុំច្បាប់អនុញ្ញាតពីធនាគារជាតិកម្ពុជាឡើយ។


ដោយឡែកនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋាន បានបញ្ជូនជនសង្ស័យទាំង ៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្វែងរកមេខ្លោង និងបក្ខពួកបន្តទៀត។


យោងតាមប្រកាសរវាង អគ្គស្នងការនគរបាលជាតិ និងធនាគារជាតិកម្ពុជា ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា នឹងចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះការផ្ដល់ឥណទានខុសច្បាប់ និងផ្សព្វផ្សាយនានា តាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្ដល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាត។ សេចក្តីប្រកាសរួម ក៏បានណែនាំឱ្យប្រជាពលរដ្ឋត្រូវជៀសវាងដាច់ខាត ចំពោះការខ្ចីប្រាក់ពីអ្នកផ្ដល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ដែលពុំមានការអនុញ្ញាតពីធនាគារជាតិ។


​ដើម្បីជួយដល់អាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា ប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពផ្ដល់ឥណទានខុសច្បាប់ ត្រូវរាយការណ៍មកធនាគារជាតិកម្ពុជា តាមរយៈលេខទូរសព្ទ ៖ 088 600 002, 085 600 003, 098 220 001, 098 220 002 និង 097 278 3030៕